មន្ត្រីអាវុធហត្ថជាអ្នកជំងឺ និងកូនប្រុសអ្នកបើករថយន្តសង្គ្រោះ ស្លា.ប់ទាំង២នាក់ ក្នុងគ្រោះថ្នា.ក់ចរាចរណ៍រវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តសង្គ្រោះបន្ទាន់
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស៤នាក់ទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដែលដឹកអ្នកជំងឺបញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។
យោងតាមព័ត៌មានបឋមពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចវាលអាមេរិក ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នាពេញទំហឹង បណ្តាលឱ្យមន្ត្រីអាវុធហត្ថម្នាក់ជាអ្នកជំងឺដែលត្រូវបញ្ជូនទៅព្យាបាលនៅភ្នំពេញ និងកូនប្រុសរបស់អ្នកបើកបររថយន្តសង្គ្រោះ បានស្លាប់ទាំង២នាក់នៅកន្លែងកើតហេតុ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត ៕


ចែករំលែកព័តមាននេះ