ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារទាំង១០ដែលស្រស់ស្អាតជាងគេបំផុតលើពិភពលោក

15 ឆ្នាំ មុន

-​អគារ​មជ្ឈមណ្ឌល​សំដែង​សិល្បៈ​ក្រុង មែ​ល​ប៊​ន (MELBOURNE RECITAL CENTER) ប្រទេស​អូស្ដ្រាលី។ មជ្ឈមណ្ឌលនេះ​បើកទ្វារ​ទទួល​សាធារណជន​កាលពីដើមឆ្នាំ​នេះ ហើយ​ដណ្ដើម​បាន​ពានរង្វាន់​ជាតិ​នៃអគារ​សាធារណៈ​ឆ្នាំ​២០០៩ ដោយសារ​ជួសជុល​តុបតែង​កែ​លំអ​ថ្មី និង​សំរស់​ដ៏​ត្រចះត្រចង់ ។

ក្នុងរូបភាព​នេះ គឺជា​អគារ​១០​ដែល​ស្រស់ស្អាត​ជាងគេ​បំផុត​លើ​ពិភពលោកៈ

-​អគារ​មជ្ឈមណ្ឌល​សំដែង​សិល្បៈ​ក្រុង មែ​ល​ប៊​ន (MELBOURNE RECITAL CENTER) ប្រទេស​អូស្ដ្រាលី។ មជ្ឈមណ្ឌលនេះ​បើកទ្វារ​ទទួល​សាធារណជន​កាលពីដើមឆ្នាំ​នេះ ហើយ​ដណ្ដើម​បាន​ពានរង្វាន់​ជាតិ​នៃអគារ​សាធារណៈ​ឆ្នាំ​២០០៩ ដោយសារ​ជួសជុល​តុបតែង​កែ​លំអ​ថ្មី និង​សំរស់​ដ៏​ត្រចះត្រចង់ ។

-​អគារ “THE GHERKIN” ត្រសក់ ជ្រក់ ទីក្រុង​ឡុ​ងប្រទេស​អង់គ្លេស។ បើកសម្ពោធ​នា​ថ្ងៃ​ទី​២៨ មេ​សា ឆ្នាំ​២០០៤ អគារនេះ ជា​អគារ​ខ្ពស់កប់ពពកមួយ​ស្ថិត​នៅ​សង្កាត់​ពាណិជ្ជកម្ម​នៃ​ទីក្រុងឡុ​ង​។ ពលរដ្ឋ​ទីក្រុង​ឡុ​ង​ទំលាប់​ហៅ​អគារនេះ​ថា The GHERKIN មាន​ន័យ​ថា ត្រសក់​ជ្រក់​ ដោយសារ​រាង​របស់​វា ។

-​អគារ “TANCICI DUM” ហៅ​ផ្ទះរាំ​ នៅ​ទីក្រុង​ប្រាក ប្រទេស​ឆេ​ក។ អគារ​ផ្ទះរាំ​នេះ កសាង​ហើយ​ស្រេច​កាលពី​ឆ្នាំ​១៩៦៦ គឺ​កសាង​ឡើង​ដោយ​ស្ថាបត្យករ​ល្បីល្បាញ លោក​ហ្វ្រ​ង់ហ្សឺ​ហ៍​រី ។ វា​មាន​រាង​ដូច​គូ​រាំមួយគូ ហើយ​មនុស្ស​មួយ​ចំនួន​ហៅ​អគារ​នេះថា “​អគារ​ស្រវឹង​” ។

-​អគារ ESPLANADE នៅ​សាំង​កា​ពួរ ដែល​ជា​មជ្ឈមណ្ឌល​យ៉ាង​សំខាន់​សំរាប់​ការសំដែង​សិល្បៈ​ល្បី​ៗ​នៅ​សាំង​កា​ពួរ ។

-​អគារ​អូ​ប៉េ​រ៉ា ទីក្រុង​អូ​ស្លូ ប្រទេស​ន័​រវ៉េ​ស ។ អគារ​នេះ ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ២០០៨ ហើយ​កសាង​នៅ​ឯកំ​ពង់​ផែ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៃ​សង្កាត់ BJERVIKA នា​ផ្នែក​កណ្ដាល​រដ្ឋធានី​ន័​រ​វ៉េ​ស​ប៉ែក​ខាងកើត ។ អគារ​នេះ​មាន​សណ្ឋាន​ដូច​ដុំ​ទឹកកក
ធំ​មួយ ។

-​អគារ “​រ៉ៃ និង​ម៉ា​រី​យ៉ា​ស្ដា​តា សេនធ័​រ​”  (RAY AND MARIA STATA CENTER) សហរដ្ឋអាមេរិក ។
អគារ​នេះ​ស្ថិត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា ម៉ា​សាជូ​សេត ក្រុង​កាម​ព្រី​ដ ដែល​កសាងឡើង​ដែរ ដោយ​ស្ថាបត្យករ​លោក​ហ្វ្រ​ង់ ហ្សឺ​ហ៍​រី ។ អគារ​នេះ​បើក​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០០៤ ។

-​អគារ​បណ្ណាល័យ​កណ្ដាល​ក្រុង​ស៊ី​អេ ថ​ល (SEATTLE CENTRAL LIBRARY) សហរដ្ឋអាមេរិក ។ អគារ​បណ្ណាល័យកណ្ដាល​ក្រុង​ស៊ី​អេ​ថ​ល​នេះ​ជា​របស់​បណ្ដាញបណ្ដា​ល័យ​នៃ​ទីក្រុង​នោះ។ អគារ​នេះ​តាំងនៅ​ក្នុង​ប្លុក​អគារ​កំពស់​១១​ជាន់​មួយ​ដែលបិទ​បាំង​ដោយ​កញ្ចក់ និង​ដែកថែប ហើយដាក់​ឱ្យ​ប្រើប្រាស់​ចាប់តាំងពី​ឆ្នាំ​២០០៤​មក​។

-​អគារ HEARST TOWER ក្រុង​ញូ​វយ៉​ក សហរដ្ឋអាមេរិក ។ អគារ​នេះ​ស្ថិត​នៅអាសយដ្ឋាន​300 WEST ផ្លូវ​លេខ​57 ជាប់មហាវិថី​ទី​៨។ អគារនេះ ក​សាង​ឡើង​ដោយ​ស្ថាបត្យករអង់គ្លេស​លោក​ន័​រ​ម៉ា​ន់ ហ្វូ​ស្ទ័​រ មានកំ​ពស់​១៨២​ម៉ែត្រ និង​មាន​៤៦​ជាន់ ហើយ​មាន​កន្លែង​ជួល​សំរាប់​ធ្វើ​ការិយាល័យ ទំហំ​ដល់​៨០.០០០​ម៉ែត្រក្រឡា ។

-​អគារ​ទីក្រុង​សិល្បៈ និង​វិទ្យាសាស្ដ្រ ប្រទេស​អេ​ស្ប៉ា​ញ ។ អគារ​ទីក្រុង​សិល្បៈ និង វិទ្យាសាស្ដ្រ​កសាង​ឡើង​ដោយ​លោក​សាន់​ទី យ៉ា​ហ្គោ កាឡា​ត្រា​វ៉ា ជា​មជ្ឈមណ្ឌល​កំសាន្ដធំ​មួយ​សំរាប់​វប្បធម៌ និង​វិទ្យាសាស្ដ្រ​នៅ​ទីក្រុង​វ៉ាឡង់​ស៍​ប្រទេស​អេ​ស្ប៉ា​ញ។ ប្លុក​អគារ ទីក្រុង​សិល្បៈ និង​វិទ្យាសាស្ដ្រ​នោះ​រួម​មានសមាសភាព​ដាច់​ពី​គ្នា​តាម​រយៈ​ការ​កសាង ប្រឡោះ​ទឹកថ្លា និង​ពណ៌​ខៀវ​ដ៏​ស្រស់​ស្អាតបំផុត ។

-​អគារ​សារមន្ទីរ​សិល្បៈ​សហ​កាល​ថ្មី (THE NEW MUSEUM OF CONTEMPORARY ART) ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអា​មេ​រិ​ក ។ អគារ​នេះ​កសាង​ឡើង​ក្នុង​ឆ្នាំ ១៩៧៧ ដោយ​លោក​ម៉ារ​ស៊ី​យ៉ា ទុក​គ័​រ ជាសារមន្ទីរ​ក្រុង​ញូ​វ​យ៉​ក​តែ​មួយ​គត់ សំរាប់បង្ហាញ​ពី​សិល្បៈ​សហ​កាល ។