ស្ត្រីវា.យកូនចិញ្ចឹមត្រូវបានបញ្ជូនទៅតុលាការហើយ
- ភ្នំពេញ
រាជធានី ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ នគរបាលខណ្ឌទួលគោក បានបញ្ជូន
រាជធានី ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ នគរបាលខណ្ឌទួលគោក បានបញ្ជូន
រាជធានី ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ នគរបាលខណ្ឌទួលគោក បានបញ្ជូនស្ត្រីម្នាក់ពាក់ព័ន្ធវា.យធ្វើទារុ.ណកម្មលើកូនចិញ្ចឹម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ទៅស្ថាប័នអយ្យការធ្វើការសាកសួរ និងចោទប្រកាន់ជាផ្លូវការ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំការទោសតាមផ្លូវច្បាប់ ។
សូមជម្រាបថា កម្លាំង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីប្រើដៃវាយលើផ្ទៃមុខ និងប្រើដែកទំពួកសម្រាប់ ព្យួរខោអាវវា.យលើក្មេងស្រីរងគ្រោះ ត្រូវជាកូនស្រីចិញ្ចឹមរបស់ខ្លួន ដែលជាករណីប្រើប្រាស់អំពើហិ.ង្សា លើកុមារីអាយុ៥ឆ្នាំ ប្រព្រឹត្តឡើងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ ហើយរឿងរ៉ាវនេះ ត្រូវបានគេ យកមកបង្ហោះចែកចាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីសង្ស័យកាលពីវេលាម៉ោងប្រហែល១១និង៣០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី ១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
ជនសង្ស័យឈ្មោះ ចាន់ ធីតា ហៅធីតា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះកើតហេតុខាងលើ ត្រូវជាម្តាយចិញ្ចឹមកុមារីរងគ្រោះដែលយកកុមារីរងគ្រោះមកបម្រើក្នុងផ្ទះ ឲ្យមើលថែកូនអាយុ២ឆ្នាំ ។
ចំណែកកុមារីរងគ្រោះអាយុ៥ឆ្នាំ មានម្ដាយង្កើតឈ្មោះ កេង សុភា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្មេងស្រី រងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ភ្នំពេញ និងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីបញ្ជូនក្មេងស្រីរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែករាជធានីភ្នំពេញ ក្រោមការថែទាំជាបណ្ដោះអាសន្នរបស់អង្គការមិត្តសំឡាញ់ ។
ពាក់ព័ន្ធនឹងអំពើហិ.ង្សាខាងលើនេះ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ដាច់អហង្ការ មិនអាចទទួលយកបានដាច់ខាតចំពោះការប្រព្រឹត្តិអំពើហិ.ង្សា ដោយចេតនាយ៉ាងឃោរឃៅព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយឈ្មោះ ចាន់ ធីតា ។
ជាមួយគ្នានេះ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចំពោះចំណាត់ការតាមផ្លូវច្បាប់ និងទាន់ពេលវេលាលើករណីនេះ ។
ករណីនេះគណៈកម្មការការពារកុមារថ្នាក់ជាតិ ពិតជាមានក្តីរន្ធត់តក់ស្លុតឥតឧបមា និងមានការ អាណិតអាសូរក្រៃលែងចំពោះកុមារីដ៏កំសត់នេះ ដែលទទួលរងគ្រោះដោយអំពើហិ.ង្សាយ៉ាងព្រៃផ្សៃ អមនុស្សធម៌ ហើយយល់ឃើញថា អំពើនេះបានរំលោ.ភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិកុមារ ជាពិសេសសិទ្ធិទទួលបាននូវកិច្ចការពារដែលប្រទេសកម្ពុជា បានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជា ។
ការប្រើអំពើហិ.ង្សានេះ គណៈកម្មការការពារកុមារថ្នាក់ជាតិនៃ ក.ជ.ក ដែលជាស្ថាប័នសម្របសម្រួលលើការងារសិទ្ធិកុមារ សូមអំពាវនាវ និងទទូចដល់សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជា ពិសេស ស្ថាប័នតុលាការ សូមចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹង រឹងបំផុត ចំពោះជនសង្ស័យនេះ ដើម្បីកុំឱ្យអំពើដ៏អាក្រក់នេះ កើតមានក្នុងសង្គមជាតិយើងបន្ត ទៀត ៕
ចែករំលែកព័តមាននេះ