ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្ទង​យក​ទៅ​រួម​ភេទ​ជា​ច្រើន​យប់ ឌុ​បម​ក​វិញ​…

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​យុវជន​ម្នាក់​អន្ទង​យក​ទៅ​រួម​ភេទ​បាន​សម្រេច​ជា​ច្រើន​យប់ លុះ​ពេល​ជូន​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​ត្រូវ …

ខេត្តបាត់ដំបង ៖ ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​យុវជន​ម្នាក់​អន្ទង​យក​ទៅ​រួម​ភេទ​បាន​សម្រេច​ជា​ច្រើន​យប់ លុះ​ពេល​ជូន​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​ត្រូវ​ឪពុក​នាង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​បុរស​រូប​នោះ​កាលពី​វេលា​ម៉ោង​១២​យប់ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។

មន្ត្រី​នគរបាល​ស្រុក​សង្កែ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ មុត សា​វៀត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ខ្សាច់​ប៉ូ​យ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង រីឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ រស់នៅ​ឃុំ​វត្ត​តា​មឹ​ម ស្រុក​សង្កែ ។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្ដឹង​ចោទប្រកាន់​ជនសង្ស័យ​ថា បាន​ទូរស័ព្ទ​លួងលោម​កូនស្រី​គាត់​ទៅ​បង្ខាំង​ទុក​ដើម្បី​រួម​ភេទ​រហូត​បាន​សម្រេច​ជា​ច្រើន​ថ្ងៃ ។ លុះ​ពេល​ដឹក​កូនស្រី​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ គាត់​ក៏​ប្ដឹង​ឲ្យ​សមត្ថកិច្ច​អន្តរាគមន៍ និង​ឃាត់ខ្លួន​តែ​ម្ដង ។

ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​ក្នុង​កំណត់ហេតុ​របស់​នគរបាល​ស្រុក​សង្កែ​ឲ្យ​ដឹង​ថា ឈ្មោះ មុត សា​វៀត បាន​ទូរស័ព្ទ​លួងលោម​កូនស្រី​គាត់​ដែល​កំពុង​រៀន​ក្នុង​សាលា​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយ​ឌុ​ប​នាង​ទៅ​បង្ខាំង​ទុក​នៅផ្ទះ​មិត្តភក្ដិ​របស់​ជនសង្ស័យ​នៅ​ក្រុង​បាត់ដំបង​ដើម្បី​រួម​ភេទ ។ គាត់​និយាយ​ថា រហូត​ដល់​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៤ វិច្ឆិកា ទើប​ជន​នេះ​ដឹក​កូនស្រី​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក្រោយ​ពី​ដឹង​រឿង​គាត់​ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ភ្លាម​ៗ​ដែរ ។

ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បញ្ជាក់​ថា បើ​តាម​ចម្លើយ​កូនស្រី​គាត់ ក្នុង​រយៈពេល​នៃ​ការ​បង្ខាំង​ទុក​នោះ គឺ​ឈ្មោះ មុត សា​វៀត បាន​លួងលោម​នាង​រួម​ភេទ​បាន​សម្រេច​ចំនួន​៣​លើក ។

ជុំវិញ​ការ​ចោទប្រកាន់​នេះ សមត្ថកិច្ច​មិន​ទាន់​ទម្លាយ​ចម្លើយ​ជាក់លាក់​ពី​ជនសង្ស័យ​នៅឡើយ​ទេ ដោយ​សមត្ត​កិច្ច​គ្រាន់តែ​បង្ហើប​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​សារភាព​ទ​ទូល​ស្គាល់​កំហុស​របស់​ខ្លួន​ហើយ ។ បើ​តាម​សមត្ថកិច្ច​ដែល​ស្រង់​ចម្លើយ​ជនសង្ស័យ​ថា ខ្លួន​មិន​បាន​បង្ខំ​ចាប់រំលោភ​នាង​ទេ គឺជា​ការ​ព្រមព្រៀង​គ្នា​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ មុត សា​វៀត នៅ​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា កម្លាំង​នគរបាល​ស្រុក​សង្កែ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ផ្ទះ​មួយ​កន្លែង​នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ហង្ស សម្បត្តិ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ផ្ទះ​ដែល​ជនសង្ស័យ​ឈ្មោះ មុត សា​វៀត បង្ខាំង​ក្មេង​ស្រី​រង​គ្រោះ​សម្រាប់​រួម​ភេទ ។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​ឲ្យ​ដឹង​ថា បើ​តាម​ចម្លើយ ភាគី​ទាំង​ពីរ​គឺ​ទំនងជា​មានការ​ព្រមព្រៀង ប៉ុន្តែ​ជនសង្ស័យ​នៅ​តែ​អាច​ប្រឈម​នឹង​ផ្លូវច្បាប់​ដដែល​ដោយសារ​តែ​ភាគី​ខាង​ស្រី​ទើបតែ​មាន​អាយុ​១៤​ឆ្នាំ ។ ដូច្នេះ​ជន​នេះ​អាច​នឹង​ត្រូវ​ចោទប្រកាន់​ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ បើ​តុលាការ​រក​ឃើញ​ថា​មាន​កំហុស ។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ហើយ ៕