ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខម្នាក់ថា កំពុងយាមសុខៗ ស្រាប់តែឃើញ​ភ្លើងឆេះរោងចក្រ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​​មួយ​កន្លែង​ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ

រាជធានីភ្នំពេញ ៖ រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​​មួយ​កន្លែង​ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះទ្រង់ទ្រាយធំ តែ​មិន​បង្ក​ឱ្យ​​មាន​អ្នក​រង​របួស​ទេ ។

ហេតុការណ៍​​ខាងលើនេះ បានបង្កការ​ភ្ញាក់​ផ្អើលកើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៧ ​ខែឧសភា​ ឆ្នាំ​២០២២​ នៅចំណុចរោងចក្រមួយកន្លែង ស្ថិត​​ក្នុង​បុរី​ប៊ុ​ន​ហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ​។

រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​យីហោ ជូ​រី ហ្គា​មេន ដោយ​មាន​ថៅកែ​ជា​ជនជាតិ​ចិន​ឈ្មោះ យាន ជា​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ម្នាក់ដែល​យាម​នៅ​ក្នុង​រោងចក្រ​ខាងលើ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គាត់​បាន​ដើរ​ល្បាត​នៅ​ក្នុង​រោងចក្រ លុះ​នៅ​វេលា​ម៉ោង​គាត់​ស្គេ​ន​មេដៃ គាត់​បាន​ចូល​ទៅ​ខាងក្នុង​រោងចក្រ ក៏​ស្រាប់តែ​ឃើញ​នៅ​ក្នុង​ឃ្លាំង​ស្តុក​សំលៀក​បំពាក់​កាត់ដេរ​និង​ទីតាំង​ស្តុក​សំឡី​អាវធំ​ត្រូវ​​ភ្លើង​​ឆាបឆេះ​នៅ​ក្នុង​រោងចក្រ ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ឃើញ​ភ្លើង​ឆាបឆេះ​ គាត់​បាន​ហៅ​សន្តិសុខ​ផ្សេង​ទៀត យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ពន្លត់​ដែរ តែ​មិន​រលត់​ ​ទើប​​ហៅ​ថៅកែ​ជនជាតិ​ចិន​ដែល​នៅ​ក្នុង​រោងចក្រ​រាយការណ៍​ទៅ​អាជ្ញាធរ​ក្នុង​បុរី​ខាងលើ​ភ្លាម​ៗ ។ បន្ទាប់​មក​សន្តិសុខ​យាម​បុរី​បាន​ទាក់ទង​ទៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ភ្លាម​ៗ​ដើម្បី​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មក​ដល់​ ឃើញ​​ភ្លើង​​ឆាបឆេះ​ទ្រង់ទ្រាយ​ធំ​ ក៏​បាន​ទាក់ទង​ទៅ​កំលាំង​ជំនាញ​ស្នងការ​រាជធានី​ភ្នំពេញ​បន្ថែម​ទៀត ។

​ក្នុងហេតុការណ៍​អគ្គី​ភ័យ​ឆាបឆេះរោងចក្រ​ខាងលើ​​នេះ​ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​​ចំនួន​១៧​គ្រឿង​ និង​ប្រើ​រយៈពេល​មួយ​ម៉ោង​កន្លះ​ ទើប​ភ្លើង​រលត់​ទាំងស្រុង ។ ចំណែក​សំភារៈ​ឆេះ​ខូចខាត​ផ្នែក​ឃ្លាំង​ស្តុក​សំលៀក​បំពាក់​នឹង​ឃ្លាំង​ផ្សេង​ៗ​ទៀត គឺ​បាន​គ្រប់គ្រង​ទាន់​ពេលវេលា​។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​​ឱ្យមានការ​ឆាបឆេះរោងចក្រ​​ខាងលើ​ សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ