ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ព្រៃ​លិចទឹកជម្រក​ត្រីពង​កូន​ក្នុង​តំបន់​អាង​ស្តុក​​​​ទឹក​ក្លាយ​ជា​កម្ម​សិទ្ធិ​អ្នក​មាន​ប្រាក់​មាន​អំណាចអស់ទៅហើយ?

1 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្ដាយ ៖ ​ដី​ព្រៃលិចទឹក​ជម្រកត្រី​ពង​កូន​ក្នុង​ប្រព័ន្ធ​អាងស្តុកទឹក​សាធារណរដ្ឋ​ទំនប់​ទទឹង​រាប់​សិប​ហិ​ក​តា ​ស្ថិត​ក្នុង​ភូមិ​រាំ​ង​ដេក ឃុំ​គ​គី​រធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​ ត្រូវ​បាន​បុគ្គល​អ្នកមាន​លុយ​មានអំណាច​ដាក់​រឿង​ចក្រ (អេ​ស្កា​វ៉ា​ទ័រ អា​អ៊ិ​ច)…

ខេត្ត​កណ្ដាយ ៖ ​ដី​ព្រៃលិចទឹក​ជម្រកត្រី​ពង​កូន​ក្នុង​ប្រព័ន្ធ​អាងស្តុកទឹក​សាធារណរដ្ឋ​ទំនប់​ទទឹង​រាប់​សិប​ហិ​ក​តា ​ស្ថិត​ក្នុង​ភូមិ​រាំ​ង​ដេក ឃុំ​គ​គី​រធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​ ត្រូវ​បាន​បុគ្គល​អ្នកមាន​លុយ​មានអំណាច​ដាក់​រឿង​ចក្រ (អេ​ស្កា​វ៉ា​ទ័រ អា​អ៊ិ​ច) ទៅ​ឈូស​ឆាយ​កាយ​ក្រ​វ៉ា​ត់​ហ៊ុមព័ទ្ធ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន សង្ស័យ​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​លួច​បង្ហើប​ឲ្យដឹង​ថា អាងស្តុកទឹក​ទំនប់​ទទឹង​នេះ​គឺ​ជា​ស្តុ​បទឹ​ក​សាធារណៈ​របស់​រដ្ឋ​ដែល​កើតមានឡើង​តាំងពី​ដូនតា​មក​ម៉្លេះ និង​ជា​ប្រភព​ទឹ​កដ៏មាន​សារ​យ៉ាង​សំខាន់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​យក​ទឹក​ប្រើប្រាស់​ស្រោចស្រព​ផល​ដំ​ណាំ​ផ្សេង​ៗ​​
និ​ងរ​ក​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ​ចិញ្ចឹមជីវិត​។​ ប៉ុន្តែ​មួយរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ដី​មាន​ហាងឆេង ​ស្រាប់តែ​មាន​ឈ្មួញ​អ្នកមាន​លុយ​មានអំណាច​ដាក់គ្រឿង​ចក្រ​​​ឈូស​ឆាយ​ព្រៃលិចទឹក​ជម្រកត្រី​ពង​កូន​ជីក​ក្រ​វ៉ា​ត់​ហ៊ុ​មព័ទ្ធ​យក​ដី​សាធារណៈ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ជាបន្តបន្ទាប់​យ៉ាង​អនាធិបតេយ្យបាត់​អស់ទៅហើយ ដោយ​មិន​មានការ​ទប់ស្កាត់​ពីសំណាក់​អាជ្ញាធរ ​ឬ​មន្ត្រី​ជំនាញ​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ឡើយ​។​

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា អាងស្តុកទឹក​ទំនប់ទឹក​នេះ ​ចាប់ពី​ភូមិ​រាំង​ដេក ស្រុក​កៀនស្វាយ​ រហូត​បុក​ដល់​ព្រំប្រទល់​ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្ត​កណ្ដាល ​មិន​ត្រឹមតែ​ជា​ប្រភព​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ស្រោចស្រព​ផលដំណាំ​ប៉ុណ្ណោះទេ ជាពិសេស​នោះ​ គឺជា​ប្រព័ន្ធ​រំដោះ​ជំនន់​ទឹក​ភ្លៀង ដើម្បី​បញ្ចៀស​កុំឱ្យ​មានការ​លិច​ផ្ទះសំបែង​ និង​ផលដំណាំ​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​រាំង​ដេក​ទាំងមូល​ទៀតផង​។​ ស្រាប់តែ​ឥឡូវ​ត្រូវ​គេ​លើក​ក្រ​វ៉ាត់​ទំ​នប់​ធំៗ​លុប​បិទ​ជិត​ប្រព័ន្ធ​រំដោះ​ទឹក​អស់បែប​នេះ ទៅ​ថ្ងៃមុខ​អាច​នឹង​ប្រឈម​​​ជំនន់​ទឹកភ្លៀង​លិចលង់​ផ្ទះសម្បែង​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផលដំណាំ​រំខាន​ដល់​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាក់ជា​មិនខាន​ឡើយ​។

​ប្រភព​បន្ត​ថា ក្រុម​ឈ្មួញ​ដែល​មាន​មហិច្ឆតា​រំលោភ​យក​ដី​ក្នុង​អាងស្តុកទឹក​សាធារណៈ​របស់​រដ្ឋ​ទំនប់​ទទឹង​នេះ ​សុទ្ធតែ​ជា​អ្នកមាន​លុយ​មានអំណាច​ជិះ​សុទ្ធតែ​ឡាន​ទំនើប​ពេល​មក​មើល​ដី​ម្ដង​ៗ ហេតុ​ដូចនេះ​ហើយ​ ទើប​គ្មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ហ៊ាន​ចេញមុខ​តវ៉ា​នោះ​ទេ ​។ ​បើ​ទោះ​បី​ជា​ចេញមុខ​តវ៉ា​ក៏​មិន​ឈ្នះ​ពួកគេ​ដែរ បើ​អាជ្ញាធរ​អ្នកមាន​សិទ្ធិ​ការពារ​ដី​សាធារណៈ​របស់​រដ្ឋ​គាត់​មិន​អើពើ​ផង​នោះ​ ។​ ប្រជាពលរដ្ឋ​សង្ឃឹម​ថា ​អាជ្ញាធរ​ស្រុក ខេត្ត​នឹង​មាន​ចំណាត់ការ​ជួយ​ទប់ស្កាត់​បង្ក្រាប​ដើម្បី​រក្សា​ការពារ​ដី​អាងស្តុកទឹក​នេះ​ទុកជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​​វិ​ញនេះ ​ដើម្បី​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​អាស្រ័យផល​ដូចដើម​វិញ​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោ​ក​ហេង​ ធារិ​ទ្ធ​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កណ្ដាល បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា ពាក់ព័ន្ធ​ដី​អាងស្តុកទឹក​ទំនប់​ទទឹង​នេះ មិនមែន​ជា​ដែន​សមត្ថកិច្ច​របស់​លោក​ទេ គឺជា​ដែន​សមត្ថកិច្ច​របស់​មន្ត្រី​ធនធានទឹក ​។ ​ចំណែក​អាជ្ញាធរ​ស្រុក​កៀនស្វាយ​អ្នកសារព័ត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បានទេ សង្ស័យ​ត្រូវគ្នា​ ចែកគ្នា​ស៊ីច្រាស់ច្រំ​អស់ទេដឹង ?

អត្ថបទសរសេរ ដោយ