ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ថា​ បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រយុទ្ធ​នឹង​កូ​វី​ដ ខណៈ​អ្នកមាន​រោគ​សញ្ញា​កើន​លើស​២​លាន​នាក់

1 ឆ្នាំ មុន

កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​សុក្រ​ ទី​២០ ឧសភា នេះ​បាន​អះអាង​ថា ខ្លួន​សម្រេច​បាន​

កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​សុក្រ​ ទី​២០ ឧសភា នេះ​បាន​អះអាង​ថា ខ្លួន​សម្រេច​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ ១៩​ដែល​ផ្ទុះ​ជា​លើក​ដំបូង​ក្នុង​ប្រទេស​នេះ ខណៈ​អ្នកមាន​រោគ​សញ្ញា​គ្រុនក្តៅ​កើនឡើង​លើស ២​លាន​នាក់​។

ប្រទេស​នេះ​រក​ឃើញ​អ្នកមាន​រោគ​សញ្ញា​គ្រុនក្តៅ​បន្ថែមចំនួន ២៦៣.៣៧០​នាក់ និង​អ្នក​ស្លា​.​ប់ ២​នាក់​ទៀត ធ្វើ​ឲ្យ​តូ​លេខ​អ្នក​ស្លា​.​ប់​សរុប​កើន​ដល់ ៦៥​នាក់ ខណៈ​អ្នកមាន​រោគ​សញ្ញា​គ្រុនក្តៅ​កើន​ដល់ ២,២៤​លាន​នាក់​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង KCNA​។

ទោះ​យ៉ាងណា KCNA មិន​បាន​ចុះ​ផ្សាយ​ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​ធ្វើតេស្ត​មាន​វិជ្ជមាន​កូ​វី​ដ ១៩​នោះ​ទេ​។

ទោះបី​កំពុង​មានការ​រាតត្បាត​វីរុស​ខ្លាំង​ក្តី របប​កុម្មុយនីស្ត​នេះ​បាន​និយាយ​ថា​កសិកម្ម​នៅ​តែ​បន្ត រោងចក្រ​នៅ​តែ​បន្ត​ធ្វើការ ហើយ​ខ្លួន​គ្រោង​រៀបចំ​ពិធី​បុណ្យសព​ឲ្យ​អតីត​ឧត្តមសេនីយ៍​ម្នាក់​។

«​ទោះ​ស្ថិត​ក្រោម​ស្ថានភាព​បង្ការ​ការ​រីក​រាលដាល​ខ្លាំង​ជា​អ​តី​បរមា​ក៏​ដោយ ផលិតកម្ម​នៅ​តែ​បន្ត​នៅ​វិស័យ​ឧស្សាហ៍កម្ម​សំខាន់​ៗ ហើយ​គម្រោង​សាងសង់​ធំ​ៗ​កំពុង​ដំណើរការ​ដោយ​គ្មាន​ការ​ផ្អាក​ឡើយ»​។ នេះ​ជា​ការ​ចុះ​ផ្សាយ​របស់ KCNA​។

សូម​បញ្ជាក់​ថា ករណី​កើនឡើង​នៃ​អ្នកមាន​រោគ​សញ្ញា និង​ការ​ខ្វះ​ធនធាន​វេជ្ជសាស្ត្រ និង​វ៉ាក់សាំង ធ្វើ​ឲ្យ​ភ្នាក់ងារ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ព្រមាន​ពី​ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ចំពោះ​កូរ៉េ​ខាងជើង​ដែល​មាន​ប្រជាជន​សរុប​ជាង ២៥​លាន​នាក់ ខណៈ​ដែល​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​ព្រួយបារម្ភ​ថា​ការ​រីក​រាលដាល​ដែល​មិន​បាន​ត្រួតពិនិត្យ​អាច​បណ្តាល​ឲ្យ​មានការ​បំ​លែង​វីរុស​ថ្មី​។

ដោយសារ​មិន​មានកម្ម​វិធី​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​កូ​វី​ដ ១៩ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ជំរុញ​ឲ្យ​អ្នកជំងឺ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ (painkiller) និង​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច ព្រមទាំង​ឱសថ​មួយ​ចំនួន​ដែល​រកបាន​នៅផ្ទះ​ដូច​ជា ការ​ខ្ពុ​ល​ទឹកអំបិល និង​ផឹក​តែ​ជាដើម​។

ប្រទេស​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​កបាន​ស្ម័គ្រចិត្ត​ជួយ​កូរ៉េ​ខាងជើង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​កូ​វី​ដ ១៩ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ទទួល​បានការ​ឆ្លើយ​តប​នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េ​ខាងត្បូង​និយាយ​នៅ​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​។

ទោះ​យ៉ាងណា យន្តហោះ​ចំនួន ៣​គ្រឿង​របស់​ក្រុមហ៊ុន Air Koryo របស់​កូរ៉េ​ខាងជើង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ចិន និង​បាន​ត្រឡប់​មក​កាន់​រដ្ឋធានី​ព្យុ​ង​យ៉ាង​វិញ​នៅ​ថ្ងៃ​ច័ន្ទ ដោយ​មាន​ដឹកនាំ​បរិក្ខារ​ពេទ្យ​។ នេះ​បើ​យោង​តាម​ប្រភព​ការទូត​បញ្ជាក់​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ