ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​ក្រុម​អ្ន​ក​ថ្មើ​ជើង​ កំពុង​បណ្ដើរ​ម៉ូ​តូ​ស្រាប់តែ​ឡាន​​​មកបុ.​ក​ស្លា.ប់.៤ ​របួស៣

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ យ៉ាងហោចណាស់​ មនុ​ស្ស​ប្រុស-ស្រី ក្មេង ​ចាស់ ​ចំនួន០៤នាក់ ​ត្រូវ​រថយន្ត​បុក​ស្លា.ប់.​ជាបន្តបន្ទាប់ ខណៈ​ចំនួន០៣នាក់​ទៀត​រង​របួសធ្ងន់ នៅពេល​ពួកគាត់​កំពុង​នាំគ្នា​បណ្ដើរ​ម៉ូតូ​មួយ​គ្រឿង…

ខេត្តបាត់ដំបង​ ៖ យ៉ាងហោចណាស់​ មនុ​ស្ស​ប្រុស-ស្រី ក្មេង ​ចាស់ ​ចំនួន០៤នាក់ ​ត្រូវ​រថយន្ត​បុក​ស្លា.ប់.​ជាបន្តបន្ទាប់ ខណៈ​ចំនួន០៣នាក់​ទៀត​រង​របួសធ្ងន់ នៅពេល​ពួកគាត់​កំពុង​នាំគ្នា​បណ្ដើរ​ម៉ូតូ​មួយ​គ្រឿង នៅ​លើ​ចិញ្ចើមថ្នល់ កាលពី​វេលា​ម៉ោង៨និង៣០នាទី​យប់​ថ្ងៃ​ទី១៤ ឧសភា ត្រង់​ចំណុច​ភូមិ​ទូល​ទិល ឃុំ​តា​ក្រី ស្រុក​កំរៀង​ ។

មន្រ្តី​រដ្ឋបាល​ប៉ុ​ស្តិ៍​កំរៀង​បាន​រាយ​កា​រណ៏​ថា សោកនាដកម្មដែល​ផ្ដើម​ចេញពី​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ បង្កឡើង​ដោយ​រថយន្ត​ម៉ា​ក​នី​ស្សាន់​មួយ​បាំ​ង​កន្លះ ប្រភេទ​ដឹកទំនិញ បាន​បើក​បុក​អ្នកថ្មើរជើង​ចំនួន០៧នាក់ ដែល​កំពុង​ដើរ​ជុំគ្នា​បណ្ដើរ​ម៉ូតូ​មួយ​គ្រឿង ដែល​មានកូន​ក្មេង​តូច​ៗ​ចំនួន០៣នាក់​ជិះ​លើ​ម៉ូតូ​ផង​ ។ មន្រ្តី​ដដែល​បា​នប្រ​បាប់​ថា រថយន្ត​នោះ បាន​បុ.ក​រះ​អ្ន​ក​ថ្មើ​ជើង​ពីក្រោយ​ពេញទំហឹង ពេល​កំពុង​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​កើត​ទី​លិច​។

ពេលនោះ​ធ្វើឱ្យ​​ស្រ្តី​ម្នាក់​ស្លា.ប់​នៅកន្លែង​កើ​តហេ​តុ តែ​នៅ​ពេល​បញ្ជុន​អ្នករបួស​ទៅ​ពេទ្យ​ជន​រង​គ្រោះ​បាន​ស្លា.ប់​ជាបន្តបន្ទាប់​ចំនួន០៣ទៀត ធ្វើឲ្យ​អ្នក​ស្លា.ប់​កើន​ដល់​ចំនួន០៤នាក់ រី​ឯ០៣នាក់​ទៀត​រង​របួសធ្ងន់ ​។ បើ​តាម​របាយ​កា​រណ៍ លោក ឆុន ឆាង នាយ​ប៉ុ​ស្តិ៍​រដ្ឋបាល តា​ក្រី បាន​ឲ្យដឹង​ថា ជនរងគ្រោះ​ចំនួន០៤នាក់​ដែល​ស្លា.ប់​មាន ១-ឈ្មោះ កាំង សំណាង ស្រី​អាយុ៥៩ឆ្នាំ ស្លា.ប់​កន្លែង​កើតហេតុ ២-ឈ្មោះ ឡី ស្រីម៉ៅ ស្រី​អាយុ១៦ឆ្នាំ មានផ្ទៃពោះ០៣ខែ ស្លា.ប់​នៅ​មន្ទីរ​ពេទ្យ ៣-ឈ្មោះ ហឿ​ន ធា​រ៉ា ប្រុស​អាយុ០៦ឆ្នាំ ស្លា.ប់​នៅ​មន្ទីរពេទ្យ និង៤-ឈ្មោះ ហឿន ភា​រម្យ ស្រី​អាយុ០៥ឆ្នាំ ស្លា.ប់​នៅ​មន្ទីរពេទ្យ​។

ដោយឡែក ​ជនរងគ្រោះ​ដែល​របួសធ្ងន់​មាន ១-ឈ្មោះ ហុល ភឿន ប្រុស​អាយុ៦០ឆ្នាំ ២-ឈ្មោះ អ៊ី សា​ឯម ស្រី​ អាយុ៣៦ឆ្នាំ និង​៣-ឈ្មោះ ឡី ស្រីមុំ ស្រី​អាយុ១៥ឆ្នាំ​។ លោក ឆុង ឆាង បាន​ប្រាប់​កោះសន្តិភាព​ថា ក្រុម​ជនរងគ្រោះ បាន​នាំ​គ្មាន​ដើរ​បណ្ដើរ​ម៉ូតូ​មួយ​គ្រឿង ហើយ​មានកូន​ក្មេង​០៣នាក់​ជិះ​លើ​ម៉ូតូ​ ។ ពេល​បណ្ដើរ​ដល់​ចំណុច​កើតហេតុ ដែល​ជា​ចំណុច​ផ្លូវ​កោង​បន្តិច​ផង ស្រាប់​តែ​ត្រូវ​រថ​យន្ត​នី​ស្សាន់​បើក​ក្នុង​ល្បឿន​លឿន​គួរសម ដែល​កំពុង​ធ្វើដំណើរ​ស្រប​ទិស​គ្នា បាន​បុក​រះ​អ្ន​ក​ថ្មើ​ជើង​ទាំងកំរោល​យ៉ាង​ពេញទំហឹង​ពីក្រោយ​បណ្ដាល​ឲ្យ​ខ្ទាត និង អូស​មនុស្ស​ទាំង​ថ្នល់​។

លោក​មេ​ប៉ុ​ស្ដិ៍បាន​បញ្ជាក់​ថា ពេលនោះ​ មាន​ជនរងគ្រោះ​ម្នាក់​ស្លាប់​ភ្​លាម​ៗ រី​ឯ០៦នាក់​រង​របួស​ធ្ងន់ តែ​បាន​ស្លាប់​ជាបន្តបន្ទាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ប៉ុន្តែ​ម៉ូតូ​ជនរងគ្រោះ ត្រូវ​រថយន្ត​បុក​អូស​រហូត​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ខូចខាត​គ្មាន​សល់​។ លោក​បាន​បន្ថែម​ថា សោកនាដកម្ម​នេះ បង្កឡើង​ដោយ​ភាគី​រថយន្ត ដែល​បើក​លឿន និង ខ្វះ​ការ​ប្រុងប្រយ័ត្ន​ពេល​ដល់​ចំណុច​ផ្លូវ​កោង ទើប​បុក​សម្លា.ប់​មនុស្ស​ទាំងកំរោល​។ យ៉ាងណាក្ដី ពេលនេះ​មន្រ្តី​ជំនា​ញ បាន​នាំ​យក​រថយន្ត​ទៅ​រក្សាទុក​ហើយ ដើម្បី​ស្រោះ​ស្រាយ​បន្ត ខណៈ​ជនរងគ្រោះ​បាត់បង់ជីវិ​ត ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើតាម​ប្រ​ពៃ​ណី​៕ ​

អត្ថបទសរសេរ ដោយ