រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នៅមុនបន្តិច នាព្រឹកថ្ងៃទី១១ វិច្ឆិកា នេះ មានទូកប្រណាំងមួយគ្រឿង ឈ្មោះ «រស្មីស្រីស្រស់ ដាញ់ទិព្វសែនជ័យ» របស់រាជធានីភ្នំពេញ ត្រូវបានទូកទេសចរណ៍មួយគ្រឿងបុកបណ្តាលឱ្យខ្ទេចខ្ទីពេញផ្ទៃទឹកទន្លេ រីឯមនុស្សចំនួន៩នាក់ធ្លាក់ចូលទឹក ក្នុងនោះ២នាក់បាត់បាត់ខ្លួន និង៧នាក់ជួយសង្គ្រោះទាន់ ។
ជំហានដំបូងគេ ពីអត្តសញ្ញាណជនរងគ្រោះទាំង៩នាក់នោះទេ និងក៏មិនទាន់ដឹងពីមូលហេតុដែរ ដោយមុនពេលកើតហេតុ គេឃើញទូករងគ្រោះខាងលើ បានសណ្តោងចេញពីវត្ត «អម្ពរវ័ន» ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ លុះសណ្តោងមកដល់មុខព្រះអង្គដងកើ ក៏បានបុកជាមួយទូកទេសចរណ៍នោះតែម្តង ។ ក្រោយទូកទេសចរណ៍បើកបើកគេចបាត់ ។
បច្ចុប្បន្ន កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក កំពុងចុះអន្តរាគមន៍នៅកន្លែងកើតហេតុ និងដាក់កម្លាំងស្វែងរកមនុស្ស២នាក់កំពុងដែលកំពុងបាត់ខ្លួន ។










ចែករំលែកព័តមាននេះ