ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ស៊ី​ឈ្មួ​លម​ក​ផ្ទះ មិន​ទៅ​រកប្រពន្ធ បែរជា​ឡើង​ទៅ​រក​នាង​ក្នុង​បន្ទប់ នាង​រត់​ប្រាប់​ជីដូន​ផ្អើល

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

លោក​វរសេនីយ៍ទោ ប៉ិក គឹ​ម​ហ៊ា​ក អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ប្រាប់​ថា ជនសង្ស័យ​ជា​ឪពុកមា​ដែល​ត្រូវ​ចាប់ខ្លួន​មាន

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ទោ ប៉ិក គឹ​ម​ហ៊ា​ក អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ប្រាប់​ថា ជនសង្ស័យ​ជា​ឪពុកមា​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ ឡឹ​ក គឹ​ម​សាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​គោក​សេះ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាន​ផឹកស្រា​ស្រវឹង រួច​មាន​បំណង​ចាប់​ក្មួយ​ស្រី​របស់​ខ្លួន​អាយុ​១៣​ឆ្នាំ​នៅផ្ទះ​ជាមួយ​គ្នា ប៉ុនប៉ង​រំ​លោ​.​ភ​សេពសន្ថវៈ ហើយ​ក៏​ត្រូវ​បាន​នគរបាល​មូលដ្ឋាន​ចាប់​ឃាត់ខ្លួន​បាន បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នោះ​មក ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​គោក​សេះ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ជនសង្ស័យ​និង​ប្រពន្ធ ត្រូវ​បាន​ម្តាយ​និង​ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ ឲ្យ​មក​ស្នាក់​នៅ​នឹង​ផ្ទះ​ជាមួយ​គ្នា ដើម្បី​ជួយ​មើល​ការ​ខុស​ត្រូវ​ក្មួយ​ស្រី ព្រោះ​ពួក​គាត់​រវល់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ។ លុះ​នៅ​យប់​កើតហេតុ ជនសង្ស័យ​មក​ពី​ស៊ីឈ្នួល​បាញ់​ដំឡូង​មី​វិញ ក៏​ជួបជុំ​មិត្តភក្តិ នាំ​គ្នា​ផឹកស្រា​.​ស អស់​ចំនួន​១០​លី​ត្រ រួច​ក៏​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​។

លោក​អធិការ​បន្ត​ថា លុះ​ពេល​ជនសង្ស័យ​មក​ដល់​ផ្ទះ​វិញ មិន​បាន​ទៅ​ដេក​ជាមួយ​ប្រពន្ធ​នៅ​ក្រោមផ្ទះ​នោះ​ទេ បែរជា​ឡើង​ទៅ​លើ​ផ្ទះ រួច​ធ្វើ​សកម្មភាព​ចូល​ក្នុង​មុង​អោប​ថើប និង​សម្រាត​ខោ​ក្មេង​ស្រី​រង​គ្រោះ​ប៉ុនប៉ង​រំ​លោ​.​ភ តែ​ត្រូវ​ជន​រង​គ្រោះ​រើ​បំរាស់​រត់គេច​ខ្លួន​ផុត ហើយ​និយាយ​ប្រាប់​ជីដូន បន្ទាប់​មក​ជីដូន​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភ្នំ​ដី ចាប់ខ្លួន​មក​សាកសួរ​តែ​ម្តង ។

បន្ទាប់​ពី​ចាប់ខ្លួន​បាន ជនសង្ស័យ​បាន​សារភាព​ថា «​ខ្លួន​គេ​ពិតជា​បាន​ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី​ទៅ​លើ​ក្មួយ​ស្រី​របស់​ខ្លួន ដូច​ការ​ចោទប្រកាន់​របស់​ម្តាយក្មេក (​ជីដូន​ក្មេង​ស្រី​រង​គ្រោះ​) បាន​ប្តឹង​នោះ​មែន ព្រោះ​នៅ​យប់​នោះ គេ​ស្រវឹងស្រា​.​ស​ខ្លាំង​»​។

ក្រោយ​ពេល​សារភាព​រួច ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់​ក​ការ​បន្ត​តាម​នីតិវិធី នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ