ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជអាជ្ញាខេត្តតាកែវ ដូរថ្មី៖ លោក ឯក ឆេងហ៊ួត ជំនួសលោក ជីវ ចាន់តារា ដែលផ្លាស់ទៅកាន់ជាព្រះរាជអាជា្ញខេត្តកំពត

1 ឆ្នាំ មុន
  • តាកែវ

តាកែវ៖ នៅសាលាដំបូងខេត្តតាកែវ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌…

តាកែវ៖ នៅសាលាដំបូងខេត្តតាកែវ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង​ព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូង ខេត្តតាកែវ។ លោក ឯក ឆេងហ៊ួត ជាព្រះរាជអាជ្ញាតុលាការ ខេត្តតាកែវ ជំនួសលោក ជីវ ចាន់តារា ដែលផ្លាស់ទៅកាន់ជាព្រះរាជអាជា្ញ នៃអយ្យការ​អមសាលាដំបូង ខេត្តកំពត។

ពិធីនេះ​ ក៏អញ្ជើញចូលរួមពីលោក អ៊ូច ភា​ អភិបាលខេត្តតាកែវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រតិភូអមដំណើរ កងកម្លាំងមន្ត្រីរាជការ ប្រមាណជា ៣០០នាក់ផងដែរ។

គួររំលឹកថា លោក ឯក ឆេងហ៊ួត បានកាន់តួនាទីជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតជិត ២អាណត្តិមកហើយ មុនផ្លាស់ មកកាន់តំណែង​ជាព្រះរាជអាជ្ញាខេត្តតាកែវ នៅពេលនេះ៕ សេង សុធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ