ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីបំភាន់ខ្មាន់កាំភ្លើង កូនសិស្ស​​ម្នាក់​យក​ឈាម​ពីលើ​ស​.​ព​មិត្តភក្តិ​លាប​​​ខ្លួន ​​

1 ឆ្នាំ មុន

សិស្សសាលា​អាយុ​១១ឆ្នាំ​ម្នាក់​​ដែល​បាន​រួចផុត​ពី​កា​រ​ស្លា.ប់​ក្នុង​ការ​បា.ញ់​ប្រហារ​ក្នុង​សា​សា​រៀន​មួយ​នៅ​ក្រុង Uvalde នៃ​រដ្ឋ Texas បាន​និយាយ​ថា​ នាង​បាន​យក​ឈាម​របស់​មិត្ត​រួម​ថ្នាក់​ម្នាក់​ដែល​ស្លា.ប់​មក​លាប​លើ​ខ្លួន​នាង​ដើម្បី​បំភាន់​ខ្មា​នកាំ​ភ្លើ.ង ​។ កុមារី Miah Cerrillo…

សិស្សសាលា​អាយុ​១១ឆ្នាំ​ម្នាក់​​ដែល​បាន​រួចផុត​ពី​កា​រ​ស្លា.ប់​ក្នុង​ការ​បា.ញ់​ប្រហារ​ក្នុង​សា​សា​រៀន​មួយ​នៅ​ក្រុង Uvalde នៃ​រដ្ឋ Texas បាន​និយាយ​ថា​ នាង​បាន​យក​ឈាម​របស់​មិត្ត​រួម​ថ្នាក់​ម្នាក់​ដែល​ស្លា.ប់​មក​លាប​លើ​ខ្លួន​នាង​ដើម្បី​បំភាន់​ខ្មា​នកាំ​ភ្លើ.ង ​។

កុមារី Miah Cerrillo ដែល​នៅ​រស់រាន​មានជីវិត​ក្នុង​ហេតុការណ៍​បា.ញ់​ប្រហារ​ដ៏​រន្ធត់​នោះ បាន​និយាយប្រាប់ CNN ដូច្នេះ​ថា នាង​និង​មិត្តភក្តិ​ម្នាក់​បាន​យក​ទូរស័ព្ទ​ពី​គ្រូ​នាង​ដែល​ត្រូវ​បាន​បា.ញ់​សម្លា.ប់ ដើម្បី​តេ​ឲ្យ​គេ​ជួយ ខណៈ​ដែល​ខ្មាន់​កាំ​ភ្លើ.ង​អាយុ​១៨ឆ្នាំ​បាន​បា.ញ់​សម្លា.ប់​គ្រូ និង​កូន​សិស្ស​ជាច្រើន​នាក់​នៅ​សាលា​របស់​នាង​ក្នុង​រដ្ឋ Texas ។

នេះ​ជា​ការ​រៀបរាប់​លើកដំបូង​ពី​អ្នក​ស្ថិត​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នោះ​ ក្នុង​សាលាបឋមសិក្សា Robb កន្លែង​ដែល​ខ្មាន់​កាំ​ភ្លើ.ង​ឈ្មោះ Salvador Ramos បាន​បា.ញ់​សម្លា.ប់​កូនសិស្ស១៩នាក់ និង​គ្រូ​បង្រៀន​២នាក់​ ។

Miah Cerrillo បាន​រៀបរាប់​រឿងរ៉ាវ​ដែល​ខ្មាន់​កាំ​ភ្លើ.ង ​ធ្វើ​នៅក្នុង​ថ្នាក់​របស់​នាង​។ នាង​និយាយ​ថា ខ្មាន់​កាំ​ភ្លើ.ង​បាន​និយាយ​ថា «រាត្រី​សួស្តី» និង​បាន​បា.ញ់​គ្រូ​ម្នាក់ឱ្យស្លា.ប់ មុន​ពេល​បើក​ការ​បា.ញ់​ប្រហារ​ជាមួយនឹង​កាំ​ភ្លើ.ង​វែង​ពាក់​ក​ណ្តាលស័្វយ​ប្រវត្តិ​ទៅលើ​សមាជិក​ផ្សេងទៀ​ត និង​លើ​មិត្ត​រួម​ថ្នាក់​របស់ Miah Cerrillo។

នាង Miah Cerrillo បាន​និយាយប្រាប់ CNN ទៀត​ថា Salvador Ramos បាន​ចូល​ទៅ​ក្នុង​ថ្នាក់រៀន​
មួ​យ​ទៀត កន្លែង​ដែល​សិស្ស​ជាច្រើន​បាន​ស្រែក​យំ ខណៈ​ខ្មាន់​កាំ​ភ្លើ.ង​បា.ញ់​ពួកគេ មុន​ពេល​ចាប់ផ្តើម​ចាក់​បទចម្រៀង​បែប​សោកសៅ​ឮ​ខ្លាំង​ៗ​ ។

នាង​និយាយ​ថា នាង និង​មិត្តភក្តិ​ម្នាក់​បាន​រាវ​យក​ទូរស័ព្ទ​ពីសា​ក​សព​គ្រូ និង​បាន​ធ្វើការ​តេ​ទៅកាន់​លេ​ខ៩១១ ដោ​យ​និយាយ​ថា «សូម​មក​ទីនេះ យើង​មាន​បញ្ហា» ។

Miah Cerrillo ដែល​បច្ចុប្បន្ន​កំពុង​ទទួលការ​ព្យាបាល​ក្បាល និង​ស្មា​របស់​នាង បាន​និយាយ​ថា នាង​មានការ​ភ័យខ្លាច​ថា ខ្មាន់​កាំ​ភ្លើ.ងនឹង​ត្រឡប់មកវិញ ដូច្នេះ​នាង​ក៏បាន​យកដៃ​នាង​ជ្រលក់​ឈាម​មិត្ត​ម្នាក់​ដែល​ស្លា.ប់ និង​បាន​លាប​វា​លើ​ខ្លួន​នាង និង​ដេក​នៅ​ទីនោះ​អស់​រយៈពេល​ជាច្រើន​ម៉ោង​រហូតដល់​មាន​គេ​មក​ជួយ ​។

ម្តាយ​របស់ Miah Cerrillo បាន​បង្កើត​ផេ​ក GoFundMe ដើម្បី​យក​ប្រាក់បង់​ថ្លៃ​ពេ​ទ្យ និង​សម្រាប់​ជំនួយ​ផ្លូវចិត្ត​ដែល​កូនស្រី​គាត់​ត្រូវការ​បន្ទាប់ពី​ប៉ះទង្គិច​ដោយ​កា​រស​ម្លា.ប់​រង្គាល​នោះ​។

អ្នកស្រី​គ្រោង​រៃអង្គាស​ត្រឹម១០.០០០ប៉ុណ្ណោះ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃសុក្រ ទី ២៧ ខែឧសភា ម្សិលមិញ មូលនិធិ​នេះ​ទទួល​បាន​ទឹកប្រាក់​ជាង២៧០.០០០ដុល្លារ​៕ (យោង​តាម​ប្រភព​៖ The Straits Times)

អត្ថបទសរសេរ ដោយ