ខេត្តបន្ទាយមានជ័យ ៖ ករណីនេះ ទំនងជាអ្នកបើកបររថយន្តសាំយ៉ុងងក់មួយភាំង ក៏រេចង្កូតទៅបុករថយន្តព្រូសមួយគ្រឿង បណ្តាលឱ្យមនុស្សរបួសធ្ងន់-ស្រាល៣នាក់ កើតឡើងកាលពីវេលាម៉ោង៥ជិតភ្លឺថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៦ ក្នុងភូមិ-ឃុំឈ្នួរមានជ័យ ស្រុកព្រៈនេត្រព្រៈ ។
![Picture]()
បើតាមអ្នកឃើញហេតុការណ៍បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក់សាំយ៉ុង១គ្រឿងដែលមានពាក់ផ្លាក់លេខភ្នំពេញ2C-3152 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន បានរេចង្កូតទៅបុករថយន្តព្រូស ដែលពាក់ស្លាកលេខភ្នំពេញ2AP-6749 ក្នុងទិសដៅបញ្ច្រាសគ្នា (ពីលិចមកកើត) យ៉ាងពេញទំហឹង បណ្តាលរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ត្រូវបានសង្គ្រោះបន្ទាន់ទៅកាន់មន្ទីពេទ្យបង្អែក ស្រុកព្រៈនេត្រព្រៈ ។
![Picture]()
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើង ឃើញមានមន្ត្រីនគរបាលចរាចរណ៍ស្រុកព្រៈនេត្រព្រៈ៤ ទៅ៥នាក់ បានចុះមកពិនិត្យវាស់វែងធ្វើចរាចរណ៍បានឱ្យដឹងថា គ្រោះថ្នាក់នេះគឺបង្កដោយរថយន្តសាំងយ៉ុងដែលទំនងជាដេកលក់ជ្រុលបុ.កតែម្តង ធ្វើរថយន្តរងការខូចអស់ស្ទើរទាំងស្រុង ។ រថយន្តសាំយ៉ុងខាងលើ មានដឹកឈើកែច្នៃទ្វារចំនួន៥សន្លឹក ឯនិងរថយន្តព្រូសខូចខាតមួយចំហៀងខាងឆ្វេងខ្ទេច ។
![Picture]()
មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា ក្រោយពេលវាស់វែងហើយ មន្ត្រីជំនាញបានស្ទូចរថយន្ត
ទាំង២គ្រឿងនិងឈើ៥សន្លឹក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៈនេត្រព្រៈ ដើម្បីដោះស្រាយគ្នាតាមច្បាប់ ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ