ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ៖ ពិភពលោកគួរឈប់ប្រើនូវ ទ.ណ្ឌក.ម្មក្នុងការដោះស្រាយវិបត្តិ រុស្ស៊ី-អ៊ុយក្រែន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​នេះ បាន​ប្រាប់​ទៅ​កាន់​មេដឹកនាំ​ពិភពលោក​ថា គួរតែ​ឈប់​ប្រើ​នូវ «​ការ​ទណ្ឌកម្ម​»…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​នេះ បាន​ប្រាប់​ទៅ​កាន់​មេដឹកនាំ​ពិភពលោក​ថា គួរតែ​ឈប់​ប្រើ​នូវ «​ការ​ទណ្ឌកម្ម​» ទៅ​លើ​ប្រទេស ឬ​ភាគី​ណាមួយ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ និង​បញ្ហា​ដែល​កំពុង​ជាប់​គាំ​ជាក់ស្ដែង​លើ​វិវាទ​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ។

ថ្លែង​ក្នុង​កម្មវិធី​ពិភាក្សា​ក្រោម​ប្រធានបទ ទិដ្ឋភាព​យុទ្ធសាស្ត្រ​ស្តី​ពី​អាស៊ាន និង​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​លើក​ឡើង​ថា ទន្ទឹម​នឹង​បញ្ហា​ដែល​មាន និង​ក្ដៅ​ស្រាប់ (​កូ​វី​ដ​១៩ មី​យ៉ា​ន់​ម៉ា សមុទ្រ​ចិន​ខាងត្បូង​) ឥឡូវ​បញ្ហា​ដែល​ធ្ងន់ធ្ងរ គឺ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែ​ន ។

សម្ដេច​តេ​ជោ ក៏​បាន​ចាត់​បញ្ហា​នេះ គឺ​មាន​ភាព​ធ្ងន់ធ្ងរ​សម្រាប់​អាស៊ាន និង​ពិភពលោក​ទាំងមូល ដែល​ផ្ដើម​ចេញពី​វិបត្តិ​ថាមពល និង​ឆ្ពោះទៅ​រក​វិបត្តិ​ស្បៀងអាហារ​ក្នុង​ឆ្នាំ​២០២៣​ខាង​មុខ​នេះ ។ អាស៊ាន​បាន​តួនាទី​សំខាន់​ក្នុង​បញ្ហា​នយោបាយ សេដ្ឋកិច្ច​នៅ​ក្នុង​ក្រប​ខណ្ឌ និង​សកលលោក ។

សម្តេច​បាន​បញ្ជាក់​ថា ៖«​បន្ថែម​ពី​បញ្ហា​កូ​វី​ដ​១៩ បញ្ហា​មី​យ៉ា​ន់​ម៉ា សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន​ជាដើម យើង​ក៏​ដឹង​ហើយ​ថា យើង​កំពុង​ស្ថិត​ក្នុង​របត់​មួយ​សំខាន់​ដែល​សណ្តាប់ធ្នាប់​ពិភពលោក​គោរព​ដោយ​វិធានការ​ច្បាប់ និង​ភាគី​និយម​ក៏​បាន​កំពុង​រង​នូវ​ភាព​រង្គោះរង្គើរ​ផង​ដែរ ។ ដូច្នេះ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​កម្ពុជា​នឹង​ផ្តោត​ចាប់​យក​ចលនា​នៃ​ការ​ងើបឡើង និង​លើកកម្ពស់​អាស៊ាន និង​ដោះស្រាយ​អាស៊ាន ឲ្យ​មានការ​រីក​ចំរើន​» ។

ទោះបីជា​យ៉ាងណា សម្ដេច​សង្ឃឹមថា ក្នុង​អាស៊ាន​នឹង​មិន​ធ្ងន់ធ្ងរ​ហួសហេតុ​ពេក​នោះ​ទេ ព្រោះ​ប្រទេស​ជិត​ពាក់កណ្ដាល​នៅ​ក្នុង​អាស៊ាន គឺជា​ប្រទេស​ផលិត​ស្រូវ ។ សម្ដេច​បន្ត​ថា ទោះបីជា​ឥលូវ​នេះ​បញ្ហា​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​មិន​ទាន់​ក្លាយជា​សង្គ្រាមយោធា ទូ​ទាំង​សកលលោក​ក៏​ដោយ ប៉ុន្តែ​បញ្ហា​សេដ្ឋកិច្ច​បាន​ដើរ​ដល់​ហើយដោយ​គ្រប់ ប្រទេស​ទាំងអស់ គឺ​ជួប​បញ្ហា​ប្រេង​ឡើងថ្លៃ សូ​ម្បី​តែ​ប្រទេស​ជា​អ្នក​ផលិត​ក៏​មិន​អាច​លក់ ក្នុង​តម្លៃ​ទាប​ណាមួយ​បាន​នោះ​ដែរ ។

ថ្លែង​ចេញពី​ទឹកដី​នៃ​ប្រទេស​ស្វី​ស សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ឥឡូវនេះ​ប្រទេស​នានា​ដែល​មិន​ប្រឈម​ផ្ទាល់​នឹង​បញ្ហា​កំពុង​ជួបនឹង​គ្រោះ​ទ្វេ​ទិស គ្រោះ​ម្ខាង​ចេញ​មក​ពី​សង្គ្រាម រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ប៉ុន្តែ​គ្រោះ​ម្ខាង​ទៀត ចេញពី​ការ​ដាក់​ទណ្ឌកម្ម ។

សម្ដេច​តេ​ជោ​បញ្ជាក់​ថា «​រឿង​ទណ្ឌកម្ម​គួរតែ​ឈប់​ប្រើ​ទៅ វា​អត់​បាន​ផ្ដល់​នូវ​ប្រ​យោ ជន៍​ណាមួយ​សម្រាប់ សូ​ម្បី​តែ​អ្នក​ដាក់​ទណ្ឌកម្ម​គេ​ក៏​ខាត​ខ្លួនឯង​ដែរ​»​។

ក្នុង​នោះ​សម្ដេច​បាន​លើក​ឡើងជា ឧទាហរណ៍​ថា ប្រសិនបើ​រុ​ស្ស៊ី កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​កាន់​អឺរ៉ុប​ភ្លាម តើ​ប្រទេស​ក្នុង​អឺរ៉ុប​ប្រើប្រាស់​អ្វី​ជំនួស​ឧស្ម័ន ក្រៅពី​ការ​កាប់​ព្រៃឈើ​យក​មក​ចំអិន​អាហារ ។

សម្ដេច​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី​នេះ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ទាំងអស់​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ផង​ដែរ ។

សូម​រំលឹក​ថា ចាប់តាំងពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​មក​គេ​សង្កេត​ឃើញ​ថា មានការ​ដាក់​ទណ្ឌកម្ម​ជា​ច្រើន​លើសលប់​ទៅ​កាន់​រុ​ស្ស៊ី បន្ទាប់​ពី​ប្រទេស​មហាអំណាច​មួយ​នេះ​បើក​ប្រតិបត្តិការ​យោធា​ពិសេស ឬ​ឈ្លានពាន​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​តែ​ការ​ដាក់​ទណ្ឌកម្ម​នោះ​ហាក់​មិន​បាន​ផ្ដល់​នូវ​ផល​ចំណេញ​អ្វី​ទាល់តែ​សោះ​នៅ​ក្នុង​ចន្លោះ​នៃ​ការ​ដាក់​ទណ្ឌកម្ម​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ