ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​កថា Putin ព្យាយាម​លុប​អត្តសញ្ញាណ​របស់​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

អាមេរិក ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ លោក Antony Blinken បាន​និយាយ​ថា ប្រធានាធិបតី​រុ​ស្ស៊ី​

អាមេរិក ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ លោក Antony Blinken បាន​និយាយ​ថា ប្រធានាធិបតី​រុ​ស្ស៊ី​ព្យាយាម​លុប​បំបាត់​អត្ត​សញ្ញា និង​វប្បធម៌​របស់​អ៊ុយ​ក្រែ​ន​។

«​ផ្នែក​មួយ​នៃ​សង្គ្រាម​របស់​លោក Putin គឺជា​ការ​ប៉ុនប៉ង​ដើម្បី​លុប​បំបាត់​អត្តសញ្ញាណ​របស់​អ៊ុយ​ក្រែ​ន​»​។

លោក​ថ្លែងប្រាប់​វិទ្យាស្ថាន​អ៊ុយ​ក្រែ​ន​សម្រាប់​អា​មេ​រិ​ក​ដូច្នេះ​ថា អត្តសញ្ញាណ​របស់​អ៊ុយ​ក្រែ​ន​គឺ​បង្ហាញ​យ៉ាង​ខ្លាំង​តាម​រយៈ​វប្បធម៌​របស់​ខ្លួន​។

«​ភាព​រស់​រវើក​នៃ​វប្បធម៌​នោះ ភាព​ខ្លាំង​នៃ​អត្តសញ្ញាណ​នោះ បាន​ធ្វើ​ឲ្យ​វា​ច្បាស់​នៅ​ទីនោះ សង្គ្រាម​របស់​ប្រធានាធិបតី Putin នឹង​មិន​ជោគជ័យ​ឡើយ​»​។ នេះ​ជា​ការ​ថ្លែង​បញ្ជាប់​របស់​លោក​នៅ​ក្នុង​វី​ដេ​អូ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​អង្គារ ទី ២៤ ខែឧសភា​នេះ ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​អូស​បន្លាស​អស់​រយៈពេល៣​ខែ​មក​ហើយ ប៉ុន្តែ​រុ​ស្ស៊ី​មិន​ទាន់​សម្រេច​ផែនការ​បាន​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ដោយសារ​តែ​មានការ​តស៊ូ​យ៉ាង​ស្ថិត​ស្វា​ញ​ពី​កងទ័ព​អ៊ុយ​ក្រែ​ន​។

បច្ចុប្បន្ន ប្រតិបត្តិការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​កំពុង​ផ្តោត​លើ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ មេដឹកនាំ​អ៊ុយ​ក្រែ​ន​បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា ទាហាន​អ៊ុយ​ក្រែ​ន​អាច​នឹង​ស្លា​.​ប់​ចន្លោះ​ពី ៥០​នាក់​ទៅ ១០០​នាក់ ជា​រៀងរាល់ថ្ងៃ​នៅ​ភាគ​ខាងកើត​ប្រទេស ខណៈ​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​កំពុង​បន្ត​កើត​មាន​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ