ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះអគ្គី​​លេប​ត្របាក់​លំនៅ​ឋាន​អ្នកលក់​ត្រី​ទាំង​ស្រុង ពេល​ទៅ​លក់​ត្រី​នៅ​ឯ​ផ្សារ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ព្រះ​អគ្គី​បាន​លេប​ត្របាក់​ផ្ទះ​១​ខ្នង​អស់ទាំង​ស្រុង ខណៈ​​ពេល​ម្ចាស់​ទៅ​លក់​ត្រី​នៅ​ឯ​ផ្សារ ​ដោយ​ទុក​តែ​កូន​តូច

ខេត្តបន្ទាយមានជ័យ ៖ ព្រះ​អគ្គី​បាន​លេប​ត្របាក់​ផ្ទះ​១​ខ្នង​អស់ទាំង​ស្រុង ខណៈ​​ពេល​ម្ចាស់​ទៅ​លក់​ត្រី​នៅ​ឯ​ផ្សារ ​ដោយ​ទុក​តែ​កូន​តូច​ឲ្យ​នៅ​ចាំផ្ទះ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៤៥​នាទី​យប់ ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២២​កន្លង​ទៅ ស្ថិត​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ។

ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ខាងលើ​​នេះ មាន​ម្ចាស់​ឈ្មោះ ទូច ជឿន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ប្រពន្ធ​ឈ្មោះ អុិ​ញ អុី​ម អាយុ​៥៤​ឆ្នាំ ។

មន្ត្រី​ការិយាល័យ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​បាន​ថ្លែង​ថា នៅ​ពេល​មាន​​អគ្គិភ័យ​ឆាប​​ឆេះ​ផ្ទះ​១​ខ្នង​នេះ គេ​ឃើញ​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ ដឹកនាំ​កងកម្លាំង​ទៅ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដែល​មាន​កម្លាំង​នគរបាល ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​​២​គ្រឿង សហការ​ជាមួយ​កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ និង​កងរាជអាវុធហត្ថ​ខេត្ត ដោយ​ប្រើប្រាស់​ទឹក​អស់​២​រថយន្ត ទើប​រលត់ និង​មិន​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ទេ ។

មន្ត្រី​នគរបាល​បញ្ជាក់​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ ​បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស ដែល​ម្ចាស់​ធ្វើ​ម្ហូប​ទុក​ចោល​​ ហើយ​ភ្លេច​បិទ​ហ្គា​ស ។ លំនៅ​ឋាន​ដែល​បាន​ក្លាយជា​ចំណី​ភ្លើង​នេះ ជា​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ហើយ​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត​ដែល​ខូចខាត​ជាមួយ​ផ្ទះ​មាន ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​១២៥ ស៊េរី​ឆ្នាំ​២០២២ និង​សម្ភារៈ​ក្នុងផ្ទះ​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ