ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ល្បែង​បញ្ជល់មាន់​មួយ​កន្លែង​ដែល​​កំពុង​សំងំ​លេង​ក្នុង​ចម្ការកៅស៊ូ

1 ខែ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ក្រុម​អ្នកមាន​ល្បែង​បញ្ជល់មាន់​មួយ​ក្រុម​បាន​នាំគ្នា​រត់​ប្រសាច​គេចខ្លួ​ន ក្រោយពី​ឃើញ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​ កាលពីនា​រសៀល​ថ្ងៃទី២៧ ឧសភា ឆ្នាំ២០២២ នៅក្នុង​ចម្ការ​កៅស៊ូ​ឃុំ​ទួ​ល​ស្នួ​ល ស្រុ​ក​ក្រូចឆ្មារ​។ ​ជាមួយ​នោះ​…

ខេត្តត្បូងឃ្មុំ ៖ ក្រុម​អ្នកមាន​ល្បែង​បញ្ជល់មាន់​មួយ​ក្រុម​បាន​នាំគ្នា​រត់​ប្រសាច​គេចខ្លួ​ន ក្រោយពី​ឃើញ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​ កាលពីនា​រសៀល​ថ្ងៃទី២៧ ឧសភា ឆ្នាំ២០២២ នៅក្នុង​ចម្ការ​កៅស៊ូ​ឃុំ​ទួ​ល​ស្នួ​ល ស្រុ​ក​ក្រូចឆ្មារ​។ ​ជាមួយ​នោះ​ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​មួយចំនួន​រួម​ទាំង​ម៉ូតូ​របស់​ក្រុម​អ្នក​ញៀន​ល្បែង​ផង​ដែរ​ ។

Picture

លោក​វរសេនីយ៍ឯក​ សួ​ស ស៊ាង​លី អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ទទួល​ព័ត៌មាន​ពី​លោកឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំថា​ មាន​ករណីលួច​លេងល្បែង​ស៊ី​សង​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ទួលស្នួល ស្រុក​ក្រូចឆ្មារ លោកក៏​​បាន​ចាត់ឲ្យកម្លាំង​ចុះទៅ។ លុះដល់​វេលា​ម៉ោង២និ​ង៤០នាទី​រសៀល​ថ្ងៃទី២៧ ឧសភា នៅ​ចំណុច​ចំការកៅស៊ូ ក្រោយ​ភូមិ​ទួល​ត្រាច ឃុំ​ទួលស្នួល ស្រុក​ក្រូចឆ្មារ កម្លាំង​សមត្ថកិច្ច​បាន​ប្រទះឃើញ​ទីតាំង​លួច​លេងល្បែង​បញ្ជល់​មាន់​ដោយ​ខុសច្បាប់​មើល​ពី​ចម្ងាយ​ឃើញ​មនុស្ស​​ជា​ច្រើន​នាក់​ ។

Picture

អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​ប្រាប់​បន្ត​ថា​គ្រាន់តែ​ឃើញ​កម្លាំង​នគរបាល​ពី​ចម្ងាយ​ក្រុម​អ្នកមាន​ល្បែង​បញ្ជល់មាន់​ទាំងនោះ​បាន​នាំគ្នា​រត់​ប្រសាច​ខ្លួន​ចោល​ម៉ូតូ​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​គេចខ្លួន​បាត់​អស់​។​នៅកន្លែង​បញ្ជល់មាន់​ដែល​ក្រុម​ទាំងនោះ​បាន​បុស្ស​សម្អាត​ដី​ធ្វើជា​សង្វៀន​បញ្ជល់មាន់ ជាមួយ​មនុស្ស​គេ​ឃើញ​មាន​បន្សល់ទុក​នូវ​វត្ថុ​តាង​មួយចំនួន​រួមមាន៖
១.ម៉ូតូ​ចាស់​ៗ​ចំនួន១៣គ្រឿង
២.ជញ្ជីង​អេ​ឡិច​ត្រូ​និច ចំនួន០១គ្រឿង
៣.អង្រុត​ក្រុងមាន់​ចំនួន០៦
៤.កៅអី​ជ័រ​ចំនួន៤០
៥.សម្ភារ:សម្រាប់​លេងល្បែង​មួយចំនួន​។​សូម​បញ្ជាក់​ថា​កន្លងមក​ក្រុម​អ្នក​ញៀន​ល្បែង​តែ​ចល័ត​លេង​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដើម្បី​បង្វែរ​ដាន​ពី​កម្លាំង​សមត្ថកិច្ច​។

Picture

លោក​ឧត្តមសេនីយ៍​ត្រី​ ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត​មានប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា ទីតាំង​លួច​បើក​លេងល្បែង​បញ្ជល់មាន់​នៅ​ឃុំ​ទួលស្នួល​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ល្អ​រាយការណ៍​មក​រូបលោក​ហើយក៏​បញ្ជា​អោយ​អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ រៀបចំ​កម្លាំង​ចុះ​បង្ក្រាប​ដោយ​ដកហូត​បាន​ម៉ូតូ​ជាច្រើន​គ្រឿង តែ​ក្រុម​អ្នក​ញៀន​ល្បែង​រត់គេច​ខ្លួន​បាត់​អស់​។​

Picture

ជាមួយ​នោះ​ រូបលោក​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ប្រសិនណាបើ​ឃើញ​ពី​សកម្មភាព​បើក​ដេក​ល្បែង​ស៊ីសង​ខុសច្បាប់​នៅកន្លែង​ណាមួយ​ក្នុងទឹក​ដី​ខេត្ត​ត្បូងឃ្មុំ ត្រូវ​រាយការណ៍​មក​រូបលោក​ដើម្បី​មាន​វិធានការ​ចុះ​បង្ក្រាប​ជាបន្ទាន់ ដើម្បីឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិ
ភាព​របស់ក្រ​សួង​មហាផ្ទៃ​ ៕

Picture