ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​កំពុងប្រើ​រុក្ខជាតិ​២ប្រភេទ ដើម្បីព្យាបាល​កូវីដ​

1 ឆ្នាំ មុន

កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ ក្នុង​ចំណោម​

កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ ក្នុង​ចំណោម​ប្រជាជន ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​។ ដោយសារ​តែ​គ្មាន​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​មេរោគ​ដ៏​មាន​ប្រសិទ្ធភាព​។

ដោយសារ​គ្មាន​វ៉ាក់សាំង​បង្ការ និង​ថ្នាំ​ព្យាបាល​កូ​វី​ដ​។ ទើប​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ផ្តល់​អនុសាសន៍​ដល់​ប្រជាជន​លើ​ការ​ព្យាបាល​តាម​បែប​បុរាណ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ត្រូវ​បាន​ហៅ​ថា «​ជំងឺ​គ្រុនក្តៅ​»​។

សម្រាប់​អ្នកជំងឺ​មិន​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ កាសែត Rodong Simnun របស់​បក្ស​កាន់​អំណាច​បាន​ណែនាំ​ឱ្យ​ទទួលទាន​តែ​ខ្ញី និង​ទឹក​គល់​ស្លឹកគ្រៃ​។ ដោយ​វា​ជួយ​បំបាត់​ឈឺបំពង់ក ក្អក និង​បន្ថែម​ជាតិ​ទឹក​ពេល​អ្នកជំងឺ​បាត់បង់​ជាតិ​ទឹក​ច្រើន​ជាង​ធម្មតា​។

ជាមួយ​គ្នា​នោះ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ក៏​បាន​រាយការណ៍​ថា អំបិល​រាប់​ពាន់​តោន ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ទីក្រុង​ព្យុ​ង​យ៉ាង ដើម្បី​ធ្វើ​ជា​ថ្នាំ​សំលាប់​មេរោគ​។ ខណៈ​ការ​សិក្សា​ខ្លះ ណែនាំ​ឱ្យ​លាង​សម្អាត​ច្រមុះ​ដោយ​ទឹកអំបិល​ប្រឆាំង​នឹង​មេរោគ​បង្ក​ឱ្យ​កើត​ជំងឺ​ផ្តាសាយ​។ ប៉ុន្តែ​ទោះ​យ៉ាងណា មាន​ភស្តុ​តាង​តិចតួច​ណាស់​ដែល​បញ្ជាក់​ថា វិធីសាស្ត្រ​ទាំងនេះ អាច​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វី​ដ​១៩​។

ទូរទស្សន៍​រដ្ឋ​ក៏​បាន​ណែនាំ​អ្នកជំងឺ​ឱ្យ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដូច​ជា Ibuprofen, Amoxicillin និង​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ផ្សេង​ទៀត​ផង​ដែរ​។

កូរ៉េ​ខាងជើង បាន​បដិសេធ​រួច​ហើយ នូវ​ការ​ទទួលយក​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ដែល​ជា​ជំនួយ​បរទេស​។ ហើយ​ពេល​ថ្មី​ៗ​នេះ កូរ៉េ​ខាងត្បូង​បាន​អះអាង​ថា ខ្លួន​មិន​ទាន់​ទទួល​បានការ​ឆ្លើយ​តប​ពី​កូរ៉េ​ខាងជើង​នៅឡើយ ចំពោះ​ការ​ផ្តល់​វ៉ាក់សាំង ការ​ផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ រួម​និង​បុគ្គលិក​ពេទ្យ​របស់​ខ្លួន​។

កូរ៉េ​ខាងជើង តាម​សេចក្តីរាយការណ៍​ថ្មី​ៗ​នេះ បាន​បញ្ជូន​យន្តហោះ​៣​គ្រឿង ដើម្បី​ទៅ​ប្រមូល​សម្ភារៈ​ពេទ្យ​ពី​ទីក្រុង Shenyang ប្រទេស​ចិន​។ ខណៈ​ក្រសួងការបរទេស​ចិន​ក៏​បាន​បញ្ជាក់​ថា ចិន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ធ្វើការ​ជាមួយ​កូរ៉េ​ខាងជើង​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ