មនុស្សជាង៥លាននាក់ស្លា.ប់ ដោយសារជំងឺទឹកនោមផ្អែមនៅឆ្នាំ២០១៥
រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍របស់អង្គការសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥ កន្លងមកមានមនុស្សជាង៥លាននាក់បានស្លា.ប់ដោយសារជំងឺទឹកនោមផ្អែមនៅទូទំាងពិភពរលោក ។
រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍របស់អង្គការសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥ កន្លងមកមានមនុស្សជាង៥លាននាក់បានស្លា.ប់ដោយសារជំងឺទឹកនោមផ្អែមនៅទូទំាងពិភពរលោក ។
រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍របស់អង្គការសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥ កន្លងមកមានមនុស្សជាង៥លាននាក់បានស្លាប់ដោយសារជំងឺទឹកនោមផ្អែមនៅទូទំាងពិភពរលោក ។
ដើម្បីចូលរួមទប់ស្កាត់និងប្រយុទ្ធចាំងជំងឺទឹកនោមផ្អែមនៅកម្ពុជា នៅថ្ងៃទី១៨ វិច្ឆិកានេះ ក្រុមហ៊ុនសាណូហ្វី បានប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីជំងឺទឹកនោមផ្អែមដែលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្សនៅកម្ពុជានិងនៅលើពិភពលោក។
នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា អ្នកស្រី ដាវ ធូង៉ា បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៦នេះ ទិវាជំងឺទឹកនោមផ្អែមពិភពលោកបានបា្ររព្ឋធ្វើក្រោមប្រធានបទ “ពិនិត្យភ្នែកលើអ្នកជំងឺទឹកនោមផ្អែម” (Eyes on Diabetes) ដែលផ្តោតលើចំណុចពីរសំខាន់គឺ៖ ទី១គឺការពិនិត្យសុខភាពជាប្រចាំដើម្បីស្វែងរកជំងឺទឹកនោមផ្អែមប្រភេទទី២ និងចំណុចទី២ គឺការពិនិត្យលើផលវិបាកនៃជំងឺនេះ។ គោលដៅគឺដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមចំណែកកាត់បន្ថយការកើនឡើងនៃជំងឺទឹកនោមផ្អែមនៅប្រទេសកម្ពុជា។
ចំណែក លោកវេជ្ជបណ្ឌិត ទូច ឃុន ឯកទេសជំងឺទឹកនោមផ្អែមនៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈបញ្ជាក់ផងដែរថា«ជំងឺទឹកនោមផ្អែមគឺជាឃាតករលាក់មុខ និងសម្លាប់មនុស្សយ៉ាងស្ងៀមស្ងាត់ផងដែរ ដូចេ្នះហើយប្រជាជនកម្ពុជាគ្រប់រូប គួរតែពិនិត្យសុខភាពឲ្យបានយ៉ាងតិច ១ទៅ២ដងក្នុងមួយឆ្នាំ ដើម្បីតាមដានកម្រិតជាតិស្ករនៅក្នុងឈាម។”
លោកវេជ្ជបណ្ឌិតបន្តថារហូតដល់៧០%នៃករណីជំងឺទឹកនោមផ្អែមប្រភេទទី២ អាចទប់ស្កាត់បាន ដោយធ្វើការផ្លាស់ប្តូររបៀបរបបរស់នៅប្រកបដោយសុខភាពរួមមាន៖ របបអាហារដែលមានសុភាពល្អ ការធ្វើលំហាត់ប្រាណមិនប្រើប្រាស់ថ្នាំជក់ និងស្ថិតនៅក្នុងទម្ងន់ធម្មតា។ ការលើសទម្ងន់និងធាត់គឺមានរហូតដល់៨០ភាគរយនៃករណីថ្មីរបស់ជំងឺទឹកនោមផ្អែមប្រភេទទី២។
លោកបន្ថែមថា របបអាហារដែលមានសុខភាពល្អជាជម្រើសដ៏ងាយស្រួលជាងគេក្នុងការទប់ស្កាត់ជំងឺទឹកនោមផ្អែម ហើយថារបបអាហារល្អ គឺចាប់ផ្តើមពីការទទួលទានអាហារពេលព្រឹក។ ជាក់ស្តែងការទទួលទានអាហារពេលព្រឹកដែលល្អសម្រាប់សុខភាព បានជួយកាត់បន្ថយអត្រាវិវត្តន៍ទៅរកជំងឺទឹកនោមផ្អែមប្រភេទទី២។ អាហារដែលមានសុខភាពល្អទាំងនោះរួមមាន៖ បន្លែប្រភេទស្លឹកផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ សាច់គ្មានខ្លាញ់ ត្រី គ្រាប់សណ្តែកដី ដែលអាចជួយអ្នកពីការវិវត្តិទៅរកជំងឺទឹកនោមផ្អែមប្រភេទទី២ និងចៀសវាងផលវិបាកផ្សេងៗចំពោះអ្នកជំងឺទឹកនោមផ្អែម ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា«ការធ្វើលំហាត់ប្រាណអាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃផ្សេងៗពិសេសគឺជំងឺបេះដូង ជួយឲ្យឆ្អឹងរឹងមាំ ជួយសម្រួលដល់សាច់ដុំ និងជួយសម្រកទម្ងន់របស់អ្នក ។ ការធ្វើលំហាត់ប្រាណ គឺព្យាយាមហាត់ឲ្យបាន៣០នាទីក្នុង១ថ្ងៃ ១៥០នាទីក្នុង១សប្តាហ៍»។
បើយោងតាមអង្គការសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ (International Diabetes Federation) បានឲ្យដឹងថា ជំងឺទឹកនោមផ្អែមជាបញ្ហាដ៏ធ្ងន់ធ្ងរដែលយើងត្រូវដោះស្រាយ ។
នៅទូទាំងសកលលោកក្នុងឆ្នាំ២០១៥ មានប្រជាជនជាង៤០០លាននាក់ត្រូវបានប៉ាន់ស្មានថាមានជំងឺទឹកនោមផ្អែមទូទំាងពិភលោក ក្នុងនោះកាលពីឆ្នាំ២០១៥កន្លងទៅមានមនុស្សជាង៥លាននាក់បានស្លាប់ ហើយជារៀងរាល់៦វិនាទីម្តងមានមនុស្សម្នាក់នៅទូទាំងពិភពលោកបានបាត់បង់ជីវិតដោយសារជំងឺទឹកនោមផ្អែមនេះ។
ចំណែកនៅប្រទេសកម្ពុជាវិញ យោងតាមការស្ទង់មតិ STEPS ដែលធ្វើឡើងដោយក្រសួងសុខាភិបាលនៅឆ្នាំ២០១០បានបង្ហាញថា អត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែមគឺ ២,៣% នៅក្នុងតំបន់ជនបទ និង៥,៦%នៅទីក្រុង (ប្រជាជនដែលចូលរួមក្នុងការសិក្សាមានអាយុចាប់ពី២៥ទៅ៦៤ឆ្នាំ)។ អត្រានៃជំងឺនេះកំពុងកើនឡើងជារៀងរាល់ឆ្នាំគួរឲ្យកត់សម្គាល់ និងព្រួយបារម្ភ ។ លើសពីនេះយោងតាមការស្ទង់មតិដដែលបង្ហាញថា៖៥០,៣%នៃអ្នកជំងឺទឹកនោមផ្អែមដែលត្រូវបានធ្វើរោគវិនិច្ឆ័យហើយមានតែ២៣,៩% ប៉ុណ្ណោះនៃអ្នកជំងឺទឹកនោមផ្អែមតែប៉ុណ្ណោះដែលទទួលបានការគ្រប់គ្រងព្យាបាលជំងឺដោយជោគជ័យទៅតាមគោលដៅរបស់គ្រូពេទ្យ ៕
ចែករំលែកព័តមាននេះ