ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​រ៉េ​ខាងជើ​ង​រក​ឃើញ​អ្នកមាន​រោគសញ្ញា​គ្រុន​ក្តៅ​ជាង​២សែន​នាក់ត្រឹម​៥ថ្ងៃ​

1 ឆ្នាំ មុន

ប្រ​ទេ​ស​កូរ៉េខាងជើង​រក​ឃើញ​អ្នកជំ​ងឺ​មាន​រោគសញ្ញា​គ្រុនក្តៅ​ច្រើនជាង​២០០.០០០នាក់​ សម្រាប់​រយៈពេ​ល​៥ថ្ងៃ​ជាប់គ្នា ខណៈ​របប​នេះ​ កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​រាតត្បាត​កូ​វីដ​១៩​ជាលើក​ដំបូង​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សា​យ​របស់​សារព័ត៌មាន​កូរ៉េ​ខាងត្បូង Yonhap នៅ​ថ្ងៃសៅរ៍​នេះ​។ រលក​ឆ្លង​រាតត្បាត​កូ​វីដ​១៩ ដែល​ត្រូវ​បាន​កូរ៉េខាងជើង​ប្រកាស​កាលពី​សប្តា​ហ៍​មុន បាន​ធ្វើឲ្យ​អង្គ​ការសហប្រជាជាតិ​មានការ​ព្រួយបារម្ភ​…

ប្រ​ទេ​ស​កូរ៉េខាងជើង​រក​ឃើញ​អ្នកជំ​ងឺ​មាន​រោគសញ្ញា​គ្រុនក្តៅ​ច្រើនជាង​២០០.០០០នាក់​ សម្រាប់​រយៈពេ​ល​៥ថ្ងៃ​ជាប់គ្នា ខណៈ​របប​នេះ​ កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​រាតត្បាត​កូ​វីដ​១៩​ជាលើក​ដំបូង​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សា​យ​របស់​សារព័ត៌មាន​កូរ៉េ​ខាងត្បូង Yonhap នៅ​ថ្ងៃសៅរ៍​នេះ​។

រលក​ឆ្លង​រាតត្បាត​កូ​វីដ​១៩ ដែល​ត្រូវ​បាន​កូរ៉េខាងជើង​ប្រកាស​កាលពី​សប្តា​ហ៍​មុន បាន​ធ្វើឲ្យ​អង្គ​ការសហប្រជាជាតិ​មានការ​ព្រួយបារម្ភ​ ដោយសារតែ​ប្រ​ទេស​កុម្មុយនីស្ត​ដ៏​ឯកោ​នេះ គ្មាន​កម្មវិធី​វ៉ាក់សាំង​ហេដ្ឋារចនាសម្ព័ន្ធ​វេជ្ជ​សាស្រ្ត​គ្រប់គ្រា​ន់ ព្រមទាំង​មាន​វិបត្តិ​ស្បៀងអាហារ​នៅក្នុង
​ប្រទេស​។

កូរ៉េខាងជើង​បដិសេធ​ទទួលយក​ជំនួយ​ពីក្រៅ​ប្រទេស និង​បិទ​ព្រំដែន​ខ្លួន​យ៉ាង​ជិត​ចាប់តាំងពី​មានការ​រាតត្បាត​កូ​វី​ដក្នុង​ឆ្នាំ​២០២០មក ​។

កាសែត Yonhap ដែល​ដកស្រង់​ប្រភព​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​ចុះផ្សាយ​ថា មនុស្ស​យ៉ាងតិច​២១៩.០៣០នាក់​ មាន​បង្ហាញ​រោគសញ្ញា​គ្រុន​ក្រៅ​គិត​ត្រឹម​ថ្ងៃសុក្រ​ពេលល្ងាច ធ្វើឲ្យ​តួលេខ​អ្នកមាន​រោគសញ្ញា​កើន​ដល់​ជាង​២,៤លាន​នាក់ និង​អ្នក​ស្លា.ប់​កើន​ដល់​៦៦នាក់​។

ទោះ​យ៉ាងណា កាសែត Yonhap មិនបាន​បញ្ជាក់​លម្អិត​ថា​ តើ​មនុស្ស​ប៉ុន្មាន​នាក់​ធ្វើតេស្ត​វិជ្ជ​មាន
​កូ​វីដ​១៩នោះ​ទេ​។

អ្នកជំនាញ​និយាយ​ថា ដោយសារតែ​គ្មាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជាតិ និង​សមត្ថភាព​ធ្វើតេស្ត​នៅ​មានកម្រិតទិន្នន័យ​ប្រចាំថ្ងៃ​ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង អាច​មាន​តិច​ជាង​តួលេខ​ពិតប្រាកដ ហើយ​វា​ប្រហែលជា​ពិបាក​ក្នុង​ការ​វា.យត​ម្លៃ​ពី​ទំហំ​នៃ​ការ​រាត
ត្បាត​។

ភ្នាក់ងារ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ពី​ការ​បំផ្លិច​បំផ្លាញ​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ដែល​មាន​ប្រជាជន​សរុប​ជាង ២៥លាន​នាក់ ខណៈ​ដែល​អង្គការសុខភាព​ពិភពលោក​និយាយ​ថា ការ​រាតត្បាត​ដែល​មិនបាន​ត្រួតពិនិត្យ​អាច​នឹង​នាំឲ្យមាន​ការ​លេចចេញ​
វី​រុ​សបំ​លែង​ថ្មី​៕ (យោង​តាម​ប្រភព​៖ Yonhap)

អត្ថបទសរសេរ ដោយ