ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៤ ខែឧសភានេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំពិធីដង្ហែក្បួនរថយន្ត ដើម្បីអបអរសាទរដល់ដំណើរមកដល់នៃទង់ស៊ីហ្គេម (SEA Games) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣ និងដើម្បីលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ជ័យលាភីមេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធ សរុប ៦៣គ្រឿង ដែលទទួលបាន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម ទើបបញ្ចប់ កាលពីថ្ងៃទី២៣ឧសភាម្សិលមិញ។
ក្បួនដង្ហែនេះ បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៊ី បត់តាមមហាវិថីព្រះនរោត្តម ត្រង់មន្ទីរពេទ្យព្រះអង្គឌួង ឆ្ពោះទៅវិមានឯករាជ្យ ព័ទ្ធជុំវិញសួនវិមានឯករាជ្យខាងកើត ត្រឡប់មកវិថីព្រះសុរាម្រិត ដល់មហាវិថីព្រះសីហនុ រួចបត់ចូលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ