ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​៖ រុ​ស្ស៊ី​មាន​ប្រៀប​ជាង​អ៊ុយ​ក្រែ​ន​ដោយសារ​មាន​អា​វុ​.​ធ​ធន់​ធ្ងន់​ប៉ុណ្ណោះ

1 ឆ្នាំ មុន

អ៊ុយក្រែន ៖ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន​ លោក Dmytro Kuleba បាន​និយាយ​ថា ស្ថានភាព​នៅ​ភាគ​

អ៊ុយក្រែន ៖ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន​ លោក Dmytro Kuleba បាន​និយាយ​ថា ស្ថានភាព​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​មាន​ភាពអាក្រក់​ខ្លាំង​ជាង​អ្វី​ដែល​មនុស្ស​បានដឹង ខណៈ​ដែល​កងទ័ព​រុ​ស្ស៊ី​កំពុងធ្វើកា​រុលទៅមុខ​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់ Donbas ដើម្បី​ដណ្តើម​យក​ទីក្រុង Severodonetsk និង Lysychansk​។

លោក​បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​កំពុង​ត្រូវការ​អា​វុ​.​ធ​បន្ថែម​ទៀត​ដើម្បី​ប្រយុទ្ធ​ជាមួយនឹង​រុ​ស្ស៊ី​។

ស្ថានភាព​នៅ​ភាគ​ខាងកើត​កំពុង​ធ្ងន់ធ្ងរ​ខ្លាំង​ហើយ រដ្ឋមន្ត្រី​ការ​បរទេស​រូប​នេះ​លើក​ឡើង​ថា «​ប្រ​សិន​អ្នក​យកចិត្តទុកដាក់​ចំពោះ​អ៊ុយ​ក្រែ​ន សូម​បញ្ជូន​អា​វុ​.​ធ​ទៀត​ឲ្យ​អ៊ុយ​ក្រែ​ន​»​។

សម្រាប់​សហ​គម​ណ៍​អន្តរជាតិ​វិញ លោក​បាន​អំពាវនាវ​ម្តងទៀត​ថា រុ​ស្ស៊ី​មាន​ប្រៀប​ជាង​អ៊ុយ​ក្រែ​ន​នៅ​ពេល​និយាយ​ពី​អា​វុ​.​ធ​ធន់​ធ្ងន់​។

«​បើ​គ្មាន​កាំ​ភ្លើ​.​ង​ធំ បើ​គ្មាន​ប្រព័ន្ធ​បា​.​ញ់​មី​ស៊ី​ល យើង​នឹង​មិន​អាច​វា​.​យ​រុញ​ឲ្យ​ពួក​គេ​ដកថយ​បាន​ទេ​។ ប្រ​សិន​អ្នក​ពិតជា​ខ្វាយខ្វល់​ពី​អ៊ុយ​ក្រែ​ន ប្រ​សិន​អ្នក​ចង់​ឲ្យ​អ៊ុយ​ក្រែ​ន​ដណ្តើម​បាន​ទឹកដី​ខ្លួន​វិញ សូម​បញ្ជូន​ប្រព័ន្ធ​បា​.​ញ់​មី​ស៊ី​ល​ឲ្យ​បាន​លឿន​តាមតែ​អាច​ធ្វើ​បាន​»។

ចំណែក​ក្រសួងការពារជាតិ​អង់គ្លេស​បាន​និយាយ​ថា រុ​ស្ស៊ី​ត្រូវ​បាន​គេ​ជឿជាក់​ថា​បាន​ប្រើប្រាស់​រថក្រោះ​ចាស់​អាយុកាល ៥០​ឆ្នាំ​ដើម្បី​ប្រយុទ្ធ​ដណ្តើម​ទឹកដី​នៅ​អ៊ុយ​ក្រែ​នភា​គ​ខាងត្បូង​។

ការ​ប្រើប្រាស់​រថក្រោះ​ចាស់​ៗ​បែប​នេះ​ត្រូវ​បាន​គេ​គិត​ថា​វា​ងាយ​រង​គ្រោះ​នឹង​ការ​វា​.​យ​ប្រហារ​ដោយ​អា​វុ​.​ធ​ប្រឆាំង​រថក្រោះ និង​ជា​សញ្ញា​បញ្ជាក់​ថា រុ​ស្ស៊ី​ខ្វះ​ឧបករណ៍​យោធា​ប្រយុទ្ធ​ទំនើប​។

ក្រសួងការពារជាតិ​អង់គ្លេស​ក៏​និយាយ​ផង​ដែរ​ថា កងទ័ព​រុ​ស្ស៊ី​កំពុង​បន្ត​ប្រយុទ្ធ​ដើម្បី​ឡោម​ព័ទ្ធ​ទីក្រុង Severodonetsk និង Lysychansk​។

កងទ័ព​រុ​ស្ស៊ី​បាន​ដណ្តើម​បាន​ភូមិ​ជា​ច្រើន​កាលពី​ពេល​ថ្មី​ៗ​នេះ ប៉ុន្តែ​ការ​តស៊ូ​ប្រយុទ្ធ​ដ៏​ស្វិតស្វាញ​ធ្វើ​ឲ្យ​កងទ័ព​រុ​ស្ស៊ី​មិន​អាច​កាន់កាប់​បាន​ទាំងស្រុង​នៃ​តំបន់ Donbas ភាគ​ខាងកើត​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ