ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ចុះព្យាបាលជំងឺ​ជូន​ពលរដ្ឋ​​ឥត​​គិត​ថ្លៃ ​​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ លោក​វេជ្ជបណ្ឌិត ស៊ឹ​ម ស៊ូ​យេ​ង​ តំណាងឱ្យ​លោក​ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ​គោលបំណង​របស់​សមាគម​ គឺ​ផ្តល់​ការ​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ និង​ទី

រាជធានី​ភ្នំពេញ ​៖ លោក​វេជ្ជបណ្ឌិត ស៊ឹ​ម ស៊ូ​យេ​ង​ តំណាងឱ្យ​លោក​ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ​គោលបំណង​របស់​សមាគម​ គឺ​ផ្តល់​ការ​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ និង​ទី​២​ ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ដោយ​មិន​ប្រកាន់​និ​ន្នា​នយោបាយ និង​សាសនា​​អ្វី​ទាំង​អស់​។

លោក​​​បន្ត​ថា​ បេសកកម្ម​របស់​សមាគម​មានបាន​ចុះ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋនៅគោលដៅ​ធំ​ៗ​ចំនួន​​៣​ គឺ​ទី​១-ចុះ​តាម​​បណ្តា​ខេត្ត ទី​២​-ចុះ​តាម​អង្គការ មណ្ឌលកុមារ​កំព្រា សហគមន៍ និង និង​ទី​៣​នៅ​តាម​រោងចក្រ​។ គិត​ត្រឹម​ថ្ងៃ​ទី​៣០ ​តុលា​ គឺជា​បេសកកម្ម​មនុស្សធម៌​លើក​ទី​៣​របស់​សមាគម​គ្រូពេទ្យស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​រួម​សហការ​ជាមួយ​អ​ជ្ញា​ធរក្រុម​គ្រូពេទ្យ​បរ​ទេស​ (​បារាំង-អា​មេ​រិ​ក​) និងផ្នែក ដែល​ពាក់ព័ន្ធ​ចុះ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​បងប្អូន​កម្មករ កម្ម​ការ​នី​និង​ប្រជាពលរដ្ឋ​នៅ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ណ​មាន​ជ័យ រាជធានី​ភ្នំពេញ​។

តំណាង​អភិបាល​នៃ​គណ​អភិបាល​មាន​ជ័យ​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់ និង​គិតគូរដល់​សុខមាលភាព​ និង​ជីវភាព​រស់នៅ​របស់​បងប្អូនកម្មករ-កម្ម​ការ​នី​របស់​ប្រមុខ​រាជរដ្ឋាភិបាល​តាម​រយៈ​ការ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​បងប្អូន​កម្មករ កម្ម​ការ​នី​ និង​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​។

ជាមួយ​គ្នា​នោះ ប្រជាពលរដ្ឋ ដែល​បាន​មក​ទទួល​ការ​ព្យាបាល​ឥត​គិតថ្លៃ​នេះ ​បាន​មាន​បង្ហាញ​អារ​ម្ម​ណ៍ រីករាយ​ដែល​បានឃើញ​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់​ព្យាបាល​ជំងឺ​ប្រកបដោយ​ភាពរួស​រាយ​រាក់ទាក់​។ ក្រៅពី​នោះ ប្រជាពលរដ្ឋ ក៏​បាន​គោរព​ថ្លែង​អំណរ​គុណ ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខ​ទុក្ខសុខភាព ​និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​។