ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍​ប្រឆាំង​ភាព​ស្រមុក​ពាក់​បាន

7 ឆ្នាំ មុន

ឧបករណ៍​ប្រឆាំង​ភាព​ស្រមុក​ដែល​ងាយស្រួល​ពាក់​បាន ត្រូវ​ក្រុមហ៊ុន Kickstarter របស់ អា​មេ​រិ​កបាន​ដាក់​បង្ហាញ​មាន​រូប​រាងដូចជា​កងដៃ​ដែល​អ្នក​អាច​ពាក់​ពេញ​រង្វង់​ដៃ ។

វា​អាច​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ IOS ឬ Android

ឧបករណ៍​ប្រឆាំង​ភាព​ស្រមុក​ដែល​ងាយស្រួល​ពាក់​បាន ត្រូវ​ក្រុមហ៊ុន Kickstarter របស់  អា​មេ​រិ​កបាន​ដាក់​បង្ហាញ​មាន​រូប​រាងដូចជា​កងដៃ​ដែល​អ្នក​អាច​ពាក់​ពេញ​រង្វង់​ដៃ ។

វា​អាច​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ IOS ឬ Android តាម​រយៈ​Bluetooth ជាមួយ​ទូរស័ព្ទ​ដៃ​របស់​អ្នក ។ ឧបករណ៍​នេះ​មាន​កម្លាំង​រំ​ញ័រ​នៅ​ពេល​ដំណើរការ​កម្មវិធី​ប្រឆាំង​ភាព​ស្រមុក​ជាមួយ​កម្មវិធី​ប្រឆាំង​ភាព​ស្រមុក​លើ​ទូរស័ព្ទ​ដៃ​របស់​អ្នក ហើយ​ភាព​រំ​ញ័រ​នឹង​ជួយ​បបោសអង្អែល​ឲ្យ​អ្នក​គេង​លក់​បាន​ស្កប់ស្កល់​នៅ​ក្នុង​ដំណេក ។ នោះ​មាន​ន័យ​ថា ឧបករណ៍​នេះ​វា​នឹង​ជួយ​សន្សំ​ពេលវេលា​លង់លក់​របស់​អ្នក បាន​ស្កប់ស្កល់​យូរអង្វែង​នៅ​ក្នុង​ដំណេក​របស់​ខ្លួន ។

ឧបករណ៍​នោះ​គ្មាន microphone ទេ តែ​វា​អាច​ទាក់ទង​ជាមួយនឹង​ទូរស័ព្ទ​តាម Bluetooth ឬ​មាន​ន័យ​ថា​វា​អាច​ប្រើប្រាស់ microphone នៅ​លើ​ទូរស័ព្ទ​ជំនួស​បាន នៅ​ពេល​អ្នក​ប្រើប្រាស់​ឧបករណ៍​នេះ​ក្នុង​ចេតនា​ប្រឆាំង​ភាព​ស្រមុក​ត្រូវ​ទុក​ទូរស័ព្ទ​របស់​អ្នក​នៅ​ក្បែរ​គ្រែ​គេង​របស់​អ្នក​ពេញ​មួយ​រាត្រី ។  

ឧបករណ៍​នេះ​មាន​សមត្ថភាព​តាមដាន​ដំណេក និង​ចាប់​សំឡេង​ស្រមុក​បាន ។ វា​មាន​តម្លៃ​៧៧​ដុល្លារ​ចេញពី​ក្រុមហ៊ុន ចំណែក​កម្មវិធី​ដែល​ត្រូវ​ដំឡើង​ក្នុង​ទូរស័ព្ទ​នោះ​មិន​គិត​ប្រាក់​ទេ​។

ក្រៅពី​ក្រុមហ៊ុន​Kickstarter ក៏​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​ព្យាយាម​បង្កើត​ឧបករណ៍​ប្រឆាំង​ភាព​ស្រមុក​ដូច​ជា​ឧបករណ៍ ZEEQ connected pillow ដែល​បាន​ដាក់​បង្ហាញ​កាលពី​រដូវក្តៅ​កន្លង​ទៅ​នេះ​ដែរ ៕