រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា គិតមកដល់ម៉ោង១០ និង៣៦នាទីព្រឹកថ្ងៃទី១១ វិច្ឆិកា នេះ ករណីកប៉ាល់ទេស ចរណ៍ ដែលបុកជាមួយនឹងទូកប្រណាំងឈ្មោះ «រស្មីស្រីស្រស់ ដាញ់ទិព្វសែនជ័យ» របស់រាជធានីភ្នំពេញ បណ្តាលឱ្យមនុស្សនៅ លើទូក៩នាក់ធ្លាក់ទឹកទន្លេ ក្នុងនោះ២នាក់កំពុងបាត់ខ្លួន ត្រូវបានកម្លាំងនគរបាលមូលដ្ឋានចុះទៅទីតាំងចំណតផែថ្ម ស្ថិតខាងកើតផ្សាររាត្រី ព្រោះកប៉ាល់កំពុងចតនៅទីនោះ ដោយត្រូវគេដឹងទៀតថា ជាកប៉ាល់ទេសចរណ៍របស់ប្រទេសវៀតណាម ។
ទន្ទឹមនេះដែរ កម្លាំងនគរបាល រួមជាមួយប្រជាពលរដ្ឋ កំពុងនាំគ្នាស្វែងរកមនុស្ស២នាក់ដែលកំពុងបាត់ខ្លួននោះ ។ គួររំលឹកថា ពុទ្ធោ! ទូក «រស្មីស្រីស្រស់ ដាញ់ទិព្វសែនជ័យ» ជួបគ្រោះថ្នាក់ហើយ ! ២នាក់លិចក្នុងទន្លេបាត់
ចែករំលែកព័តមាននេះ