ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Cup 2022 នឹង​មាន​អាជ្ញាកណ្តាល​ជា​ស្ត្រី​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

1 ឆ្នាំ មុន

កា​តា ៖ អាជ្ញាកណ្តាល​ស្ត្រី ៣​រូប រួម​និង​ជំនួយការ​អាជ្ញាកណ្តាល​ស្ត្រី ៣​រូប ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​

កា​តា ៖ អាជ្ញាកណ្តាល​ស្ត្រី ៣​រូប រួម​និង​ជំនួយការ​អាជ្ញាកណ្តាល​ស្ត្រី ៣​រូប ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​មន្ត្រី​នៃ​ការ​ប្រកួត World Cup ឆ្នាំ ២០២២ នៅ​កា​តា​។ ហើយ​វា​ក៏​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក ដែល​អាជ្ញាកណ្តាល​ជា​ស្ត្រី​កាត់សេចក្តី​ក្នុង​ការ​ប្រកួត World Cup ផ្នែក​បុរស​។

FIFA បាន​ប្រកាស​សមាសភាព​អាជ្ញាកណ្តាល ៣៦​រូប ជំនួយការ​អាជ្ញាកណ្តាល ៦៩​នាក់ រួម​និង​មន្ត្រី​វី​ដេ​អូ​ការ​ប្រកួត ២៤​នាក់ ដែល​ត្រូវ​បំពេញភារកិច្ច​សម្រាប់​ការ​ប្រកួត World Cup ឆ្នាំ​២០២២ នៅ​កា​តា​។ ដោយ​អ្នក​ទាំងអស់ សុទ្ធ​ត្រូវ​បាន​ជ្រើសរើស​ដោយ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហព័ន្ធ​ចំនួន​៦ ផ្អែក​លើ​គុណភាព​ការងារ​របស់​ពួក​គេ នៅ​ក្នុង​ការ​ប្រកួត​របស់ FIFA ក៏​ដូច​ជា ការ​ប្រកួត​អន្តរជាតិ និង​ក្នុងស្រុក​ផ្សេង​ទៀត នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។

ជាមួយ​គ្នា​នោះ FIFA ក៏​បាន​ប្រកាស​អំពី​សមាសភាព​មន្ត្រី​ការ​ប្រកួត​ជា​ស្ត្រី​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រកួត World Cup ដែល​រួម​មាន​៖

អាជ្ញាកណ្តាល​លើ​ទីលាន​៖
-Stéphanie Frappart មក​ពី​ប្រទេស​បារាំង
-Salima Mukansanga មក​ពី​ប្រទេសរ​វ៉ា​ន់​ដា (Rwanda)
-Yoshimi Yamashita មក​ពី​ប្រទេស​ជប៉ុន

ជំនួយការ​អាជ្ញាកណ្តាល​៖
-Neuza Back មក​ពី​ប្រទេស​ប្រេ​ស៊ី​ល
-Karen Díaz មក​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក
-Kathryn Nesbitt មក​ពី​សហរដ្ឋអាមេរិក

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ដែល​កា​តា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​ពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២២៕ (​ដកស្រង់​ចេញពី FIFA និង The Guardian)

អាជ្ញាកណ្តាល Stéphanie Frappart
អាជ្ញាកណ្តាល Salima Mukansanga
អាជ្ញាកណ្តាល Yoshimi Yamashita

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ