ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល ប្រកាសឱ្យ​ផ្អាក​លក់ដូរ និងពិសា​គ្រឿង​ស្រវឹង ២ថ្ងៃ ពីថ្ងៃទី០៤-០៥ ខែមិថុនា ឆ្នាំ២០២២ អំឡុងពេលបោះឆ្នោតក្រុមប្រឹក្សា​ឃុំ-សង្កាត់

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញលិខិត ប្រកាសឱ្យ​ផ្អាក​លក់ដូរ និងពិសាគ្រឿងស្រវឹង ២ថ្ងៃ នៅថ្ងៃទី៤…

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញលិខិត ប្រកាសឱ្យ​ផ្អាក​លក់ដូរ និងពិសាគ្រឿងស្រវឹង ២ថ្ងៃ នៅថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាពេលបោះឆ្នោត​ឃុំសង្កាត់ អាណត្តិទី៥​។ ការបោះឆ្នោតឃុំសង្កាត់ ធ្វើឡើងនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។

ការសម្រេចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងថា ដើម្បី​រួមចំណែក​ទប់ស្កាត់​អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានា ដែលអាចបណ្តាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ​។

ក្នុងលិខិតដដែល ក៏បានលើកឡើងថា កន្លងទៅ រាជរដ្ឋាភិបាល បានសង្កេតឃើញថា ការពិសាគ្រឿងស្រវឹង​គ្រប់ប្រភេទ ភាគច្រើន អាចបង្ក​ឱ្យ​មាន​អំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តិ​បទល្មើសនានា ឬករណីខ្លះ អាចបណ្តាល​ឱ្យបាត់សណ្តាប់ធ្នាប់​សាធារណៈថែមទៀតផង។

ដូច្នេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងលិខិតថា ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលកម្ពុជា បានកំណត់​រៀបចំធ្វើនៅថ្ងៃទី៥ ខែមិថុនា​ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើង ដោយសារតែការពិសាគ្រឿងស្រវឹងនោះ រាជរដ្ឋាភិបាល បានណែនាំឱ្យផ្អាកលក់ និងពិសាគ្រឿងស្រវឹង មួយថ្ងៃមុនថ្ងៃបោះឆ្នោត និងនៅបោះឆ្នោត គឺថ្ងៃទី៤ និងថ្ងៃទី៥មិថុនា ឆ្នាំ២០២២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ