រត់ចម្ងាយជិត1000គីឡូម៉ែត្ររៃអង្គាសប្រាក់ជីកអណ្ដូងឱ្យកុមារកំព្រា
ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី១ វិច្ឆិកា ជនបរទេសម្នាក់ ដែលបានចំណាយពេលវេលារត់តាមដងផ្លូវជិត១០០០គីឡូម៉ែត្រ និងបានទៅដល់ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី១ វិច្ឆិកា ជនបរទេសម្នាក់ ដែលបានចំណាយពេលវេលារត់តាមដងផ្លូវជិត១០០០គីឡូម៉ែត្រ និងបានទៅដល់ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី១ វិច្ឆិកា ជនបរទេសម្នាក់ ដែលបានចំណាយពេលវេលារត់តាមដងផ្លូវជិត១០០០គីឡូម៉ែត្រ និងបានទៅដល់ខេត្តមណ្ឌលគិរី ក្រោយពេលធ្វើដំណើរចេញពីខេត្តរតនគិរីឆ្ពោះទៅខេត្តកោះកុង ។
សមាគមទឹកស្អាតសម្រាប់កម្ពុជា ដែលបង្កើតកម្មវិធីរត់ចម្ងាយ៨៦៨គីឡូម៉ែត្រ នៅប្រទេសកម្ពុជារយៈពេល១៨ថ្ងៃ គឺដើម្បីប្រមូលថវិកាជួយអណ្ដូងទឹកស្អាតដល់កុមារក្រីក្រនៅកម្ពុជា ។ លោក កៅ សាវុធ ប្រធានសមាគម ទឹកស្អាតសម្រាប់កម្ពុជា ដែលមានទីស្នាក់ការនៅប្រទេសអូទ្រីស បានឱ្យដឹងថា កម្មវិធីរត់ចម្ងាយនៅប្រទេសកម្ពុជានេះ ចាប់រត់ពីព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ឆ្ពោះទៅព្រំប្រទល់កម្ពុជា-ថៃ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានចម្ងាយ៨៦៨គីឡូម៉ែត្រ និងរត់រយៈពេល១៨ថ្ងៃ ចាប់ចេញដំណើរពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្លងកាត់៨ខេត្ត គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្ត កំពង់ស្ពឺ និងខេត្តកោះកុង ។
តាមការឱ្យដឹងពីលោក កៅ សាវុធ ប្រធានសមាគមទឹកស្អាតសម្រាប់កម្ពុជា ប្រចាំការនៅប្រទេសអូទ្រីសបានប្រាប់ឱ្យដឹងថា គោលបំណងនៃការរត់ចម្ងាយនេះ គឺដើម្បីប្រមូលថវិកាពីប្រទេសអូទ្រីស មកជីកអណ្ដូងទឹកស្អាតជួយដល់កុមារនៅកម្ពុជា ក្នុងតម្លៃអណ្ដូងមួយ១៥០០ដុល្លារ ហើយការរត់រយៈពេល១៨ថ្ងៃនេះ យើងនឹងបានអណ្ដូងចំនួន១៨ ។
លោកបានបញ្ជាក់ថា អ្នករត់ប្រមូលថវិកាគឺលោក ឃីង នីញើរ អាយុ៥៥ឆ្នាំ មកពីប្រទេសអូទ្រីស គឺគាត់មកពីសមាគមកាគីហេ ផ្ដើមចេញពីគ្រួសារគំរូពីរ គឺគ្រួសារត្រកូល KA. និង គ្រួសារត្រកូល KI ដែលគេហៅថា សមាគម KA .KI .HE បានន័យថា ត្រកូលKA និងត្រកូល KI ជួយកុមារកម្ពុជា ។
លោក ឃីង នីញើរ អ្នករត់ចម្ងាយនោះ បានមានប្រសាសន៍ថា នេះជាលើកទី២ហើយដែលលោកបានរត់ដើម្បីសុំជំនួយមកពីប្រទេសអូទ្រីស មកជីកអណ្ដូងនៅកម្ពុជា ។ លើកមុនលោករត់ក្នុងចម្ងាយ៧០០គីឡូម៉ែត្រ បានសម្រេចម្ដងមកហើយ លើកនេះលោកនឹងព្យាយាមឱ្យបានសម្រេចជាលើកទីពីរ ។ លោកបន្តថា លោកសប្បាយចិត្តណាស់ រាល់ពេលដែលលោកបានបំពេញការងារមនុស្សធម៌ប្រមូលថវិកាមកជួយជនក្រីក្រនៅកម្ពុជា ៕
ចែករំលែកព័តមាននេះ