ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​​ចំ​ស្រា​កាច! ​ឪពុកមា​​ប្រកែក​មិន​ឈ្នះ​ក្មួយ ប្រល័យសង្ខារ​នៅ​នឹង​កន្លែង

1 ឆ្នាំ មុន
  • កំពង់ធំ

បុរស​ម្នាក់​បាន​ស្លា.ប់​បាត់បង់ជីវិត ដោយ​សារ​ត្រូវ​ឪពុកមា​កា.ប់​ចំ​​ក្បាល​នឹងពូថៅ​ខណៈ​ពេល​​មាន​ជម្លោះ​នៅ​ក្នុង​វង់​ផឹក​ស៊ី បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​បាត់បង់ជីវិត ដោយសារ​ត្រូវ​ឪពុកមា​កា.ប់​ចំ​​ក្បាល​នឹងពូថៅ​ខណៈ​ពេល​​មាន​ជម្លោះ​នៅ​ក្នុង​វង់​ផឹក​ស៊ី បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២​កន្លង​ទៅ ស្ថិត​នៅ​ភូមិ​តាំង​ក្រ​សៅ ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ។

បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ជា​ឪពុកមា​​ខាងលើ​មាន​ឈ្មោះ ស៊ឹង សឹម អាយុ​៥២​ឆ្នាំ ឯ​ក្មួយ​ប្រុស​រងគ្រោះវិញ​មាន​ឈ្មោះ មឿ​ន ម៉ៃ អាយុ​២២​ឆ្នាំ ទាំង​២​នាក់​ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ ។ ហើយ​ជន​រង​គ្រោះ ត្រូវ​ឪពុកមា​កា.ប់​ចំ​ក្បាល​ផ្នែក​ខាងក្រោយ បណ្ដាល​ឲ្យ​ស្លា.ប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​កើតហេតុតែ​ម្តង ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើត​ហេតុ ពួក​គេ​ទាំង​២​នាក់​ដែល​ជា​​ឪពុកមា​និង​ក្មួយបង្កើត បាន​នាំ​គ្នា​អង្គុយ​ផឹកស្រា ​ហើយ​និយាយ​លេង​ជាមួយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​នៅ​លើ​គ្រែ​ក្រោមផ្ទះ គឺ​ផឹក​បណ្តើរ​និយាយ​គ្នា​បណ្តើរ​។ លុះ​និយាយ​ចុះ​និយាយ​ឡើង​យូរ​ៗ​ទៅ ស្រាប់តែ​ប្រកែក​គ្នា​តឹង​យ៉ាង​សរសៃ.ក រហូត​ក្លាយជា​ទំនាស់​ពាក្យ​សម្តី​ដាក់​គ្នា​រវាង​មា ​និង​ក្មួយ ​ដោយសារ​​តែ​ឥទ្ធិ​ពល​គ្រឿង​ស្រវឹង ។

ប្រភពដដែល​បន្ត​ទៀតថា ការ​មាន​ពាក្យ​សម្តី​ខ្លាំង​ៗ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មកនេះ គឺ​ក្មួយ​ក៏​មិន​ចាញ់​ឪពុក​មា ឯ​ឪពុកមា​វិញ​ក៏​មិន​ឲ្យ​ចាញ់ចិត្ត​ក្មួយ​ដែរ ។ លុះ​​ខឹង​ប្រកែក​មិន​ឈ្នះ​ក្មួយ ក៏​ស្ទុះ​ទៅ​ទាញ​យក​ពូថៅ​​មក​កា.ប់​ក្បាល​ក្មួយ​ពី​ខាងក្រោយតែម្តង បណ្តាល​ឲ្យ​​ក្មួយ​ប្រកាច់​ស្លា.ប់​ភ្លាម​ៗមួយ​រំពេច​ក្នុង​ថ្លុក​ឈា.ម ។

ក្រោយ​ពី​កា.ប់​ក្មួយ​ស្លា.ប់​ហើយ ជនសង្ស័យ​ជា​ឪពុក​មារូប​​នេះ​ក៏​​បាន​រត់គេចខ្លួន​បាត់​ទៅ ហើយ​សមត្ថ​កិច្ច​កំពុង​តែ​​ញាប់ដៃ​ញាប់​ជើង​ស្រាវជ្រាវ​តាម​ចាប់​ជន​សង្ស័យ​ជា​ឪពុកមា​រូបនេះ​ ដើម្បី​យក​មក​​ផ្តន្ទាទោស​ច្បាប់ ។ ចំណែក​ស​.ព​ជន​រង​គ្រោះវិញ ត្រូវ​បាន​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ