ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ខកចិត្ត​នៅ UCL ក្លិប Liverpool ចេញ​ដង្ហែ​ពាន FA Cup និង League Cup

1 ឆ្នាំ មុន
  • ភ្នំពេញ

បរទេស ៖ អ្នកគាំទ្រ​ជា​ច្រើន​ម៉ឺន​នាក់​បាន​ចេញ​មក​ឈរ​នៅ​តាម​ផ្លូវ​ដើម្បី​ស្វាគមន៍ Liverpool ត្រឡប់​

បរទេស ៖ អ្នកគាំទ្រ​ជា​ច្រើន​ម៉ឺន​នាក់​បាន​ចេញ​មក​ឈរ​នៅ​តាម​ផ្លូវ​ដើម្បី​ស្វាគមន៍ Liverpool ត្រឡប់​មក​ផ្ទះ​វិញ ក្រោយ​ខកចិត្ត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ក្នុង​នោះ​ក្លិប​ក៏​បាន​ធ្វើការ​ដង្ហែ​ពាន FA Cup និង League Cup ផង​ដែរ​។

ហង្ស​ក្រហម Liverpool បាន​ខក​ឱកាស​ឈ្នះ​ពាន​៣​ក្នុង​មួយ​រដូវ​កាល បន្ទាប់​ពី​ត្រូវ Real Madrid យកឈ្នះ ១-០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ដែល​រៀបចំ​នៅ​កីឡដ្ឋាន Stade de France កាលពី​ថ្ងៃអាទិត្យ​ម្សិល​ម្ងៃ​៉ ។ យ៉ាងណា​ក៏​ដោយ Liverpool ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​អ្នកគាំទ្រ​របស់​ខ្លួន និង​អបអរ​ជាមួយ​រដូវ​កាល​ដ៏​អស្ចារ្យ​របស់​ពួក​គេ​។

ក្រុម​លោក Jurgen Klopp ប្រមូល​បាន​ពាន​២​ក្នុង​រដូវ​កាល​នេះ​មាន​ដូច​ជា FA Cup និង League Cup​។ សម្រាប់​ពាន​ទាំង​ពីរ​នេះ Liverpool សុទ្ធតែ​បាន​យកឈ្នះ Chelsea ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ។ Liverpool ក្រៅពី​បាត់បង់​ពាន UCL ពួក​គេ​ក៏​បាន​របូត​ពាន Premier League ទៅ​ឲ្យ Manchester City នៅ​ថ្ងៃ​ប្រកួត​ចុង​ក្រោយ ទោះបី​បាន​យកឈ្នះ Wolves នៅ Anfield ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ