ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi បង្ហាញ​រូបសាក់​ថ្មី​មុន​ប៉ះ​ប្រេ​ស៊ី​ល​

7 ឆ្នាំ មុន

កំពូល​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន Lionel Messi ត្រូវ​បាន​អ្នកប្រមាញ់​រូបថត​ផ្តិត​យក​រូប​របស់​លោក​អំឡុង​ពេល​កំពុង​ហ្វឹកហាត់​ត្រៀម​ប៉ះ​ជាមួយ​ក្រុម​ប្រេ​ស៊ី​ល ដោយ​គេ​សង្កេត​ឃើញ​ថា

កំពូល​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន Lionel Messi ត្រូវ​បាន​អ្នកប្រមាញ់​រូបថត​ផ្តិត​យក​រូប​របស់​លោក​អំឡុង​ពេល​កំពុង​ហ្វឹកហាត់​ត្រៀម​ប៉ះ​ជាមួយ​ក្រុម​ប្រេ​ស៊ី​ល ដោយ​គេ​សង្កេត​ឃើញ​ថា តារា​ឆ្នើម​រូប​នេះ​បាន​ប្តូរ​រូបសាក់​ថ្មី ។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Daily Mail បាន​ចេញផ្សាយ​ថា Messi បាន​សាក់​បន្ថែម​ពីលើ​ស្នាម​សាក់​ចាស់​នៅ​លើ​ជើង​ផ្នែក​ខាងឆ្វេង​ត្រឹម​ក្រោម​ជង្គង់ ដោយ​រំលេច​នូវ​ទឹក​ថ្នាំ​ពណ៌​ខ្មៅ​ស្ទើរតែ​ទាំងស្រុង តែ​បន្សល់​ទុក​នូវ​រូប​សម្គាល់​លេខ 10 និង​រូប​ដៃ​ពីរ​អម​ជាមួយ​និង​ឈ្មោះ​កូនប្រុស​របស់​លោក គឺ Thiago ។ រូបសាក់​ចាស់​ដែល Messi បាន​លុប​ចេញ​មាន​ដូច​ជា​រូប ដាវ ផ្កា និង​រូប​ស្លាប​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អា​ហ្ស​ង់​ទី​ន នឹង​ត្រូវ​ប្រកួត​ជម្រុះ World Cup 2018 ក្នុង​តំបន់​អា​មេ​រិ​ក​ខាងត្បូង​ប៉ះ​ជាមួយ​ប្រេ​ស៊ី​ល​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ​។