ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឆ្នាំ​២០២២ កម្ពុជាមានអ្នក​​ជំងឺគ្រុនឈាម​ជាង១​ពាន់​ករណី និង​ស្លា.ប់​៣​ករណី​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ក្រសួងសុខាភិបាល បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ជំងឺគ្រុនឈាម​ក្នុង​អំឡុង ២២​ស​ប្ដា​ហ៍​

​រាជធានី​ភ្នំពេញ​ ៖ ក្រសួងសុខាភិបាល បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ជំងឺគ្រុនឈាម​ក្នុង​អំឡុង ២២​ស​ប្ដា​ហ៍​ដើមឆ្នាំ​២០២២​នេះ ​បាន​កំពុង​តែ​វាយលុក​ជាក់ស្តែង​មាន​ចំនួន ១,៣៥៤​ករណី ក្នុង​នោះ ស្លា.ប់​ចំនួន ៣​ករណី​។​

​យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃ​ទី​១០ មិថុនា បាន​បញ្ជាក់​ថា ៖«​ជំងឺគ្រុនឈាម​ក្នុង​អំឡុង ២២​ស​ប្តា​ហ៍​ដើមឆ្នាំ​២០២២​នេះ មាន​ចំនួន ១,៣៥៤​ករណី ក្នុង​នោះ​ស្លា.ប់​ចំនួន ៣​ករណី​។ ករណី​គ្រុនឈាម​បាន​កើនឡើង​ជាង​១០០% បើ​ធៀប​នឹង​ឆ្នាំ​២០២១​ក្នុង​រយៈពេល​ដូច​គ្នា​»​។​

​ចំនួន​ករណី​ជំងឺ​គ្រុន​ឈាម​នេះ​ដែរ​ ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចូលរួម​ចលនា​កាត់​បន្ថយ និង​ទប់ស្កាត់​ការ​កកើត​សត្វ មូស ដោយ​ប្រកាន់ខ្ជាប់​នូវ​គោល​ជំហរ​ជា​ប្រជាជន​គម្រូ​មួយ​រូប ស្រប​នឹង​ពាក្យស្លោក «​ខ្ញុំ និង​គ្រួសារ ជា​គ្រួសារ​គំរូ ព្រោះ​ផ្ទះ​ខ្ញុំ និង​លំនៅ​ដ្ឋា​ន​របស់ខ្ញុំ គ្មាន​ដង្កូវទឹក​»​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី ក៏​បាន​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន ក្រសួង មន្ទីរ ឬ​អង្គភាព​ពាក់ព័ន្ធ អង្គការ​សុ ខ​ភាព​ពិភពលោក អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍​ជាតិ និង​អន្តរជាតិ​ទាំងអស់ បន្ត​ចូល​រួ ម​ជួយ​អន្តរាគមន៍ និង​សហការ​ពេញលេញ ព្រមទាំង​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ ក្នុង​ការ​ចូលរួម​ជា មួយ​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ របស់​ក្រសួងសុខាភិបាល ក៏​ដូច ជា​ជួយ​ដល់​មន្ទីរ​សុខា​ភិ បាល​រាជធានី​-​ខេត្ត ដើម្បី​ទប់ស្កាត់​ការ​ចម្លងជំងឺ​គ្រុនឈាម​នៅ​តាម​សហគមន៍ ឲ្យ​កាន់តែ មាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ចៀស​ផុត​ពី​ជំងឺគ្រុនឈាម​ដែល​អាច​នឹង​ផ្ទុះ​ឡើង​បាន​គ្រប់ពេល​នេះ​ផង​ដែរ​។​

​ ​ឯកឧត្តម រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ពី​វិធានការ​ចំពោះ​ជំងឺគ្រុនឈាម​មួយ​ចំនួន​ដូច​ជា​៖​វិធានការ​ទី​១ ៖ អាណាព្យាបាល មាតាបិតា កុមា​រា កុមារី គ្រប់​រូប រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សកម្ម ចូលរួម​កម្ចាត់​ដង្កូវទឹក​នៅ​តាម​ទីកន្លែង​ដែល​មានទឹក​ដក់ ដូច​ជា ពាង អាង​ទឹក ថូផ្កា ចាន​ទ្រ​ជើង​តុទូ ក្រឡ ធុង ខាប់ ជាដើម ដោយ​ការ​ផ្លាស់​ប្ដូរ​ទឹក និង​លាង​សម្អាត​ជា​ប្រ ចាំ​ឲ្យ​បាន​យ៉ាងតិច​មួយ​ដង ក្នុង​មួយ​អាទិត្យ ឬ​ត្រូវ​គ្រប​គម្រប ឲ្យ​បាន​ជិត​ល្អ និង​ត្រូវ​សហការ ជាមួយ​បណ្តា ញ​សុខាភិបាល​នៅ​តាម​មូលដ្ឋាន ដើម្បី​ដាក់​ថ្នាំ​បាណក​ឃា​ដ​សម្លាប់ ដង្កូវទឹក នៅ​ក្នុង​អាង​ទឹក ពាងទឹក កន្លែង​ដែល​ស្តុក​ទឹក ឬ​ចិញ្ចឹម​កូន​ត្រី​ប្រាំពីរ​ពណ៌ នៅ​កន្លែង​ដែល​អាច​ចិញ្ចឹម​បាន​។ ចំពោះ​សម្ភារៈ​ដក់​ទឹក​ផ្សេង​ទៀត ដែល​ទុក​ចោល​មិន​ប្រើប្រាស់ ដូច​ជា​សំបក កង់​ឡាន ម៉ូតូ សំបក​ដប កំប៉ុង ត្រឡោក​ដូង ចាន​បាយ​សម្លរ កំប៉ុង​កាហ្វេ​ទ័​រ ត្រូវ​កប់ ដុត កំទេច​ចោល ឬ ទុកដាក់​ឲ្យ​មាន​របៀប ដើម្បី​កុំ​ឲ្យ​មាន ទឹក​ដក់​។​

​វិធានការ​ទី​២ ៖ សូម​ឲ្យ​ម្ចាស់​ការដ្ឋាន​សំណង់ រួម​ទាំង​កម្មករ និង​កម្ម​ការ​នី​ទាំងអស់ ដែល​កំពុង បំពេញការងារ​នៅ​តាម​ការដ្ឋាន​សំណង់​ទាំងអស់ ត្រូវធ្វើ​អនាម័យ​បរិស្ថាន ឲ្យ​បាន​ស្អាត​នៅ​ក្នុ ង​បរិវេណ​ការដ្ឋាន សំណង់​របស់​ខ្លួន ជា​ពិសេស​ត្រូវ​លុប​បំបាត់​វត្ថុ​ដក់​ទឹក និង​ថ្លុក​ដក់​ទឹក ដោយ​រៀបចំ​ទុកដាក់​សម្ភារ​សំណង់​ដែល អាច​ដក់​ទឹក​នៅ​ក្នុង​ទីកន្លែង​ដែល​មាន​ដំបូល​ត្រឹមត្រូវ ដើម្បី​ការពារ​កុំ​ឲ្យ​ដក់​ទឹក លុប​បំបាត់​ប្រភព និង​ជម្រក​មូស​ខ្លា ដែល​ជា​ភ្នាក់ងារ​ចម្លងជំងឺ គ្រុនឈាម ហើយ​អាច​រាតត្បាត​ដល់​ប្រជាជន​ទាំងអស់ ដែល​រស់នៅ​ចម្ងាយ​១៥០​ម៉ែ​ត ជុំវិញ​ការដ្ឋាន​សំណង់​នោះ​។

ទន្ទឹម​គ្នា​នេះ​ដែរ មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​សហការ​ជាមួយ អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ការដ្ឋាន​សំណង់ ជំរុញ​អនុវត្ត​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី ចូលរួម​កាត់​បន្ថយ​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​។​

​វិធានការ​ទី​៣ ៖ អាជីវករ និង​ម្ចាស់​អាជីវកម្ម​ទាំងឡាយ ដែល​ប្រកបរ​បរពាក់​ព័ ន្ធ​នឹង​សំបក​កង់​ឡាន​ម៉ូតូ «​សូម​ធ្វើការ​គ្រប់គ្រង​សំបក​កង់​ទាំងនោះ ឲ្យ​មាន​សុវត្ថិភាព ជៀស​ផុត​ពី​ការ​ដក់​ទឹក​» ដោយ​មិន​ត្រូវ​ទុក​ចោល​ពាស វាល​ពាស​កាល បង្កើត​បានជា​ប្រភព​ក កើត និង​ជម្រក​មូស​ខ្លា​ដ៏​គ្រោះថ្នាក់​បំផុត ដែល​អំណោយផល​ដល់​ការ​ចម្លង ជំងឺគ្រុនឈាម​កើនឡើង និង​អាច​ឈាន​ទៅ​រក​ការ​រាតត្បាត​គ្រប់ពេលវេលា​។ វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​សំបក​កង់ ដោយ​សុវត្ថិភាព​គ្មាន​សត្វ​មូស​កកើត គឺ​ត្រូវ​៖ ដាក់​គរ​ត្រួត​លើ​គ្នា គ្រប​ដោយ​បន្ទះ​ស្កា​ជិត ឬ​ស្បៃ​មុង ឬ​ចាក់​ប្រេង ម៉ាស៊ីន​ដែល​ខូ ច​ឈប់​ប្រើប្រាស់​ចូល ឬ​ចាក់​ដី​បំពេញ ជា​ពិសេស​ដាក់​នៅ​ក្រោម​ដំបូល ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ដក់ ទឹក ដែល​បង្ក​ទៅ​ជា​ប្រភព​កកើត និង​ជា​ជម្រក​មូស​ខ្លា​។​

​វិធានការ​ទី​៤ ៖ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត ធ្វើ​អនាម័យ​ផ្ទះសម្បែង ផ្ទះ​មាន​ពន្លឺ ចេញចូល ទុកដាក់​របស់របរ សំលៀក​បំពាក់​ក្នុង​ក្រៅ​ផ្ទះ​ឲ្យ​មាន​សណ្តាប់ធ្នាប់ លុប​បំបាត់​ព្រៃ​ស៊ុបទ្រុប​ជុំវិញ​ផ្ទះ ដើម្បី​កាត់ បន្ថយ​ជម្រក​សត្វ​មូស​មក​តោង​ជ្រូក​ទុំ​ជិត​ខ្លួន​យើង ហើយ​ដែល​អាច​ងាយ​នឹង​ខាំ​យើង​។

អំឡុង​ពេល​ថ្ងៃ គឺ​ចាំបាច់ ត្រូវ​ស្លៀក​សំ លៀក​បំ ពាក់​មាន​ដៃ​វែង​ជើងវែង សម្រាន្ត​ក្នុង​មុង​ជា​ប្រចាំ ទាំង​ថ្ងៃ ទាំង​យប់ និង​មិន​ត្រូវ​អង្គុយ​លេង​នៅ ជិត​ទីកន្លែង​ងងឹត​ៗ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ