ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ប្រទេស​ណា​ហ៊ាន​ចេញ​មុខ​ផ្តល់​មី​ស៊ី​លឱ្យ​​អ៊ុយ​ក្រែ​ន​ឡើយ​ ព្រោះ​ខ្លា.ច​រុ​ស្ស៊ី​សងសឹក

1 ឆ្នាំ មុន

អ៊ុយក្រែន ៖ មន្ត្រី​អា​មេ​រិ​ក និង​ប្រភព​ពី​សភា​បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ដូច្នេះ​

អ៊ុយក្រែន ៖ មន្ត្រី​អា​មេ​រិ​ក និង​ប្រភព​ពី​សភា​បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ដូច្នេះ​ថា មាន​ប្រទេស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​សុខចិត្ត​បញ្ជូន​មី​ស៊ី​ល​ប្រឆាំង​នាវា Harpoon ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​។

ប៉ុន្តែ​មន្ត្រី​អា​មេ​រិ​ក​និយាយ​ថា គ្មាន​ប្រទេស​ចង់​ចេញ​មុខ​មុនគេ ឬ​ក្លាយជា​ប្រទេស​តែ​មួយ​គត់​ដែល​បញ្ជូន​មី​ស៊ី​ល Harpoons ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​នោះ​ទេ ព្រោះ​ខ្លា.ច​ការ​សងសឹក​ពី​រុ​ស្ស៊ី ប្រ​សិន​នាវា​មួយ​គ្រឿង​ត្រូវ​បាន​បា​.​ញ់​ពន្លិច​ដោយ​មី​ស៊ី​ល Harpoon ពី​ប្រទេស​អ្នក​ផ្តល់​នោះ​។

កាលពី​ថ្ងៃ​ច័ន្ទ​ ទី​​២៣ ឧសភា ម្សិលមិញ​នេះ រដ្ឋធានី Copenhagen របស់​ដា​ណឺ​ម៉ាក បាន​សន្យា​ផ្តល់​មី​ស៊ី​ល Harpoon និង​ប្រព័ន្ធ​សម្រាប់​បា​.​ញ់ ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​។ វា​គឺជា​សញ្ញា​ដំបូង​ដែល​ថា ទីក្រុង​គៀវ​នឹង​ទទួល​បាន​មី​ស៊ី​ល​ផលិត​ដោយ​អា​មេ​រិ​ក ដែល​អាច​ពង្រីក​រយៈ​ចំងាយ​វា​.​យ​ប្រហារ​របស់​អ៊ុយ​ក្រែ​ន​បាន​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ប្រ​សិន​អ៊ុយ​ក្រែ​ន​មាន​អា​វុ​.​ធ​ទាំងអស់​ដែល​ខ្លួន​ត្រូវការ មនុស្ស​ជា​ច្រើន​ប្រហែល​មិន​ស្លា​.​ប់​នោះ​ទេ​។

លោក​ថ្លែង​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា «​រាល់ពេល​ដែល​យើង​ប្រាប់​ដៃគូ​របស់​យើង​ថា យើង​ត្រូវការ​មី​ស៊ី​ល​នើ​ប យន្តហោះ​ប្រយុទ្ធ​ទំនើប យើង​មិន​គ្រាន់តែ​ធ្វើការ​ស្នើ​សុំ​ជា​ផ្លូវការ​នោះ​ទេ​។ យើង​និយាយ​ថា សំណើរ​របស់​យើង​គឺជា​ជីវិត​ពិតប្រាកដ​របស់​ប្រជាជន​ដែល​នឹង​មិន​ស្លា​.​ប់ ប្រ​សិន​ពួក​យើង​ទទួល​បាន​អា​វុ​.​ធ​ទាំងអស់​ដែល​យើង​កំពុង​ស្នើ​សុំ​»៕ (​យោង​តាម​ប្រភព​៖ Reuters & Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ