ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉េន ឌី​ណា ក្លាយជា​កីឡាករ​គុន​ខ្មែរ​ទី​២​រកបាន​មេដាយមាស​នៅ​ស៊ី​ហ្គេ​ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ការ​រង់ចាំឈ្នះ​មេដាយមាស​សម្រាប់​គុន​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍ស៊ី​ហ្គេ​ម​អស់​រយៈ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ការ​រង់ចាំឈ្នះ​មេដាយមាស​សម្រាប់​គុន​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍ស៊ី​ហ្គេ​ម​អស់​រយៈពេល​៥​ឆ្នាំ​បាន​មក​ដល់​ហើយក្រោយ​កីឡាករ ប៉ោ ភា​រិ​ទ្ធ ឬ​យ៉េន ឌី​ណា បាន​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​វៀតណាម Cao Minh Phat Truong ដោយ​ពិន្ទុ ៣​ទឹក​ដាច់ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២២ ។

យ៉េន ឌី​ណា បាន​ក្លាយជា​កីឡាករ​គុន​ខ្មែរ​ទី​២ ដែល​ដណ្ដើម​បាន​មេដាយមាស​ស៊ីហ្គេ​ម បន្ទាប់​ពី​ឃុន ឌី​ម៉ា ធ្វើ​បាន​ក្នុង​ឆ្នាំ​២០១៧ សម្រាប់​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​ដូច​គ្នា ខណៈ​អ្នក​ផ្សេង​ៗ​ទៀត​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​។

ក្នុង​ការ​ប្រកួត​ដណ្ដើម​មេដាយមាស​នេះ​ដែរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC បាន​អញ្ជើញ​ទស្សនា និង​លើកទឹកចិត្ត​ផ្ទាល់​ដល់​កីឡាករ​កម្ពុជា យ៉េន ឌី​ណា អមដំណើរ​ដោយ​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​លោក វ៉ា​ត់ ចំរើន នាយ​បេសកកម្ម​ស៊ី​ហ្គេ​ម​របស់​កម្ពុជា​ផង​ដែរ ៕

​កីឡាករ ប៉ោ ភា​រិ​ទ្ធ ឬ​យ៉េន ឌី​ណា
កីឡាករ ​ឃុន ឌី​ម៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ