ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជន​​២​នាក់​ជិះ​ម៉ូតូ​ធាក់​ម៉ូតូ​ជន​រង​គ្រោះ ជ្រុល​ទៅ​បុក​ផ្លា​ក​សញ្ញា​ចរាចរណ៍​ ស្លា.ប់​ម្នាក់ ​និង​​របួស​២​នាក់

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ក្មេង​ទំនើង​ចំនួន​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​គ​របាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ឃា​.​ត​កម្ម ដោយ​ជិៈ​ម៉ូតូ ធាក់​ម៉ូតូ​ជន​រង​គ្រោះ​រេ​ចង្កូត​បុក​នឹង​ផ្លា​ក​សញ្ញា​ចរាចរណ៍​ បណ្តាល​ឲ្យស្លាប់​ និង​រង​របួស​២​នាក់​។

ជនសង្ស័យ​​​ខាងលើរួមមាន ១-​ឈ្មោះ ប្រុស វ​ណ្ណី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​អ្នក​ដឹក​អីវ៉ាន់ ទីលំនៅស្ថិត​នៅ​សង្កាត់ឫ​ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​ ជា​ជន​ដៃដល់​ និង​២-​ឈ្មោះ ផល សុ​ហៀ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នក​ដឹក​អីវ៉ាន់ ទីលំនៅ ស្ថិត​នៅ​សង្កាត់ ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​(​ជា​បក្ខពួក​)​។

តាម​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ កម្លាំង​ជំនាញ​ការិយាល័យ​បាន សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ក្មេង​ទំនើង ចំនួន​០២​នាក់ ស្ថិត​នៅ​ទីលាន​ប្រជាធិបតេយ្យ ផ្លូវជាតិ​លេខ​៥ ក្រុម​៤ ភូមិ​ឃ្លាំង​សាំង​ សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឃា​.​ត​កម្ម ( ជិះ​ម៉ូតូ ធាក់​ម៉ូតូ​ជន​រង​គ្រោះ​រេ​ចង្កូត​បុក​នឹង​ផ្លា​ក​សញ្ញា​ចរាចរណ៍​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​និង​រង​របួស​) ​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ វេលា​ម៉ោង​០២​និង​៤៥​នាទី នៅ​ចំណុច​ផ្លូវ​ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

តាម​នគរបាល​បានអោយ ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​០១​គ្រឿង​មាន​គ្នា​៣​នាក់​ឌុ​ប​គ្នា​ត្រូវ​បាន​ជនសង្ស័យ​ជា​ក្មេង​ទំនើង​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង ដេញ​តាម​ពីក្រោយ​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​រេ​ចង្កូត​ដួល​បុក​នឹង​ផ្លា​ក​សញ្ញា​ចរាចរណ៍​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​០១​នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ​និង​០២​នាក់​ទៀត​ទទួល​រង​របួសធ្ងន់​ស្រាល​។ ជន​រង​គ្រោះ​បន្ទាប់​មក ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

ចំពោះ​ករណី​នេះ​បាន​កើតឡើង​បន្ទាប់​ពី​ជន​រង​គ្រោះ​និង​ជនសង្ស័យ​បាន​មាន​ជម្លោះ​ជាមួយ​គ្នា​នៅ​ក្បែរ​រង្វង់​មូល​នាង​មច្ឆា​។​

បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត វ​ត្កុ​តាង​ចាប់​យកម៉ូតូ​ធ្វើ​សកម្មភាព ចំនួន២ គ្រឿង​។​ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កំពុងធ្វើការ​សាកសួរ ​និង​ចាត់ការ​តាម​នីតិវិធី​ ៕​