ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EPL ៖ Pep សាង​កំណត់​ត្រា​ដ៏​ពិសេស​មួយ ក្រោយ City ឈ្នះ​ជើងឯក​រដូវ​កាល​នេះ

1 ឆ្នាំ មុន

អង់គ្លេស ៖ លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​ក្រុម Manchester City បាន​ហៅ​ក្រុម​របស់​ខ្លួន​ថា

អង់គ្លេស ៖ លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​ក្រុម Manchester City បាន​ហៅ​ក្រុម​របស់​ខ្លួន​ថា ជា​ក្រុម​ដ៏​អស្ចារ្យ​បំផុត​។ បន្ទាប់​ពី​បាន​ឈ្នះ​ពានរង្វាន់ English Premier League ជា​លើក​ទី​៤ នៅ​រយៈពេល ៥​រដូវ​កាល​ចុង​ក្រោយ​។

ក្រុម​មេឃ​ខៀវ Man City បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ English Premier League រដូវ​កាល​នេះ ដោយ​ឈ្នះ​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​លើ​គូប្រជែង Liverpool​។ បន្ទាប់​ពី​ជ័យជម្នះ​យ៉ាង​អស្ចារ្យ​ក្នុង​លទ្ធផល ៣-២ នៃ​ការ​ប្រកួត​កាត់សេចក្តី​ស​ប្តា​ហ៍​ចុង​ក្រោយ​លើ​ក្រុម​ភ្ញៀវ Aston Villa នៅ​ឯ​កីឡដ្ឋាន Etihad កាលពី​យប់មិញ​។

ការ​ប្រកួត​កាលពី​យប់មិញ អ្នកគាំទ្រ​ភ័យ​បុក​ពោះ​យ៉ាង​ខ្លាំង ខណៈ Aston Villa បាន​នាំមុខ​ដល់​ទៅ​២​គ្រាប់​មុន​។ ដែល​មាន​ន័យ​ថា ប្រសិនបើ​ពួក​គេ​បរាជ័យ​ជំនួប​នេះ នឹង​ត្រូវ​របូត​តំណែង​ជើងឯក​។ ទោះ​យ៉ាងណា ខ្សែបម្រើ İlkay Gündoğan (២​គ្រាប់​) និង Rodri គឺជា​អ្នករក​គ្រាប់​វាយបក​យកឈ្នះ​យ៉ាង​អស្ចារ្យ​បំផុត​។

វា​គឺជា​ពាន​ទី​១១ របស់​លោក Pep Guardiola ក្នុង​រយៈពេល​៦​ឆ្នាំ ចាប់តាំងពី​មក​ដឹកនាំ​ក្រុម Man City​។ ហើយ​លោក​បាន​ក្លាយជា​អ្នកចាត់ការ​មិនមែន​ជនជាតិ​អង់គ្លេស​ដំបូង​គេ ដែល​ឈ្នះ​ជើងឯក​លី​គ​កំពូល​អង់គ្លេស​ច្រើន​ជាងគេ​បំផុត ពោល​ចំនួន​៤​ដង​។

អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ ៥១​ឆ្នាំ​រូប​នេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យើង​នឹង​ត្រូវ​បាន​គេ​ចង​ចាំ​ទុក​។ ហើយ​អ្វី​ដែល​យើង​សម្រេច​បាន វា​ពិតជា​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើ​វា​។ Sir Alex Ferguson ជាមួយ Manchester United បាន​ធ្វើ​វា​រួច​ហើយ កាលពី​អតីតកាល ២ ឬ ៣​ដង​។ ហើយ​ឥឡូវនេះ យើង​គឺជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​រឿង​ដ៏​អស្ចារ្យ​នេះ​។ ហើយ​នៅ​ពេល​អ្នក​ឈ្នះ Premier League របស់​ប្រទេស​នេះ ៤​ដង​ក្នុង​រយៈពេល ៥​រដូវ​កាល​ចុង​ក្រោយ គឺ​ដោយសារ​តែ​គ្រប់​គ្នា​ក្នុង​ក្រុម​ពិតជា​ពិសេស​ខ្លាំង​ណាស់​»៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ