ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បាន​ទង់​ស៊ី​ហ្គេ​ម​ជា​ផ្លូវការ​ហើយ ដើម្បី​​ធ្វើ​ម្ចាស់ផ្ទះ​នា​ឆ្នាំ​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ទទួល​ទង់​របស់​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ ដែល​ហៅ​កាត់​ថា

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ទទួល​ទង់​របស់​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ ដែល​ហៅ​កាត់​ថា «​ទង់​ស៊ី​ហ្គេ​ម​» ជា​ផ្លូវការ​ហើយ ដើម្បី​នាំ​យក​មក​រាជធានី​ភ្នំពេញ និង​រៀបចំ​ពិធី​ដង្ហែ នា​ល្ងាច​ថ្ងៃ​ទី​២៤ ខែឧសភា សម្រាប់​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ នា​ឆ្នាំ​២០២៣ ខាង​មុខ ។

ពិធី​ប្រគល់​-​ទទួល​ទង់​ស៊ី​ហ្គេ​ម​នេះ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ នៅ​រាត្រី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២ ដោយ​មានការ​អញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ផង​ដែរ ។

ក្រោយ​ទទួល​បាន​ទង់​ស៊ី​ហ្គេ​ម​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ CAMSOC និង NOCC បាន​រៀបចំ​ពិធី​ដង្ហែ​ទង់​ស៊ី​ហ្គេ​ម​នេះ ពី​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ តាម​មហាវិថី​សំខាន់​ៗ​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​វិមាន​ឯករាជ្យ ហើយ​បន្ដ​ដង្ហែ​ទៅ​បញ្ចប់​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា NOCC ។

ការណ៍​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ស៊ី​ហ្គេ​ម បានទៅ​ដល់​កម្ពុជា​ដើម្បី​រួមចំណែក​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ នា​ឆ្នាំ​២០២៣ ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ