ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ចង្វា​ចិញ្ចឹម​ឆ្តោរ​បានជា​សុខ​ស្រួល​ម្ល៉ឹង​ៗ…

1 ឆ្នាំ មុន
  • តាកែវ

​ខេត្តតាកែវ៖ បើក​លេងល្បែង​ស៊ីសង​ជល់​មាន់​អន​ឡាញ​អត់​ច្បាប់​៣​កន្លែង កំពុងបើ​កលេង​យ៉ាង​សប្បាយ​ តែ​មិន​រំខាន​សមត្ថកិច្ច​ស្រុក​អង្គរ​បូ​រី​ឡើយ ដោយ​មាន​ទីតាំង​០៣​ផ្សេង​គ្នា​កំពុង​បើក​ល្បែង​ស៊ីសង​ខុសច្បាប់​ជល់​មាន់​អន​ឡាញ​០៣​កន្លែង ទីតាំង​ទី​០១​ស្ថិត​នៅ ភូមិ​ព្រៃ​បា​សឹង ភូមិ​រកា ក្នុង​ឃុំ​បា​ស្រែ ខាងជើង​មុខ​ប៉ុស្តិ៍​រដ្ឋបាល​បា​ស្រែ…


ខេត្តតាកែវ៖ បើក​លេងល្បែង​ស៊ីសង​ជល់​មាន់​អន​ឡាញ​អត់​ច្បាប់​៣​កន្លែង កំពុងបើ​កលេង​យ៉ាង​សប្បាយ​ តែ​មិន​រំខាន​សមត្ថកិច្ច​ស្រុក​អង្គរ​បូ​រី​ឡើយ ដោយ​មាន​ទីតាំង​០៣​ផ្សេង​គ្នា​កំពុង​បើក​ល្បែង​ស៊ីសង​ខុសច្បាប់​ជល់​មាន់​អន​ឡាញ​០៣​កន្លែង ទីតាំង​ទី​០១​ស្ថិត​នៅ ភូមិ​ព្រៃ​បា​សឹង ភូមិ​រកា ក្នុង​ឃុំ​បា​ស្រែ ខាងជើង​មុខ​ប៉ុស្តិ៍​រដ្ឋបាល​បា​ស្រែ ទីតាំង​ទី​០២​ស្ថិត​នៅ​ក្នុងភូមិ​ទួល​សាំង ខ ឃុំ​អង្គ​បុរី ស្រុក​អង្គ​បុរី ខេត្តតាកែវ ទីតាំង​ទី​៣​ភូមិ​រកា​ឃុំ​បា​ស្រែ ដោយ​ទាំង​៣​ទីតាំង​នេះ​ចាប់​បើក​លេង​តាំងពីរ​ព្រឹក​រហូត​ដល់​យប់ ដោយ​ពុំ​មានការ​រំខាន​ពី​សំណាក់​អាជ្ញាធរ​និង​សមត្ថកិច្ច​ណា​ឡើយ សង្ស័យ​ឆ្នាំង
បាយ​។

ប្រជា​ពលរ​ដ្ថ​ដែល​រស់នៅ​ក្បែរ​កន្លែង​បើក​ល្បែង​តាម​ទូរទស្សន៍​បាន​ហួសចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​បើក​បន​ល្បែង​សុ​ី​សង​ក្នុង​ហាង​ការ​ហ្វេ​ទាំង​០៣​កន្លែង​បាន​យ៉ាង​ស្រួល ដោយ​មានការ​ចាក់​លុយ​ភ្នាល់​គ្នា​យ៉ាងច្រើន​កុះករ ដោយ​សំឡេង​ហ៊ោកញ្ជ្រៀវ​ទ្រ​ហឹ​អឹងកង ក្រហម​ខៀវ ខៀវ​ក្រហម មាន​ត មាន​រង ហាក់បីដូចជា​ទីតាំង​បើក​ការ​ប្រជល់​យ៉ាង​ដូច្នេះដែរ​។ ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា ទីតាំង​ខាងលើ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​មានឈ្មោះ ប៉ែន រ​ដ្ឋា ហៅ​តោ​ខ្មៅ ជា​អធិការរង ស្រុក​អង្គ​បុរី​សង្ស័យ​ជា​អ្នក​ជួយ​សម្របសម្រួល​រត់ការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​មិន​ឲ្យ​បង្ក្រាប​ល្បែង​សុ​ី​សង​ទាំងនេះ​ថែម​ទៀត​ផង​។

ហើយ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បើក​ល្បែងស៊ីសង​ទាំងនេះ​ដោយសារ​ពុំ​មាន​សមត្ថកិច្ច​ណា​មើលឃើញ​ឡើយ ដែល​ផ្ទុយ​ពី​ច្បាប់​នៃ​ការ​បង្ក្រាប​ល្បែង​ស៊ីសង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​ឃុំ​សុវត្ថិភាព​ទាំង​៧ ចំណុច​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ដាច់​ចេញ​។ ខណ​:​ពេល​ដែល​ថ្នាក់ដឹកនាំ​បាន​ដាក់​បទបញ្ជា​ចេញ​មក​តែ​បែរ​ជា​មិន​មានការ​បង្ក្រាប​ផ្ទុយ​ទៅ​វិញ​ការ​បើក​អោយ​លេងល្បែង​ស៊ីសង​នេះ​រឹតតែ​រីក​ដុះដាល​នៅ​ក្នុង​ទឹកដី​ស្រុក​អង្គ​បុរី ម្លោះ​ហើយ​ពួក​គាត់​បារម្ភ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ដូច​ជា ហឹ​ង្សា​រ​ក្នុង​គ្រួសារ ចោរឆក់ ចោរប្លន់ លួច​យក​ទ្រព្យ​របស់​ពួក​គាត់​យ៉ាង​ខ្លាំង​បំផុត​។

លោក យ៉ុ​ង ប៊ុ​ន​យ៉ុ​ន អធិការ​នគរបាល​ស្រុក​អង្គ​បុរី កោះសន្តិភាព​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ​ដោយ​ទូ​ស័ព្ទ​ខ​ល​មិន​ចូល​រសៀល​ថ្ងៃ ៧ មិថុនា ២០២២​នេះ​។ តាម​ស្រុក​ពេញ​ទៅ​ដោយ​ល្បែងស៊ីសង​មាន​អធិការ​នគរបាល​សំងំ​ស្ងៀម​ល្អ​ណាស់ មិន​រំខាន​ដល់​លោកស្នងការ​ឡើយ ។ សង្ស័យ​ចង្វា​ចិញ្ចឹម​ឆ្តោរ​ទេ​ដឹង បានជា​សុខ​ស្រួល​ម្ល៉ឹង​ៗ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព​។

អត្ថបទសរសេរ ដោយ