ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចិញ្ចឹម​ពពែ​ត្អូញត្អែរ​រឿង​​បាត់​ចំណូល​ សូម្បី​ពពែ​​​​១​ក្បាល​ក៏​លក់​មិន​ដាច់

1 ឆ្នាំ មុន
  • កំពត

ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​រស់នៅ​ជាប់​នឹង​ជួរ​ភ្នំ​ស្ដេច​គង់ និង​ជួរ​ភ្នំ​ល្ងៀង ក្នុង​ឃុំ​​ស្ដេច​គង់​ខាងត្បូង ស្រុក​បន្ទាយមាស បាន​និយាយ​ត្អូញត្អែរ​ពី​ការ​ចិញ្ចឹម​ពពែ​របស់​ពួក​គាត់​ ដោយសារ​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ ហាក់ដូចជា​

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​រស់នៅ​ជាប់​នឹង​ជួរ​ភ្នំ​ស្ដេច​គង់ និង​ជួរ​ភ្នំ​ល្ងៀង ក្នុង​ឃុំ​​ស្ដេច​គង់​ខាងត្បូង ស្រុក​បន្ទាយមាស បាន​និយាយ​ត្អូញត្អែរ​ពី​ការ​ចិញ្ចឹម​ពពែ​របស់​ពួក​គាត់​ ដោយសារ​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ ហាក់ដូចជា​នៅ​ទ្រឹង​ទៅ​មុខ​មិន​រួច​ថយក្រោយ​ក៏​មិន​រួច ។

លោក ខឹ​ម ខ្លី អាយុ​៥៤​ឆាំ្ន រស់​នៅ​ភូមិ​ស្ដេច​គង់ បាន​និយាយ​កាល​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២២​ថា គាត់​ចិញ្ចឹម​ពពែ​ចំនួន​១៣០​ក្បាល ។ ហើយ​កាលពី​អំឡុង​កូ​វី​ដ​-១៩ ពពែ​គាត់​នៅ​តែ​មាន​អតិថិ​​ជន​មក​ទិញ​ជា​ហូរហែ ស្រាប់តែ​នៅ​ចុងឆ្នាំ​២០២១ និង​ឆ្នាំ​២០២២​នេះ ពពែ​របស់​​គាត់​នៅ​ពេញ​ទ្រុង​ ព្រោះ​តែ​មិន​មាន​អតិថិជន​ណា​មក​ទិញ​ឡើយ ​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​គាត់​មានការ​ខ្សត់ខ្សោយ​ ដោយសារ​លក់​ពពែ​មិន​ដាច់ ។ ហើយ​ពពែ​១​ក្បាល​បើ​លក់​គិត​១​គីឡូក្រាម​ ត្រឹមតែ​៧​ដុល្លារ​តែ​​ប៉ុណ្ណោះ ។

ចំណែក​អ្នក​ចិញ្ចឹម​ពពែ​ម្នាក់​ទៀត​ គឺ​លោក ម៉េ​ង កិន អាយុ​៤២​ឆ្នាំ ក៏​បាន​និយាយ​ដែរ​ថា គាត់​ចិញ្ចឹម​ពពែ​​ជិត​១០០​ក្បាល​ដែរ ។ នៅ​ឆ្នាំ​២០២២​នេះ ពពែ​​គាត់​តែ​១​ក្បាល​ក៏​លក់​មិន​ដាច់​ដែរ ដោយសារ​បែប​នេះ នៅ​ឆ្នាំ​ក្រោយ​ប្រហែលជា​គាត់​បោះបង់​ចោល​របរ​ចិញ្ចឹម​ពពែ​នេះ​ហើយ ព្រោះ​មិន​អាច​ផ្គត់ផ្គង់​ជីវ​ភា​ព​បាន ។

ពេល​នេះ​ពលរដ្ឋ​ជា​អ្នក​ចិញ្ចឹម​ពពែ បាន​ស្វែង​រក​អតិថិជន​ជួយ​ទិញ​ពពែ​ពួក​គាត់​ឱ្យ​អស់ពី​ទ្រុង ដើម្បី​ចាប់​​យកមុខ​របរ​ទិញ​គោ​មក​ចិញ្ចឹម​វិញ​ម្ដង ។ អាជ្ញាធរ​មូលដ្ឋាន​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ស្ដេច​គង់​ខាងត្បូង មាន​របរ​ចិញ្ចឹម​ពពែ​ចំនួន​៥​គ្រួសារ ប៉ុន្តែ​ជាក់ស្ដែង​អ្នក​ចិញ្ចឹម​ពពែ​ពេល​នេះ​នៅ​​តែ​៣​គ្រួសារ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ