ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្ម័គ្រប្រយុទ្ធនៅអ៊ុយក្រែនវិលមកព្យាបាលរបួសនៅកូរ៉េ តែប្រកាសត្រឡប់ទៅវិញ

1 ឆ្នាំ មុន

អ៊ុយក្រែន ៖ អ្នក​ប្រយុទ្ធ​ស្ម័គ្រចិត្ត​ម្នាក់​របស់​កូរ៉េ​ខាងត្បូង​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ​

អ៊ុយក្រែន ៖ អ្នក​ប្រយុទ្ធ​ស្ម័គ្រចិត្ត​ម្នាក់​របស់​កូរ៉េ​ខាងត្បូង​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ​នៅ​ថ្ងៃ​សុក្រ​ ទី​​​២៧ ឧសភា​នេះ ដោយ​គាត់​បាន​និយាយ​ថា​ត្រូវ​ព្យាបាល​របួស​ឲ្យ​ជា​សិន ​ដើម្បី​ត្រឡប់​ទៅ​វិញ និង​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​របស់​ប៉ូ​លី​ស​ពី​បទ​សង្ស័យ​បំពា.ន​ច្បាប់​រដ្ឋាភិបាល​ដែល​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ទៅ​អ៊ុយ​ក្រែ​ន​។

ទាហាន​ស្ម័គ្រ​ចិត្តជា​ច្រើន​ជុំវិញ​ពិភពលោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ព​រុ​ស្ស៊ី​ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​។

លោក Rhee Keun អតីត​សមាជិក​កងកម្លាំង​ពិសេស​ជើង​ទឹក​របស់​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ត្រឡប់​មក​កូរ៉េ​ខាងត្បូង​វិញ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ធ្វើការ​ឡាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ពី​ដំណើរ​ត្រឡប់​មក​វិញ​របស់​គាត់​។

លោក​បាន​និយាយ​នៅ​ព្រ​លាន​យន្តហោះ​ដូច្នេះ​ថា «​ខ្ញុំ​មិន​បាន​ចាក​ចេញពី​សមរភូមិ​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​វិល​មក​វិញ​ដើម្បី​ឲ្យ​ជា​សះស្បើយ​ពីរ​បួស​។ ខ្ញុំ​ចង់​ត្រឡប់​ទៅ​វិញ ពីព្រោះ​សង្គ្រាម​មិន​ទាន់​ចប់​ទេ នៅ​មានរឿង​ជា​ច្រើន​ដែល​ត្រូវធ្វើ​»​។

លោក​មាន​របួស​សរសៃពួរ​នៅ​ជើង​ទាំង​ពីរ ប៉ុន្តែ​លោក​អាច​នៅ​ដើរ​បាន​។

លោក​និយាយ​ថា ប៉ូ​ល​សី​ប្រហែល ១០​នាក់​កំពុង​រង​ចាំ​គាត់​នៅ​ពេល​គាត់​ចេញពី​យន្តហោះ ហើយ​ប៉ូ​លី​ស​ប្រាប់​គាត់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័​ក្រ​រយៈពេល ១​ស​ប្តា​ហ៍ និង​ក្រោយមក​នឹង​ត្រូវ​កោះហៅ​ទៅ​សាកសួរ​។

«​ខ្ញុំ​នឹង​សហការ​ក្នុង​ការ​ស៊ើបអង្កេត​»​។

សូម​បញ្ជាក់​ថា លោក Rhee Keun បាន​ធ្វើការ​បង្ហោះ​រូបភាព និង​វី​ដេ​អូ​ពី​បទ​ពិសោធន៍​ប្រយុទ្ធ​របស់​គាត់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​លើ​បណ្តាញ​សង្គម​។

ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​រូប​លោក​នៅ​ពាក់កណ្តាល​ខែមីនា ដែល​ពាក្យបណ្តឹង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​ក្រោយ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។ បណ្តឹង​នោះ​ចោទប្រកាន់​លោក​ពី​បទ​រំ​លោ​.​ភ​បំពា.ន​ច្បាប់​លិខិតឆ្លងដែន​។

កូរ៉េ​ខាងត្បូង​បាន​ហាមប្រាម​ពលរដ្ឋ​របស់​ខ្លួន​ទាំងអស់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ​នៅ​ខែកុម្ភៈ​ដើម្បី​សុវត្ថិភាព​។ បើ​តាម​ច្បាប់​នេះ ជន​ណា​ដែល​ល្មើស​នឹង​បម្រាម​អាច​ប្រឈម​នឹង​ការ​ជាប់​ទោស​រយៈពេល ១​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់ ៨.០០០​ដុល្លារ​។

លោក Rhee Keun និយាយ​ថា អ៊ុយ​ក្រែ​ន​បាន​ផ្តល់​សញ្ញា​តិ និង​ដីធ្លី​ដល់​លោក ប៉ុន្តែ​លោក​បដិសេធ​។

លោក​ថ្លែង​បញ្ជាក់​ថា «ខ្ញុំ​មិន​គិត​ថា​វា​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ​ក្នុង​ការ​ទទួលយក​សញ្ញា​តិ​ដើម្បី​ចៀសវាង​ការ​ពិន័យ​ឬ​កាត់ទោស​»៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ