ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំនេះ ស្រុកព្រៃនប់មានទឹកភ្លៀងអំណោយផលល្អ​​សម្រាប់​ប្រជាកសិករធ្វើ​ស្រែ​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុកព្រៃនប់​ចាត់ទុកថាជា​ស្រុក​ជង្រុក​ស្រូវ​ដ៏ធំ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ផ្ទៃដី​ធ្វើស្រែ​ច្រើន ហើយ​នៅ​ដើម​ដូ​វ​វស្សា​ឆ្នាំ​២០២២​នេះ ស្ថានភាព​ទឹកភ្លៀង​ធ្លាក់​ច្រើន​ គ្រប់ទីកន្លែង​គឺអំណោយផល​ល្អ​ដល់​ការ​ធ្វើស្រែ​រដូវវស្សា​របស់​ប្រជាពលរដ្ឋ​ជា​កសិករ​ នៅ​ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះ​សីហ​នុ នាបច្ចុប្បន្ន​ ។ មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​…

ស្រុកព្រៃនប់​ចាត់ទុកថាជា​ស្រុក​ជង្រុក​ស្រូវ​ដ៏ធំ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ផ្ទៃដី​ធ្វើស្រែ​ច្រើន ហើយ​នៅ​ដើម​ដូ​វ​វស្សា​ឆ្នាំ​២០២២​នេះ ស្ថានភាព​ទឹកភ្លៀង​ធ្លាក់​ច្រើន​ គ្រប់ទីកន្លែង​គឺអំណោយផល​ល្អ​ដល់​ការ​ធ្វើស្រែ​រដូវវស្សា​របស់​ប្រជាពលរដ្ឋ​ជា​កសិករ​ នៅ​ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះ​សីហ​នុ នាបច្ចុប្បន្ន​ ។

មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​ថា ដើមរដូវ​វស្សា​ឆ្នាំ​នេះ ដោយសារ​តែ​អំណោយផល​ពី​ទឹកភ្លៀង សកម្មភាព​ធ្វើស្រែ​រដូវវស្សា​របស់​ប្រជាពលរដ្ឋ​ជា​កសិករ​នៅ​ខេត្ត​ព្រះ​សីហ​នុ​កំពុង​មមារ​​ញឹក ដូច​ជា​ការ​ភ្ជួរ ​រាស់ ​និង​សាបព្រោះ​ជាដើម ។ ក្នុង​នោះ​ ស្រូវពង្រោះ​របស់​កសិករ​តាម​បណ្តា​ឃុំ​មួយ​ចំនួន​កំពុង​លូតលាស់ និង​ថា​ការ​ធ្វើស្រែ​របស់​ប្រជាពលរដ្ឋ​ជា​កសិករ​នៅ​ស្រុក​ព្រៃ​នប់ បច្ចុប្បន្ន​គឺ​ធ្វើស្រែ​ពង្រោះ មិន​ធ្វើស្រែ​ដោយ​ការ​ដក​ស្ទូង​ទៀត​ទេ​ ។

បើ​តាម​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​បន្ថែម​ថា បច្ចុប្បន្ន​នេះ ការ​ភ្ជួរ​រាស់​ដីស្រែ ពលរដ្ឋ​បាន​ប្រើប្រាស់​ត្រាក់​ទ​រ័​និង​គោ​យន្ត ដោយ​ខ្លះ​ជួល​គេ​ឲ្យ​ភ្ជួរ​រាស់ និង​ខ្លះ​ទៀត​ប្រើប្រាស់​គ្រឿង​ច​ក្រ័​ផ្ទាល់ខ្លួន​ក្នុង​គ្រួសារ ជំនួស​ការ​ភ្ជួរ​រាស់​ដីស្រែ​ដោយ​គោ ក្របី ដែល​បង្កើន​ល្បឿន​លើ​ការ​ភ្ជួរ​រាស់​ដីស្រែ និង​សាបព្រោះ​ស្រូវ​រដូវវស្សា​បាន​លឿន​ ។

របាយ​ការ​ណ៍ពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​ថា ឆ្នាំ​២០២២​នេះ ខេត្ត​ព្រះ​សីហ​នុ​គ្រោង​ធ្វើស្រែ​រដូវវស្សា​លើ​ផ្ទៃដី​សរុប​១៣​,៣៩៥​ហិ​កតា ហើយ​គិត​មក​ត្រឹម​ដើមខែ​មិថុនា​ឆ្នាំ​២០២២​នេះ ការ​សាប​ ព្រោះ​ស្រូវ​រដូវវស្សា​សម្រេច​បាន​ជាង​៤០​ភាគរយ​ហើយ ។ បើ​តាម​របាយ​ការ​ណ៏​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​ព្រះ​សីហ​នុ​ដដែល​បញ្ជាក់​ថា ក្នុង​ចំណោម​ក្រុង ស្រុក​ទាំង​៥​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​តែ​ស្រុក​ព្រៃ​នប់​មួយ​ប៉ុណ្ណោះ ​ដែល​មាន​ផ្ទៃដី​ធ្វើស្រែ​ច្រើន​ជាងគេ រហូត​ដល់​ជាង​មួយ​ម៉ឺន​ហិកតា បន្ទាប់​មក ​គឺ​ស្រុក​កំពង់​សិលា ចំណែក​ស្រុក​ស្ទឹង​ហាវ ក្រុងព្រះសីហនុ​និង​ក្រុង​កោះ​រ៉ុ​ង មិន​មាន​ផ្ទៃដី​ធ្វើស្រែ​ទេ​ ។

សូមបញ្ជាក់​ថា តាម​រយៈ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន រាជរដ្ឋាភិបាល​មិន​យកពន្ធ​លើ​ដីស្រែ​ទេ ដែល​ជា​គោលនយោបាយ​ជួយ​ដល់​ពល​រដ្ឋ​ជា​កសិករ គ្រប់​មូលដ្ឋាន បង្កើន​សេដ្ឋកិច្ច​ជីវភាព​ក្នុង​គ្រួសារ ​៕

អត្ថបទសរសេរ ដោយ