រថយន្តបុ.ករថយន្តនៅផ្លូវបំបែកជាបួន ឆេះស៊េរីទំនើប១គ្រឿងខ្ទេ.ច
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រថយន្តសណ្តោងធន់ធំបើកបុករថយន្តសេរីទំនើបGAC កំពុងបត់ឆ្លងផ្លូវ បណ្ដាលឲ្យរថយន្ត GAC ឆាបឆេះសន្ធោសន្ធៅ ចំនែករថយន្តសណ្តោងធន់ធំ បានរេចង្កូតចូលចូលផ្ទះជួសជុលម៉ូតូរបស់ពលរដ្ឋរងការខូចខាតសំភារៈមួយចំនួននិងម៉ូតូជាច្រើនគ្រឿង នៅវេលាម៉ោង១០យប់ ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៦ នៅចំណុចស្តុបគងនយ ផ្លូវក្រវ៉ាត់ក្រុងទី៣ កែងផ្លូវ១០៤ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនចិន២នាក់រួមទាំងអ្នកបើកបរ បានបើករថយន្ត សេរីទំនើបម៉ាក GAC ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CI 0850 ធ្វើដំណើរតាមបណ្ដោយផ្លូវ ក្រវ៉ាត់ក្រុងទី៣ទិសដៅពី ត្បូងទៅជើង លុះម៉ូតូដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ក៍បានបួងចង្កូតបត់ឆ្វេងឡើងទៅផ្លូវ១០៤ ហើយគាប់ជួនពេលនោះ ក៍ស្រាប់តែមានបុរស២នាក់ជាជនជាតិខ្មែរ បានជិះរថយន្តសណ្តោងធន់ធំ ម៉ាក hyundai ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3B 1232 បានបើកបោះពួយតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ ទិសដៅពី បញ្ច្រាសគ្នា ពីជើងទៅត្បូង ល្បឿនលឿន ក៍ជ្រុលទៅបុកនិងរថយន្ត GACចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យអូសរថយន្តជាច្រើនម៉ែត្រ និងធ្វើអោយឆាបឆេះ សន្ធោសន្ធៅតែម្តង ។ ក្នុងករណីនេះក៍មានការអន្តរាគមន៍ពីរថយន្ត ពន្លត់អគ្គិភ័យប្រចាំសាលាខណ្ឌដង្កោ បានចេញទៅបាញ់ពន្លត់អស់ទឹក១រថយន្ត ទើបធ្វើអោយលត់ទៅវិញ ហើយរងការខូចខាតរថយន្តទាំងស្រុងផងដែរ តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ។
ដោយឡែកខាងរថយន្តសណ្តោងធុនធំវិញ នៅពេលបុករថយន្តGAC បណ្ដាលឲ្យឆាបឆេះហើយ ក៍រេចង្កូតជ្រុលទៅបុកចូលផ្ទះជួសជុលម៉ូតូរបស់ពលរដ្ឋ នៅក្បែរនោះ បណ្តាលឲ្យខូចខាតសំភារៈ គ្រឿងបន្លាស់មួយចំនួន និងម៉ូតូជិត១០គ្រឿងផង
ដែរ។
ករណីនេះមិនគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ចំណែកអ្នកបើកបរ រថយន្តទាំងសងខាងត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគងណយ តាមជំនាញផងដែរ ។
ក្រោយកើតហេតុ មិនមានដំណោះ រថយន្តទាំងត្រូវបានសមត្ថកិច្ចមូលដ្ឋាន បានប្រគល់អោយសមត្ថកិច្ចចរាចរណ៍ក្រុងវាស់វែងយកទៅរក្សាទុករងចាំដំណោះស្រាយ គ្នានៅពេលក្រោយ ៕









ចែករំលែកព័តមាននេះ