ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​គុន​ខ្មែរ ប៉ោ ភា​រិ​ទ្ធ ដណ្ដើម​បាន​មេដាយមាស​ស៊ី​ហ្គេ​ម​ទី​៩​ជូន​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

ស៊ី​ហ្គេ​ម វៀតណាម ៖ អ្នក​ប្រដាល់​គុន​ខ្មែរ​ប៉ោ ភា​រិ​ទ្ធ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា យ៉េន​ឌី​ណា នោះ ដណ្ដើម​

ស៊ី​ហ្គេ​ម វៀតណាម ៖ អ្នក​ប្រដាល់​គុន​ខ្មែរ​ប៉ោ ភា​រិ​ទ្ធ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា យ៉េន​ឌី​ណា នោះ ដណ្ដើម​បាន​មេដាយមាស​ទី​៩​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣១​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ជូន​កម្ពុជា ។

ប៉ោ ភា​រិ​ទ្ធ បាន​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​វៀតណាម​Cao Minh Phat Truong​នៅវគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​ក្លាយជា​ម្ចាស់​មេដាយមាស​តែ​ម្ដង ។ អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំងនោះ គឺ​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣(CAMSOC)​អមដំណើរ​ដោយ​ឯកឧត្តម​ថោ​ង ខុន​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC ដែល​អញ្ជើញ​ទៅ​ចូលរួម​ទទួល​ទង់​ស៊ី​ហ្គេ​ម​សម្រាប់​ឆ្នាំ​២០២៣​នោះ បាន​ចូលរួម​បំពាក់​មេដាយ​ដល់​កីឡាករ​ប៉ោ ភា​រិ​ទ្ធ ក្នុង​បរិយាកាស​រីករាយ​ក្រៃ​លែង​។

ជាមួយ​គ្នា​នេះ ក្រុមកីឡា​កាយសម្ព័ន្ធ​កម្ពុជា កីឡាករ ជឿន ចាន់​បូ​រី​, កីឡាករ ត្រ​ន ប៊ុ​ន​ធឿ​ន​,
កីឡាករ ង៉ែត តុលា​, កីឡាករ ហាស់ សុខ​ហ៊ និង​កីឡាការិនី ម៉ូ ស្រី​ពៅ ដណ្ដើម​បាន​មេដាយ​ប្រាក់ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម លើក​ទី​៣១​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ