ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ទណ្ឌិ​ត​ទើប​ចេញពី​គុក​មិនទា​ន់​បាត់​ធំ​ក្លិន​ផង​ក៏វា.យ​ឪពុក​បា​ក់​​ដៃទៀត​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់​ដំបង ​៖ អតីត​ទណ្ឌិត​ម្នា​ក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួននិងត្រៀម​បញ្ជូន​ទៅ​ញាត់គុក​ជា​ថ្មី ក្រោយពី​ប្រើ​អំ​ពើ​ហិ.ង្សា.​​វា.យ​ឪពុក​របស់​ខ្លួន​បា.ក់ដៃ​ម្ខាង និង​ប៉ោង​ឆ្អឹងជំនីរ កាលពី​ថ្ងៃទី១៩ ឧសភា នៅ​ចំណុច​ភូមិ​អូរ​តា​គាំ៣ សង្កាត់​ទួល​តាឯក ក្រុ​ង​បាត់ដំបង…

ខេត្តបាត់​ដំបង ​៖ អតីត​ទណ្ឌិត​ម្នា​ក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួននិងត្រៀម​បញ្ជូន​ទៅ​ញាត់គុក​ជា​ថ្មី ក្រោយពី​ប្រើ​អំ​ពើ​ហិ.ង្សា.​​វា.យ​ឪពុក​របស់​ខ្លួន​បា.ក់ដៃ​ម្ខាង និង​ប៉ោង​ឆ្អឹងជំនីរ កាលពី​ថ្ងៃទី១៩ ឧសភា នៅ​ចំណុច​ភូមិ​អូរ​តា​គាំ៣ សង្កាត់​ទួល​តាឯក ក្រុ​ង​បាត់ដំបង ដោយសារ​ខឹង​ឪពុក​ហាម​មិនឱ្យ​ផឹង​ស្រា ជក់​ម៉ា ជាមួយ​មនុស្ស​ដែល​ប្រវត្តិ​មិន​ល្អ​នៅក្នុង​ភូមិ​។

របាយ​កា​រណ៍​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា ជន​ដៃដល់​ឈ្មោះ វ៉ា​ន់ សុភុំ អាយុ៣៧ឆ្នាំ រស់នៅ​ចំណុច​កើត​ហេ​តុ និង​ជា​អតីត​ទណ្ឌិត ទើប​ចេញពី​គុក​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ ។ នៅក្នុង​របាយ​កា​រណ៍​បាន​បញ្ជាក់​ថា លោក ខាត់ សុ​វ៉ាន់ ហៅ ផុន អាយុ៧១ឆ្នាំ បាន​ប្ដឹង​ឲ្យកម្លាំង​អធិការ​ក្រុង​បាត់ដំបង ជួយ​អន្តរា​គម​ន៍ចាប់ខ្លួន​កូន​របស់​គាត់​ម្នាក់​នេះ​ភ្លាម​ៗ ក្រោយពី​លោក​ចង្រៃ​រូប​នេះ ទាញ​ដែ​ក​ជ្រុង​វាយ​គាត់​បាក់ដៃ​ម្ខាង និង វាយ​ប៉ោង​ឆ្អឹងជំនី​រយ៉ាងធ្ងន់ធ្ងរ​ថែមទៀ​ត ​។

បើ​តាម​ចម្លើយ​លោក ខាត់ សុ​វ៉ាន់ ហៅ ផុន ដែល​សមត្ថកិច្ច​បាន​ស្រង់​សំដី គាត់​បាន​និយាយ​ថា ក្រោយ​ចេញពី​គុក​បាន​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ កូនប្រុស​ម្នាក់​នេះ តែង​បង្ក​បញ្ហា​នៅក្នុង​ផ្ទះ ដើរ​ផឹកស៊ី និងសេ.ព.​គ្រឿ.ង.ញៀ.ន ជាមួយ​មនុស្ស​មួយចំនួន​ដែល​មាន​ប្រវត្តិ​មិនល្អ​នៅក្នុង​ភូមិ​។ គាត់​បាន​ព្យាយាម​ហាមឃាត់​ច្រើន​លើក​ច្រើន​សារ មិន​ឲ្យ​សេពគប់​ជាមួយ​មនុស្ស​ទាំ​ងនោះ ព្រោះ​ជា
មុ​ខ​សញ្ញា​មិនល្អ តែ​ហាម​មិន​ស្ដាប់​ទេ​។

នៅ​ថ្ងៃកើត​ហេតុ គាត់​បាន​ហាមឃាត់​កូន​ម្ដង​ទៀត ស្រាប់តែ​លោក​កូន​ខឹងច្រឡោត​ស្ទុះ​ទៅ​ទាញ​ដែក​ជ្រុង វាយដំ​ពង​គាត់​រហូត​បាក់ដៃ​ឆ្វេង​ម្ខាង និង ឆ្អឹងជំនី​រខាងឆ្វេង​ក៏​ប៉ោង​របួសធ្ងន់​ដែរ ក្រោម​ស្នាដៃ​កូនប្រុស​តិរច្ឆាន​។ គេ​នៅចាំ​បាន​ថា ជន​ដៃដល់​ឈ្មោះ វ៉ាន់ សុភុំ ដែល​ប្រើ​ដែក​ជ្រុង​វាយ​សំពង​ឪពុក​របស់​ខ្លួន​ខាងលើ​នេះ ធ្លាប់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជាមួយ​បងប្រុស​ម្នាក់ទៀត​ពី​បទ​«មនុស្សឃា.ត» កាលពី​ជិត១០ឆ្នាំមុន​ ។

កាលនោះ ជន​នេះ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ថា បាន​សមគំនិត​ជាមួយ​បងប្រុស​របស់​ខ្លួន សម្លា.ប់​ស្រ្តី​ម្នាក់​នៅ​ក្បែរ​ផ្ទះ​ខ្លួន​ញាត់​ចូល​ពាងទឹក នៅពេល​ស្រ្តី​រូប​នោះ​ចេញក្រៅ​ផ្ទះ​ដើរ​ហាត់​ប្រាណ​នា​វេលា​ទៀបភ្លឺ​។ ប៉ុន្តែ​ជន​នេះ​ មានវាសនា​បាន​ចេញក្រៅ​គុក​មុន​បងប្រុស ទើបបាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ស្រាប់តែ​ពេលនេះ ត្រូវ​ឪពុក​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន បញ្ជូន​ទៅ​ញា.ត់​​គុ.ក​ជាថ្មី ដោយ​សារ​ប្រើ​ហិ.ង្សា​វា.យ​គាត់​រហូត​បាក់ដៃ​ម្ខាង និង​ប៉ោង​ឆ្អឹងជំនី​រយ៉ាងធ្ងន់ធ្ងរ ដែល​គាត់​កំ​ពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ​៕

អត្ថបទសរសេរ ដោយ