ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​សត្វ​គោ និង​កង្កែប​តូច

1 ខែ មុន

ថ្ងៃមួយ មាន​សត្វ​គោមួយ​ក្បាល ​បាន​ដើរទៅ​រក​ស្រះ ដើម្បី​ផឹកទឹក ហើយ​នៅ​ពេល​វា​ដើរ​ចុះ​ក្នុង​ស្រះ​វា​ក៏​បាន​ជាន់​កង្កែប​តូច​មួយ​ក្បាល ឲ្យ​កប់​ក្នុង​ភក់ ។ មេ​កង្កែប​បាន​បាត់​កូន​របស់​វា និង​បាន​សួរ​បងប្អូន​របស់​កង្កែប​តូច​នោះ​ថា តើ​មាន​អ្វី​កើតឡើង​ចំពោះ​វា?…

ថ្ងៃមួយ មាន​សត្វ​គោមួយ​ក្បាល ​បាន​ដើរទៅ​រក​ស្រះ ដើម្បី​ផឹកទឹក ហើយ​នៅ​ពេល​វា​ដើរ​ចុះ​ក្នុង​ស្រះ​វា​ក៏​បាន​ជាន់​កង្កែប​តូច​មួយ​ក្បាល ឲ្យ​កប់​ក្នុង​ភក់ ។

Picture

មេ​កង្កែប​បាន​បាត់​កូន​របស់​វា និង​បាន​សួរ​បងប្អូន​របស់​កង្កែប​តូច​នោះ​ថា តើ​មាន​អ្វី​កើតឡើង​ចំពោះ​វា?

កង្កែប​តូច​មួយ​ក្បាល​បាន​ឆ្លើយ​តប​ថា «​មាន​សត្វ​មួយ​ដ៏​ធំ​សម្បើម ជើង​ធំ​ៗ​បាន​ដើរ​ជាន់​អាប្អូន​» ។

Picture

នៅ​ពេល​លឺ​កូន​របស់​វា​ឆ្លើយ​ថា មាន​សត្វ​ចម្លែក​ដ៏​ធំ​បែប​នោះ មេ​កង្កែប​ក៏​បាន​ផ្លុំ​បំប៉ោង​ខ្លួន​របស់​វា​ឲ្យ​ធំ និង​បាន​សួរ​ត្រឡប់​ទៅ​វិញ​ថា តើ​វា​ធំ​ប៉ុន​នេះ​ឬទេ? ប៉ុន្តែ​កូន​ៗ​របស់​វា​បាន​យំ និង​ឆ្លើយ​តប​វិញ​ថា «​អូ​! សត្វ​នោះ​វា​ធំ​ខ្លាំង​ណាស់​» ។

លឺ​ដូច​នោះ មេ​កង្កែប​ក៏​ផ្លុំ​បំប៉ោង​ខ្លួន​របស់​វា​ឲ្យ​កាន់តែ​ធំ​បន្ថែម​ទៀត និង​បាន​និយាយ​ទៀត​ថា «​សត្វ​នោះ​ប្រហែលជា​មិន​អាច​ធំ​លើស​នេះ​ទេ​» ប៉ុន្តែ​កូន​ៗ​របស់​វា​ទាំងអស់​ឆ្លើយ​តប​ថា សត្វ​ចម្លែក​នោះ ធំ​ជាង​ម៉ែ​ឆ្ងាយ​ណាស់ ។ បន្ទាប់​មក មេ​កង្កែប​ក៏​បាន​បន្ត​បំប៉ោង​ខ្លួន​របស់​វា​ទៀត​រហូត​ដល់​វា​ផ្ទុះ​ងា​.​ប់​តែ​ម្តង ។

ក្នុង​រឿង​នេះ​គេ​ចង់​អប់រំ​យើង​ថា ចូរ​កុំ​ព្យាយាម​ធ្វើ​អ្វី​ដែល​មិន​អាច​ទៅ​រួច ឬ​ក៏​ឃើញ​ដំរី​ជុះ​កុំ​ជុះ​តាម​ដំរី ៕