ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូត្រ ប៊ុ​ន​ធី និង​មាស ច័ន្ទ​មាន ប៉ះ​ថៃ​លើស​ង្វៀ​នខា​រ៉ា​បាវ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​១៩ វិច្ឆិកា ខានស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ នៅ​តែ​បើក​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា និង​បរទេស​ដដែល បើ​ទោះជា​ព្រឹត្តិការណ៍​នេះ​បាន​បញ្ចប់​ការ​ប្រកួត​ដណ្ដើម

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​១៩ វិច្ឆិកា ខានស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ នៅ​តែ​បើក​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា និង​បរទេស​ដដែល បើ​ទោះជា​ព្រឹត្តិការណ៍​នេះ​បាន​បញ្ចប់​ការ​ប្រកួត​ដណ្ដើម​ជើងឯក​អន្តរជាតិ​តាំងពី​មុន​អុំទូក​ក្ដី ។ នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ពេល​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ថ្មី​មិន​ទាន់​ចាប់ផ្ដើម​។ កីឡាករ សូត្រ ប៊ុ​ន​ធី និង មាស ច័ន្ទ​មាន ក្លាយជា​បេក្ខភាព​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ដើម្បី​សាកល្បង​សមត្ថភាព​គ្នា​នៅ​លើ​សង្វៀន​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​២​រសៀល​ក្រោម​ការ​រៀបចំ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​កាលពី​ស​ប្ដា​ហ៍​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​នៅ​មុន​ពេល​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ដំណើរការ ។

កីឡាករ​កម្ពុជា​២​រូប គឺ សូត្រ ប៊ុ​ន​ធី និង មាស ច័ន្ទ​មាន គឺជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នោះ​។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប​មាន​បំណង​ប៉ះ​គ្នា​យូរហើយ​មុន​ពេល​មានការ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ​ឲ្យ​ពួក​គេ​ប្រកួត​គ្នា ។ ក្នុង​នោះ​ភាគី​កីឡាករ​កម្ពុជា​បាន​ទាំង​សុំ​ខ្លួនឯង​សាក​កណ្ដាប់ដៃ​គ្នា​ជាមួយ​កីឡាករ​ថៃ​ដែល​ត្រូវ​មក​ប្រកួត​តាំងពី​ឮ​មានការ​ផ្គូផ្គង​នោះ​ផង ដោយ​មិនមែន​ជា​ការ​ផ្គូផ្គង​បែប​ចាប់បង្ខំ​នោះ​ឡើយ ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់​ឱ្យ សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សា​ស្លាប​ដែក ឱ្យ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាក​ថៃ​ឈ្មោះ​យ៉​ត សា​យ៉ា​ម ក្នុង​នាម​ជា​គូ​បើក​ឆាក​អន្តរជាតិ​ជា​ប្រភេទ​មិត្តភាព​សម្រាប់​ប្រដាល់​អន្តរជាតិ​របស់​ព្រឹត្តិ​ការណ៍​នេះ ។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក​គឺ​មាន​បំណង​ចង់ឱ្យ​គេ​ប៉ះ​គ្នា​ជា​មួយគូ​បរទេស​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដើម្បី​បើក​ឆាក​ការ​ប្រកួត​មិត្តភាព​តែ​ម្ដង ដើម្បី​កំដរ​សង្វៀ​នខា​រ៉ា​បាវ​នៅ​ពេល​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​រដូវ​កាល​ទី​២​នៅ​មិន​ទាន់​ចាប់ផ្ដើម ។ លោក​ថា កីឡាករ សូត្រ ប៊ុ​ន​ធី អាច​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិខា​រ៉ា​បាវ ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​ដោយ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ហើយ​មានការ​ចាប់អារម្មណ៍​ខ្លាំង​តាំងពី​មុន​ការ​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​រដូវ​កាល​ទី​១​មិន​ទាន់​ចាប់ផ្ដើម ។

លោក​ជឿជាក់​ទៅ​លើ​សមត្ថភាព​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​របស់​កីឡាករ​កម្ពុជា​សូត្រ ប៊ុ​ន​ធី ទើប​សម្រេចចិត្ត​ឱ្យ​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ខាងលើ​ជា​ថ្មី​ក្នុង​ពេល​ដែល​គេ​ទើបនឹង​ឈ្នះ​កីឡាករ​ថៃ​មុន​នោះ​ផង​ដែរ ។ លោក​និយាយ​ថា​៖«​សម្រាប់​គូ​នេះ កីឡាករ​ថៃ​ល្អ  ប៉ុន្តែ​ខ្ញុំ​ពេញចិត្ត​លើ​សូត្រ ប៊ុ​ន​ធី ច្រើន​ដែរ ទើប​ដាក់​ឱ្យ​សាកល​មើល ហើយ​ខ្ញុំ​ជឿ​ថា​ពួក​គេ​នឹង​ប្រកួត​គ្នា​បាន​ល្អ​!» ។ លោក​ថា កីឡាករ​ថៃ​យ៉​ត សា​យ៉ា​ម ធ្លាប់​ប្រកួត​៨០​លើក ឈ្នះ​៦៥​លើក  ចាញ់​១៤​លើក និង​ស្មើ​១​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ក៏​ប្រកួត​បាន​ប្រហាក់ប្រហែល​គ្នា​គឺ​៨១​លើក ឈ្នះ​៦៧​លើក  ចាញ់​១១​លើក និង​ស្មើ​៣​លើក ដែល​លោក​យល់​ថា​ពួក​គេ​នឹង​អាច​តតាំង​គ្នា​បាន​ដោយ​ស្មើភាព​នៅ​លើស​ង្វៀ​នខា​រ៉ា​បាវ​នា​ថ្ងៃ​សៅរ៍ខាន​ស្អែក​នេះ ។

សម្រាប់​កីឡាករ មាស ច័ន្ទ​មាន លោក​ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​ឈ្មោះ​កង សា​យ៉ា​ម នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ខា​រ៉ា​បាវ​នេះ​ដែរ ។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ នៅ​មិន​ទាន់​ដឹង​ថា ​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ  ក្នុង​ពេល​ដែល​កីឡាករ មាស ច័ន្ទ​មាន ជួន​ក៏​ប្រកួត​ល្អ ហើយ​ជួន​ក៏​ប្រកួត​មិនល្អ ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៨០​លើក ឈ្នះ​៧០​លើក និង​ចាញ់​១០​លើក រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​១១៥​លើក ឈ្នះ​៨៧​លើក ចាញ់​២៧​លើក និង​ស្មើ​១៣​លើក ដែល​បង្ហាញ​ថា​បទ​ពិសោធន៍​ប្រកួត​របស់​កីឡាករ​កម្ពុជា​ខ្ពស់​ជាង​ច្រើន​ជាង ។ យ៉ាងណា​ក៏​ដោយ​កីឡាករ​កម្ពុជា​មិន​អាច​មើល​ស្រាល​សមត្ថភាព​កីឡាករ​ថៃ​បាន​ទេ ដោយសារ​តែ​សមាសភាព​កីឡាករ​ថៃ​ក៏​មិនមែន​ធម្មតា ។

គូ​នេះ​មានការ​រំពឹង​ខ្ពស់​ថា​នឹង​មាន​អ្នក​ជក់ចិត្ត​ដិតអារម្មណ៍​ភាគច្រើន ដោយសារ​តែ មាស ច័ន្ទ​មាន ក៏​មិន​ចង់​ធ្លាក់​ចុះ​ក្រេ​ឌី​ត ហើយ​កីឡាករ​ថៃ​ក៏​មិន​ចង់​ចាញ់​នាំ​ឱ្យ​មានការ​រិះគន់ ។ ដោយឡែក​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នា​យប់​ថ្ងៃ​សុក្រស្អែក​នេះ​វិញ ក៏​មាន​ជំនួប​ខ្លាំង​ៗ​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ផង​ដែរ៕