ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈ​ដែល​អាច​ជួយ​ធ្វើ​ឱ្យ​អុកស៊ីហ្សែន​ក្នុង​ឈាម​ដំណើរការ​ល្អ​ក្នុង​រាង​កាយ​របស់​មនុស្ស

14 ឆ្នាំ មុន

បញ្ហា​ចរន្ដឈាម​នៅ​ក្នុង​រាង​កាយ​របស់មនុស្ស​គឺជា​រឿង​សំខាន់​ក្នុង​ការ​ រស់នៅ ហើយមនុស្ស​ម្នាក់​ៗ​ចាំបាច់​ត្រូវ​មាន​ឈាម​ក្នុង​រាងកាយ​របស់​ខ្លួន​ដែល​មាន ​សុខភាព​ល្អ និង​មានអនាម័យ ។ សារធាតុ​សំរាប់​ជួយ​ទ្រទ្រង់​សុខភាព​ឈាម គឺ​មាន​ភេសជ្ជៈ​មួយ​ប្រភេទ​ដែលបាន​ពី​ផ្នែក​ផ្សំ​របស់​ផ្លែ​ស្ដ្រ​វ​បឺ​រី (Strawberry) ចេកអំបូង ផ្លែ​គី​វី (​Kiwi) និង​សារ៉ា​យ​ស្ប៉ា​យ​រូ​លី​ណា (Spirulina) ។ ភេសជ្ជៈខាងលើ​សំរាប់​ជួយ​ទ្រទ្រង់ និង​សំអាត​ឈាម រួម​ទាំង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ដឹក​ជញ្ជូន អុកស៊ីហ្សែនរបស់​គោ​លិ​កា​ឈាម ឬ គ្រាប់​ឈាម ។

បញ្ហា​ចរន្ដឈាម​នៅ​ក្នុង​រាង​កាយ​របស់មនុស្ស​គឺជា​រឿង​សំខាន់​ក្នុង​ការ​រស់នៅ ហើយមនុស្ស​ម្នាក់​ៗ​ចាំបាច់​ត្រូវ​មាន​ឈាម​ក្នុង​រាងកាយ​របស់​ខ្លួន​ដែល​មាន​សុខភាព​ល្អ និង​មានអនាម័យ ។ សារធាតុ​សំរាប់​ជួយ​ទ្រទ្រង់​សុខភាព​ឈាម គឺ​មាន​ភេសជ្ជៈ​មួយ​ប្រភេទ​ដែលបាន​ពី​ផ្នែក​ផ្សំ​របស់​ផ្លែ​ស្ដ្រ​វ​បឺ​រី (Strawberry) ចេកអំបូង ផ្លែ​គី​វី  (​Kiwi) និង​សារ៉ា​យ​ស្ប៉ា​យ​រូ​លី​ណា (Spirulina) ។ ភេសជ្ជៈខាងលើ​សំរាប់​ជួយ​ទ្រទ្រង់ និង​សំអាត​ឈាម រួម​ទាំង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ដឹក​ជញ្ជូន អុកស៊ីហ្សែនរបស់​គោ​លិ​កា​ឈាម ឬ គ្រាប់​ឈាម ។

តទៅ​នេះ​គឺជា​វិធីសាស្ដ្រ​ធ្វើ​ភេសជ្ជៈសំរាប់​ប៉ូវ​ឈាម ឬ​អាច​ហៅ​ម្យ៉ាងទៀត​ថា ជា​ភេសជ្ជៈ​ប្រភេទ​ទឹកក្រឡុក​ដំបូង​ត្រូវ​យកផ្លែ​ស្ដ្រ​វ​បឺ​រី​ហាន់​ជា​ចំណិត  ផ្លែ​គី​វី ត្រូវ​បកសំបក​និង​ហាន់ បន្ទាប់​មក​យក​ទាំង​២​មុខទៅ​ច្របាច់​យក​តែ​ទឹក ។ ចំណែក​ចេកអំបូងពេល​បក​រួច ត្រូវ​ហាន់​ជា​ចំណិត​ៗ​យក​ទៅដាក់​ក្នុង​ម៉ាស៊ីនទឹក​ក្រឡុក​លាយ​ជាមួយទឹក​ស្ដ្រ​វ​បឺ​រី និង​ផ្លែ​គី​វី​ក្រឡុក​បញ្ចូល​គ្នា ក្រោយមក​យកសា​រ៉ា​យ​ស្ប៉ា​យ​រូ​លី​ណា និងទឹកកក​ឈូស​ដាក់​ក្រឡុក​ឱ្យ​សម​ល្មម​ដែល អាច​ទទួលទាន​បាន ។

-​គុណប្រយោជន៍​នៃ​ផ្លែ​ស្ដ្រ​វ​បឺ​រី (Strawberry) គឺ​មាន​លក្ខណៈ​ល្អ​ដល់​ឈាម ព្រោះសំបូរ​ដោយ​កាល់ស្យូម សូ​ដ្យូ​ម ម៉ាញេស្យូម ប៉ូ​តា​ស្យូ​ម វីតាមីន​C អាស៊ី​ដ​ហ្វូ​លិ​ក និង​ប៊ីយ៉ូ​ទី​ន ។ ក្រៅពី​នេះ ថែម​ទាំង​អាច​ជួយបំបាត់​អាកា​រៈ​ស្រវឹងស្រា លាង​ជាតិពុល ទ្រទ្រង់​ពណ៌​សំបុរ បង្កើន​ប្រសិទ្ធភាព​នៃប្រព័ន្ធ​បន្ទោបង់បំបាត់​អាកា​រៈ​ចុក​ក្នុង​ពោះ និង​បំបាត់​ក្អក ។

-​ចេកអំបូង ជា​ប្រភេទ​អាហារ​មាន​សារធាតុដែក ជួយ​ជំរុញ​ឱ្យ​រាង​កាយ​ផលិត​អ៊ី​ម៉ូ​គ្លូប៊ី​ន បំបាត់​អាកា​រៈ​កកឈាម និង​សំបូរ​ដោយ អំបិល​ប៉ូ​តា​ស្យូ​ម​ពណ៌​លឿង អាច​កាត់​បន្ថយភាព​ប្រថុយប្រថាន​នៃ​សម្ពាធ​ឈាម​បាន ។

-​ដោយឡែក​សំរាប់​ផ្លែ​គី​វី (Kiwi) គឺ មាន​សារធាតុ​អាហារ​ស្រ​ដៀង​នឹង​ផ្លែ​ស្ដ្រ​វ​បឺ​រី ប៉ុន្ដែ​មាន​សារធាតុ “​បេ​តា​ឃែ​រ៉ូ​ទី​ន​” សំរាប់ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ការពារ​មេរោគ​ក្នុង​រាងកាយ​មិន​ឱ្យ​កើត​ជំងឺ​ផ្ដាសាយ​ដោយ​ងាយឡើយ ។

-​ចំណែក​សា​រ៉ា​យស្ប៉ា​យ​រូ​លី​ណា(Spirulina) មាន​សារធាតុ “​ក្ល​រ៉ូ​ហ្វីល​” ជួយ​លាងសារធាតុពុល និង​ធាតុ​អាក្រក់​នៅ​ក្នុង​ថ្លើម ។ ចរន្ដឈាម​មាន​លក្ខណៈ​ល្អ​ប្រសើរ ធ្វើ​ឱ្យ “​អ៊ី ម៉ូ​គ្លូ​ប៊ី​ន​” ក្នុង​ឈាម​អាច​ផ្លាស់​ប្ដូរ​អុក​ស៊ី ហ្សែ​ន​បាន យ៉ាង​មាន​ប្រសិទ្ធភាព ៕