ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO កោះប្រជុំជាបន្ទាន់ ក្រោយមានការផ្ទុះជំងឺអ៊ុតស្វាជាង១០០ករណីនៅអ៊ឺរ៉ុប

1 ឆ្នាំ មុន

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បើក​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​ពិភាក្សា​អំពី​ការ​ផ្ទុះ​ជំងឺ​អ៊ុត​ស្វា (monkeypox) កាលពី​ពេល​ថ្មី​ៗ​នេះ ក្រោយ​ពេល​ជំងឺ​នេះ​ជាង ១០០​ករណី​ត្រូវ​បាន​រក​ឃើញ និង​សង្ស័យ​នៅ​តំបន់​អ៊ឺ​រ៉ុ​ប​។ គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី…

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បើក​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​ពិភាក្សា​អំពី​ការ​ផ្ទុះ​ជំងឺ​អ៊ុត​ស្វា (monkeypox) កាលពី​ពេល​ថ្មី​ៗ​នេះ ក្រោយ​ពេល​ជំងឺ​នេះ​ជាង ១០០​ករណី​ត្រូវ​បាន​រក​ឃើញ និង​សង្ស័យ​នៅ​តំបន់​អ៊ឺ​រ៉ុ​ប​។

គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី ២១ ខែឧសភា​នេះ ប្រទេស​ជាង ១០​បាន​រក​ឃើញ​ករណី​ជំងឺ​អ៊ុត​ស្វា​នេះ មាន​ដូច​ជា​បែ​ល​ហ្សិ​ក បារាំង អា​ឡឺ​ម៉​ង អ៊ី​តា​លី ហូ​ឡង់ ព័រ​ទុ​យ​ហ្គា​ល់ អេ​ស្ប៉ា​ញ់ ស៊ុ​យ​អែ​ត អង់គ្លេស អា​មេ​រិ​ក កា​ណា​ដា និង​អូស្ត្រាលី​ជាដើម​។

គិត​ត្រឹម​ថ្ងៃ​សុក្រ អេ​ស្បា​ញ​រាយការណ៍​ពី​ការ​រក​ឃើញ​ជំងឺ​ប្រភេទ​នេះ​ចំនួន ២៤​ករណី ដែល​ភាគច្រើន​កើតឡើង​នៅ​ក្នុង​តំបន់ Madrid ខណៈ​មន្ទីរពេទ្យ​អ៊ី​ស្រា​អែ​ល​កំពុង​ព្យាបាល​បុរស​វ័យ​ជាង ៣០​ឆ្នាំ​ម្នាក់​ដែល​មាន​រោគ​សញ្ញា​ដូច​ទៅ​នឹង​ជំងឺ​អ៊ុត​ស្វា ក្រោយ​ពេល​ទើប​ធ្វើ​ដំណើរ​ត្រឡប់​ពី​អ៊ឺ​រ៉ុ​ប​វិញ​។

ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង​នៅ​ក្នុង​សត្វ​ស្វា ហើយ​ជា​ធម្មតា​វា​អាច​ឆ្លង​តាម​រយៈ​ការ​មាន​ទំនាក់ទំនង​ជិត​ស្និ​ទ​ជាមួយ​អ្នកជំងឺ​។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​មិន​រំពឹង​ថា ការ​ផ្ទុះ​ជំងឺ​នេះ​នឹង​វិវឌ្ឍន៍រ​ករក​ការ​ឆ្លង​រាតត្បាត​ដូច​កូ​វី​ដ ១៩​នោះ​ទេ ដោយសារ​តែ​វីរុស​អ៊ុត​ស្វា​នេះ​មិន​ឆ្លង​រីក​រាលដាល​លឿន​ដូច​ជំងឺសារ​។

អ៊ុត​ស្វា​ជា​ធម្មតា​ជា​ជំងឺ​មាន​កម្រិត​ស្រាល​ដែល​មាន​រោគ​សញ្ញា​ដូច​ជា​គ្រុនក្តៅ ព្រមទាំង​មាន​កន្ទួល​រមាស់​នៅ​លើ​ស្បែក​មុខ និង​ខ្លួន​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ