ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា ៥ យ៉ាង​បង្ហាញ​ថា កូន​របស់​អ្នក​ឆ្លាត​វៃ​ជាង​ក្មេង​ដទៃ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ៗ​មាន​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន ហើយ​មាន​សញ្ញា​សំខាន់​ៗ​នៃ​ភាព​ឆ្លាត​វៃ​ក្នុង​ការ​តាមដាន និង​របៀប​ចិញ្ចឹម​ពួក​គេ ។ ១. យល់​ដឹង​លឿន​ជាង​ក្មេង​ដទៃ ៖ អ្នក​ប្រហែលជា​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ក្មេង​ៗ​មាន​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន ហើយ​មាន​សញ្ញា​សំខាន់​ៗ​នៃ​ភាព​ឆ្លាត​វៃ​ក្នុង​ការ​តាមដាន និង​របៀប​ចិញ្ចឹម​ពួក​គេ ។

១. យល់​ដឹង​លឿន​ជាង​ក្មេង​ដទៃ ៖ អ្នក​ប្រហែលជា​ដឹង​ថា ដំណាក់កាល​នៃ​ការ​អភិវឌ្ឍន៍​របស់​ទារក គឺជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ប្រាប់​ថា កូន​តូច​របស់​អ្នក​កំពុង​លូតលាស់​ផ្នែក​រាង​កាយ ការ​យល់​ដឹង និង​អារម្មណ៍​របស់​ពួក​គេ ។ ប្រសិនបើ​កូន​របស់​អ្នក​កំពុង​ឈាន​ដល់​ចំណុច​ទាំងនេះ​លឿន​ជាង​ក្មេង​ដទៃ​នោះ​វា​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ថា ជា​ទារក​ដែល​ឆ្លាត​វៃ ។

២. ផ្តោតអារម្មណ៍​បាន​ល្អ ៖ សញ្ញា​មួយ​ក្នុង​ចំណោម​សញ្ញា​នៃ​កុមារ​ដែល​មាន​ភាព​ឆ្លាត​វៃ គឺថា ពួក​គេ​អាច​ផ្តោត​លើ​ការ​លេង ដែល​ជា​ធម្មតា​មុន​អាយុ​ប្រាំមួយ​ខែ ។ កូន​ដ៏​ឆ្លាត​វៃ​របស់​អ្នកចេះ​ផ្តោត​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​លេង ឬ​គេ​អាច​អង្គុយ​ជាមួយ​អ្នក​នៅ​ពេល​អ្នក​អាន​សៀវភៅ ហើយ​គេ​ចេះ​ចង្អុល​ទៅ​រូបភាព​ដែល​ពួក​គេ​ចូល​ចិត្ត​ជាដើម ។

៣. ចូល​ចិត្ត​ដោះស្រាយ​បញ្ហា ៖ ប្រសិនបើ​កូន​តូច​របស់​អ្នក​បង្ហាញ​សញ្ញា​ឆ្លាត​វៃ​នោះ នឹង​មានការ​ផ្តោតអារម្មណ៍​ខ្លាំង ទារក​បែប​នេះ​មាន​អំណោយទាន​ជាមួយនឹង​ជំនាញ​ដោះស្រាយ​បញ្ហា​ពិសេស ។ ជា​ឧទាហរណ៍ ប្រសិនបើ​អ្នករក្សា​ទុក​អាហារ​សម្រន់​ដែល​ពួក​គេ​ចូល​ចិត្ត កូន​តូច​របស់​អ្នក​អាច​រក​វិធី​ដ៏​ឆ្លាត​វៃ​ដើម្បី​ទៅ​រក​អាហារ​ទាំងនេះ ។

៤. រីករាយ ៖ ជា​ទូទៅ​កុមារ​មិន​ចង់​នៅ​ម្នាក់ឯង​ទេ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ សញ្ញា​មួយ​ក្នុង​ចំណោម​សញ្ញា​នៃ​ទារក​ដែល​ឆ្លាត​វៃ គឺថា ពួក​គេ​តែងតែ​ចូល​ចិត្ត​នៅ​ម្នាក់ឯង ។ ហើយ​អ្នក​នឹង​សម្គាល់​ឃើញ​ពួក​គេ​លេង​ដោយ​ខ្លួនឯង​យ៉ាង​សប្បាយ​រីករាយ ។

៥. ចង់​ដឹង​ចង់​ឃើញ​ខ្លាំង ៖ កុមារ​អាច​ចង់​ដឹង​ចង់​ឃើញ​រឿង​តូចតាច ប៉ុន្តែ​សញ្ញា​មួយ​នៃទារក​ដែល​ ឆ្លាត​វៃ គឺថា សំណួរ​របស់​ពួក​គេ​ពិសេស​ផង​ដែរ ។ សំណួរ​របស់​ពួក​គេ​អាច​ស្មុគស្មាញ ដែល​ពួក​គេ​ថែម​ទាំង​អាច​ជូន​អ្នក​ទៅ​កាន់​បណ្ណាល័យ ឬ ចូល​ទៅ Google ដើម្បី​ស្វែងរក​ចម្លើយ ។ សំណួរ​ជា​ច្រើន​របស់​គេ​អាច​រំខាន​អ្នក ប៉ុន្តែ​ចូរ​ព្យាយាម​ផ្តល់​ចម្លើយ​ត្រឹមត្រូវ ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ត្រូវ​ផ្តល់​ឱ្យ​កូន​អ្នក​នូវ​ការ​ចង់​ដឹង​ចង់​ឃើញ​របស់​ពួក​គេ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​កម្មវិធី​អប់រំ​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស​, កម្មវិធី​ភាសា​អង់គ្លេស​, កម្មវិធី​ភាសា​ចិន និង​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ព្រមទាំង ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​ជា​រៀងរាលថ្ងៃ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។