ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​ដ៏​ធំ​អាយុកាល​ជាង​ពីរ​សតវត្សរ៍ បាក់​មួយ​ចំហៀង ក្រោយ​ត្រូវ​ខ្យល់​កន្ត្រាក់​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កណ្តាល

ដើមឈើ​ដ៏​ធំ​មួយ​ដើម ដែល​មាន​អាយុកាល​ជាង​២​សតវត្ស​រ៍ទៅ​ហើយ នៅ​ជាប់​នឹង​ចិញ្ចើម​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​នោះ ត្រូវ​បាន​ខ្យល់​កន្ត្រាក់រ​លំបាក់​អស់​មួយ​ចំហៀង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

ខេត្តកណ្ដាល ៖ ដើមឈើ​ដ៏​ធំ​មួយ​ដើម ដែល​មាន​អាយុកាល​ជាង​២​សតវត្ស​រ៍ទៅ​ហើយ នៅ​ជាប់​នឹង​ចិញ្ចើម​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​នោះ ត្រូវ​បាន​ខ្យល់​កន្ត្រាក់រ​លំបាក់​អស់​មួយ​ចំហៀង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល​៤​រសៀល ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២ តែ​សំណាងល្អ​មិន​មាន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​មាន​រងគ្រោះថ្នាក់​នោះ​ឡើយ​។

បើ​តាម​បងស្រី​ម្នាក់​ឈ្មោះ ហុង សុផល បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​បានដឹង​ថា ដើមឈើ​នេះ គឺជា​ដើម​ត្រាំ​ង មាន​អាយុកាល​ប្រហែល​ជាង​២០០​ឆ្នាំ​មក​ហើយ ព្រោះថា​ឪពុក​របស់​គាត់​អាយុ​ជាង​៩០​ឆ្នាំ​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ហើយ​ឪពុក​គាត់​ធ្លាប់​បាន​និយាយ​ប្រាប់​គាត់​ថា តាំងពី​គាត់​កើតមក គឺ​ឃើញ​ដើម​ត្រាំ​ង​នេះ​ដុះ​នៅ​មុខ​ផ្ទះ​តែ​ម្ដង​។ តែបើ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ ដើម​ត្រាំ​ង​នេះ​គឺ​មាន​អាយុកាល​មិន​ក្រោម​ជាង​២​ទសវត្សរ៍ ឬ​សតវត្ស​នោះ​ទេ​។

បងស្រី​បញ្ជាក់​បន្ថែម​ថា ដោយ​ដើមឈើ​នេះ មាន​អាយុកាល​យូរ​ឆ្នាំ និង​មាន​ទំហំ​ធំ​ផង​នោះ គ្រួសារ​របស់​បងស្រី​ក៏​បាន​សង់​តូប​លោកតា​នៅ​ក្រោម​ដើមឈើ​នេះ​មួយ ទុក​សម្រាប់​គោរព​បូជា ហើយ​គ្រួសារ​គាត់ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជាមួយ​តែងតែ​ប្រារព្ធ​ធ្វើបុណ្យ​មួយ​ឆ្នាំ​ម្ដង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​បែ​បន់​សូម​សេចក្តីសុខ​ចម្រើន​ដល់​កូនចៅ​។

បងស្រី​អះអាង​ថា ទោះ​យ៉ាងណា ដើម​ត្រាំ​ង​នេះ បាន​ដុះ​ជាប់​ចិញ្ចើម​ផ្លូវជាតិ​លេខ​១ ក៏​ពិតមែន ក៏​ប៉ុន្តែ​វា​មិន​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​អ្នកដំណើរ ឬ​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​ណា​ម្នាក់​ឡើយ បើ​ទោះបីជា​មេឃ​ឈើ​ពុក​ៗ​បាក់​ធ្លាក់​.​ក បាក់​ធ្លាក់​នៅ​ពេល​យប់​ជ្រៅ​ស្ងាត់​មនុស្ស​ក៏​ដោយ​។ ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២​នេះ មេឃ​បាន​ធ្លាក់​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង​បោកបក់​ដួល​រលំ​ដើម​ត្រាំ​ង​នេះ ហើយ​ក៏​ធ្វើ​ឱ្យ​បាក់​អស់​មួយ​ចំហៀង ដួល​រំលំ​ទៅ​ខាងត្បូង​ផ្ទះ​របស់​គាត់​ដេក បណ្ដោយ​ចិញ្ចើម​ផ្លូវជាតិ​លេខ ១​។

ទោះជា​យ៉ាងណា​ករណី​ខាងលើ​នេះ មិន​បង្ក​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​ឡើយ គ្រាន់តែ​ប៉ះពាល់​ដាច់​ខ្សែភ្លើង​របស់​ក្រុមហ៊ុន​ចិន​តែ​ពីរ ឬ​បី​ខ្សែ​តែ​ប៉ុណ្ណោះ ព្រោះថា មុន​នឹង​បាក់​ដើមឈើ​ដ៏​ធំ​នេះ បានអោយ​ស្នូរ​សំឡេង​លាន់​សូរ​ប្រឹប​ៗ​ដឹង​មុន​បាត់​ហើយ ណាមួយ​ចំ​ពេល​ស្ងាត់​មនុស្ស​ទៀត​។

បងស្រី​បញ្ជាក់​បន្ថែម​ទៀត​ថា ដើម​ត្រាំ​ង​នេះ នាំ​មក​នូវ​សេចក្តីសុខ​ចំរើន​ត្រជាក់ត្រជុំ​ដល់​កូនចៅ​ណាស់ មិន​ដែល​ឲ្យ​កូនចៅ​សុបិន​ឃើញ​ប្រផ្នូល​អាក្រក់​ៗ​នោះ​ទេ​។ ហើយ​កន្លង​ទៅ ធ្លាប់​មាន​រន្ទះបាញ់​ដើម​ត្រាំ​ង​នេះ​ម្ដង​ហើយ​ដែរ តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ